ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លើយសឹក​ជាង​១០០​នាក់​ត្រូវ​ដោះ​លែង​នៅ​លី​ប៊ី​

2 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ បេសកកម្ម អ​.​ស​.​ប សម្រាប់លី​ប៊ី MANUL កាលពី​យប់​ថ្ងៃ​ទី​៣១ មីនា បានសម្ដែង​ការ​អបអរសាទរ​ចំពោះ​ការ​ដោះ​លែង​នា​ពេល​មុន​នេះ​នូវ​ឈ្លើយសឹក​១២០​នាក់​ជា​អ្នក​ធ្លាប់​ប្រយុទ្ធ​ក្នុង​ជួរ​កងកម្លាំង​របស់​សេនាប្រមុខ​ខា​លី​ហ្វា​ហា​ហ្វ​តារ បុរស​ខ្លាំង​ភាគ​ខាងកើត​ប្រទេស…

ប្រទេស​លី​ប៊ី ៖ បេសកកម្ម អ​.​ស​.​ប សម្រាប់លី​ប៊ី MANUL កាលពី​យប់​ថ្ងៃ​ទី​៣១ មីនា បានសម្ដែង​ការ​អបអរសាទរ​ចំពោះ​ការ​ដោះ​លែង​នា​ពេល​មុន​នេះ​នូវ​ឈ្លើយសឹក​១២០​នាក់​ជា​អ្នក​ធ្លាប់​ប្រយុទ្ធ​ក្នុង​ជួរ​កងកម្លាំង​របស់​សេនាប្រមុខ​ខា​លី​ហ្វា​ហា​ហ្វ​តារ បុរស​ខ្លាំង​ភាគ​ខាងកើត​ប្រទេស ដោយ​អំពាវនាវ​ឲ្យ​មានការ​ដោះ​លែង​ឈ្លើយសឹក​ដទៃ​ៗ​ទៀត ។

MANUL បាន​ស​មែ្ដ​ង​ការ​សាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​នានា​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ សំដៅ​បង្រួបបង្រួម​ជាតិ ដែល​បាន​លើក​ឡើង​នា
ពេល​នេះ​ជាមួយ​ការ​ដោះ​លែង​ក្រុម​ឈ្លើយសឹក​នោះ​នៅ​ទីក្រុង​ហ្សា​វី​យ៉ា​ភាគ​ខាងលិច​ប្រទេស ។

MANUL សង្ឃឹមថា ការ​ផ្ដួចផ្ដើម​គំនិត​នេះ ជាការ​ចាប់ផ្ដើម​ការ​បង្រួបបង្រួម​ជាតិ ដោយ​អំពាវនាវ​ឲ្យ​មានការ​ដោះ​លែង​អ្នកទោស​ទាំងអស់ មុន​ដើមខែ​រ៉ា​ម៉ា​ដាន គ្រោង​ចាប់ផ្ដើម​រង្វង់​ថ្ងៃ​ទី​១២ មេ​សា ។ នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិលី​ប៊ី​លោក ABDELHAMID DBEIBAH បាន​សរសេរ​តាម TWITTER ថា អនាគត​និង​ការអភិវឌ្ឍន៍​លី​ប៊ី​ទាក់ទិន​ទៅ​នឹង​សមត្ថភាព​ផ្សះដំបៅ​តាម​រយៈ​ការ​បង្រួបបង្រួម​ជាតិ ។

ឈ្លើយសឹក​ទាំងនេះ​ត្រូវ​បាន​ដោះ​លែង ក្រោយ​ពិធី​មួយ​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ក្រុង​ហ្សា​វី​យ៉ា​ស្ថិត​នៅ​ចម្ងាយ​៤៥​គីឡូម៉ែត្រ​ខាង​លិច​ក្រុង​ទ្រី​ប៉ូ​លី ។ ឈ្លើយសឹក​ទាំងនោះ​ជា​អ្នក​ធ្លាប់​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ហើយ​ត្រូវ​ចាប់ខ្លួនដោយ​កងកម្លាំង​ការពារ​ក្រុង​ពេល​ចាប់ផ្ដើម​វាយលុក​មិន​បាន​សម្រេច​ក្នុង​ការ​ដណ្ដើម​យក​ក្រុង​នោះ​ពី​សំណាក់់​កងកម្លាំង​របស់​សេនាប្រមុខ​ហា​ហ្វ​តារ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ