ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាដាក់​ផែនការ​៦​ចំនុច ​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០២១​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ បើ​ទោះបីជា​កម្ពុជា​និង​ពិភពលោក​ជួប​បញ្ហា​ប្រឈម​ដោយសារ​តែ​កូ​វី​ដ​១៩​ក្ដី តែ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក៏​ឃើញ​ថាស​ម្រេច​បាន​កំនើន​ខ្ពស់ ធៀប​នឹង​ឆ្នាំ​២០១៩ មុន​វិបត្តិ​កូ​វី​ដ​១៩ ។ សម្រាប់​ឆ្នាំ ២០២១…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ បើ​ទោះបីជា​កម្ពុជា​និង​ពិភពលោក​ជួប​បញ្ហា​ប្រឈម​ដោយសារ​តែ​កូ​វី​ដ​១៩​ក្ដី តែ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក៏​ឃើញ​ថាស​ម្រេច​បាន​កំនើន​ខ្ពស់ ធៀប​នឹង​ឆ្នាំ​២០១៩ មុន​វិបត្តិ​កូ​វី​ដ​១៩ ។ សម្រាប់​ឆ្នាំ ២០២១ នេះ​ដែរ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ដាក់​ផែនការ​របស់​ខ្លួន​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ដើម្បី​សម្រេច​បាន​តាម​ផែនការ​របស់​ខ្លួន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យ​ដឹង​ថា​សម្រាប់​គោលដៅ​ឆ្នាំ ២០២១ នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​រៀបចំ​នូវ​គម្រោង​ជាក់លាក់​ដែល​ត្រូវការ​ជា​ចាំបាច់ នូវ​កិច្ច​សហប្រតិបត្តិការ និង​កិច្ច​ទំនុកបម្រុង​ពី​ក្រសួងពាណិជ្ជកម្ម លើ​ការងារ​ដូច​ជា

១. ការ​ចុះបញ្ជី​ម៉ាក​សមូហភាព (Collective Mark) លើ​អង្ករ​ចំនួន​ពីរ​ប្រភេទ គឺ​អង្ករ​ម៉ាក​សែន​ក្រអូប និង​អង្ករដំណើប​ស្បៃ​មង្គល

២. ការ​ផ្សព្វផ្សាយ​លើ​ម៉ាក​ទាំង​ពីរ​នេះ និង​ម៉ាក​វិញ្ញាតកម្ម ម្លិះ​អង្គរ (Certification mark)​ដែល​ចុះបញ្ជី​រួច​ហើយ ក្នុង​ព្រឹត្តិការណ៍​នានា​របស់​ក្រសួងពាណិជ្ជកម្ម

៣.​ការ​រៀបចំ​នូវ​អនុស្សា​រណៈ​យោគយល់​លើក​ទី​៦ លើ​ការ​នាំ​ចេញ​អង្ករ​ជាមួយ​ប្រទេស​ចិន ក្រោយ​ពេល ការ​បំពេញ​បាន​ទាំងស្រុង​របស់​អនុសា​រណៈ​យោគយល់​លើក​ទី​៥ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុង​នេះ និង​ការ​ជំរុញ​ការ​នាំ​ចេញ​អង្ក​រលើ​ម៉ាក​ដែល​បញ្ជាក់​គុណភាព និង​បាន​ចុះបញ្ជី​រួច​ជា​ពិសេស​ម៉ាក​ម្លិះ​អង្គរ និង សែន​ក្រអូប

៤. ការ​បើក​ទីផ្សារ​ថ្មី​បន្ថែម​ទៀត ដូច​ជាមួយ ប្រទេស​ហ្វី​លី​ពី​ន ជាដើម

៥. បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​បន្ថែម​ទៀត​ជាមួយ​គ្រប់​ស្ថាប័ន​ចំណុះ​ក្រសួងពាណិជ្ជកម្ម ជា​ពិសេស អគ្គនាយកដ្ឋាន​សេវា​លើ​ការ​គ្រប់គ្រង​ទិន្នន័យ​នាំ​ចេញ​អង្ករ ការ​ឆ្លើយ​តប​លើ​បញ្ហា​វិ​ញ្ញាប​ន​ប័ត្រ​ប្រភព​ដើម​សំរាប់​ការ​នាំ​ចេញ​អង្ករ និង​ក្រុមហ៊ុន ហ្គ្រី​ន​ត្រេ​ដ ជាដើម និង​ផែនការ​មួយទៀត បន្ត​សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​នានា និង​រៀបចំ​ព្រឹត្តិការណ៍​ស្រូវ​អង្ករ​នៅ​ក្នុង​ប្រទេស ដើម្បី​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។

លោក​ឧកញ៉ា​សុង សា​រ៉​ន ប្រធាន​សហព័ន្ធ បាន​លើក​ឡើង​អំពី​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ ដែល​ស្ថិត​នៅ​ក្នុង​រូបភាព​វិជ្ជមាន​មួយ​គួរ​ឱ្យ​កត់សម្គាល់ ពោល​គឺ កម្ពុជា​បាន​នាំ​ចេញ​អង្ករ ជិត​៧០​ម៉ឺន​តោន​។ ដោយឡែក ចំពោះ​ប្រភេទ​អង្ករ​នាំ​ចេញ​វិញ​គឺ ភាគច្រើន​បំផុត​ជា​អង្ករ​ក្រអូប​ប្រណីត និង​អង្ករ​ក្រអូប​ធម្មតា ដែល​រួម​មាន​៖ អង្ករ​ប្រភេទ​ក្រអូប​ប្រណីត មាន​ចំនួន​៤០% អង្ករ​ក្រអូប​ធម្មតា ចំនួន ២៧% អង្ក​រស​ធម្មតា និង​អង្ករ​សបាយ​ទន់ ចំនួន ១៦% អង្ករ​ក្រអូប សំរូប មាន​ចំនួន ៨% អង្ករ​បាក់ ចំនួន ៤% អង្ករដំណើប​ចំនួន ៤% និង​អង្ករ​ចំហុយ​១%​។

លោក​ឧកញ៉ា​បាន​បញ្ជាក់​អំពី​កិច្ចសហការ រវាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ដែល​ជា​អាណាព្យាបាល លើ​កិច្ច​ការងារ​វិស័យ​ស្រូវ​អង្ករ ក្នុង​រយៈពេល​កន្លង​មក និង​ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​២០២០ ដែល​កម្ពុជា និង​សកលលោក​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​វិបត្តិ​កូ​វី​ដ​១៩ ដែល​ជា​លទ្ធផល សហព័ន្ធ​រួម​ជាមួយនឹង​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ របស់​ក្រសួងពាណិជ្ជកម្ម បាន​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​ចំនួន​៣​ដង និង​បញ្ចេញ​ស្តុក​អង្ករ​លក់​ជូន​ប្រជាជន ជា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង ដើម្បី​ទប់ស្កាត់​នូវ​ការ​ឡើងថ្លៃ​អង្ករ ជា​ស្បៀង​យុទ្ធសាស្ត្រ ដែល​ជា​លទ្ធផល នៃ​សកម្មភាព​នេះ គឺ​បាន​ធ្វើ​អោយ​ភាព​នឹងនរ​នៃ​តម្លៃ​អង្ករ និង​សតិអារម្មណ៍​របស់​ប្រជាជន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​គ្រប់គ្រង និង​ដោះស្រាយ​បាន​ទាន់​ពេលវេលា​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ