ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​មាន​អត្រា​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​ទាំងនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដំបូង​នៃ​ខែមេសា នេះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដំបូង​នៃ​ខែមេសា នេះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១​ខែមេសា ឆ្នាំ ២០២១​នេះ​បានឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤៧ រៀល ហើយ ១​អឺ​រ៉ូ ទិញ​ចូល ៤៧៤៦ រៀល លក់​ចេញ ៤៧៩៣ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៦៩ រៀល លក់​ចេញ ៣១០០ រៀល ។

ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​យន់​ចិន គឺ ១​យន់​ចិន ទិញ​ចូល ៦១៨ រៀល លក់​ចេញ ៦២៤ រៀល ខណៈ​ដែល ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៦៥៦ រៀល លក់​ចេញ ៣៦៩៣ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៥៩ រៀល លក់​ចេញ ៣៦៣ រៀល ។

ទន្ទឹម​នះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ គឺ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០០៩ រៀល លក់​ចេញ ​៣០៣៩ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣០ រៀល លក់​ចេញ ១៣១ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ