ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជីដូនស្លុតចិត្ត! ពេលទទួលដំណឹងបាត់បង់ចៅជាង៣ខួបត្រឹម​មួយប៉ប្រិចភ្នែក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ដឹក​ដែក​១​គ្រឿង​ដែល​បម្រើ​ការ​ឱ្យ​​សិប្បកម្ម​ជាន់​ថ្នេរ​ពុម្ព​មួយ​កន្លែង ​បាន​បើក​ថយក្រោយ​ចេញពី​ឃ្លាំង ហើយ​បាន​កិន​ក្មេង​ប្រុស​តូច​ម្នាក់​ដែល​អាយុ​ទើបតែ​ជាង​៣​ខួប​ប៉ុណ្ណោះ បណ្ដាល​ឲ្យ​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​អាសូរ​។ ចំណែក​អ្នកបើកបរ​ ក្រោយ​ពី​ដឹងខ្លួន​ថា​បើករថយន្ត​ថយ​កិន​ក្មេង​ស្លា.ប់​បែប​នេះ​ក៏​បាន​បើករថយន្ត​ចូល​ទៅ​ទុក​ក្នុង​ឃ្លាំង​វិញ​រួច​គេចខ្លួន​​បាត់ ​ដោយ​រកមុខ​ពុំ​ឃើញ​ឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា…

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ដឹក​ដែក​១​គ្រឿង​ដែល​បម្រើ​ការ​ឱ្យ​​សិប្បកម្ម​ជាន់​ថ្នេរ​ពុម្ព​មួយ​កន្លែង ​បាន​បើក​ថយក្រោយ​ចេញពី​ឃ្លាំង ហើយ​បាន​កិន​ក្មេង​ប្រុស​តូច​ម្នាក់​ដែល​អាយុ​ទើបតែ​ជាង​៣​ខួប​ប៉ុណ្ណោះ បណ្ដាល​ឲ្យ​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​អាសូរ​។ ចំណែក​អ្នកបើកបរ​ ក្រោយ​ពី​ដឹងខ្លួន​ថា​បើករថយន្ត​ថយ​កិន​ក្មេង​ស្លា.ប់​បែប​នេះ​ក៏​បាន​បើករថយន្ត​ចូល​ទៅ​ទុក​ក្នុង​ឃ្លាំង​វិញ​រួច​គេចខ្លួន​​បាត់ ​ដោយ​រកមុខ​ពុំ​ឃើញ​ឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​និង​ស្នើសុំ​ឲ្យ​ម្ចាស់​សិប្បកម្ម​ខាងលើ​សហ​ការ​ផងដែរ​​។

​ហេតុ​ការណ៍៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៣១ ​ខែ​មិ​នា​ ឆ្នាំ​២០២១ នៅ​ក្នុង​សិប្បកម្ម​ជាន់​ថ្នេរ​ពុ​ម្ភ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្មេង​ប្រុស​ដែល​រង​គ្រោះ​រហូត​ដល់​បាត់​បង់ជីវិត​​ខាងលើ​នោះ​ឈ្មោះ រ៉េ​ត ពេជ្រ​សុខ​បញ្ញា អាយុ​៣​ខួប​២​ខែ មាន​ឪពុក​ឈ្មោះ​រ៉េ​ត ធា​រិ​ទ្ធ អាយុ​៣២​ឆ្នាំ ចំណែក​ម្តាយ​ឈ្មោះ ពៅ រតនា អាយុ​៣០​ឆ្នាំ មុខរបរគណនេយ្យ នៅ​សិប្បកម្ម​កើតហេតុ​ខាងលើ ស្នាក់​នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពន់​ទី​១ ​ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

ស្ត្រី​ចំណាស់​ម្នាក់​ដែល​ត្រូវជា​ជីដូន​ក្មេង​ប្រុស​រង​គ្រោះ​បាន​រៀបរាប់​ថា ឪពុក​ម្ដាយ​ចៅប្រុស​របស់​គាត់​ខាងលើ​បានលែង​​លះ​​គ្នា​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​មក​ហើយ ដោ​យ​ឪពុក​ទៅ​រស់នៅ​ផ្ទះ​ផ្សេង ហើយ​ចៅ​ប្រុស​រូប​នេះ​រួម​នឹង​ម្ដាយរបស់គេ​​បាន​មក​​រស់នៅ​ជាមួយ​នឹង​គាត់​នៅ​ម្តុំ​វត្តស​ន្សុំ​កុសល​ ។ ​ដោយឡែក​មួយ​រយ​:​ពេល​នេះ​នៅ​ម្ដុំ​ផ្ទះ​គាត់​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ខ្លាំង​ពេក គាត់​មានការ​ព្រួយបារម្ភ​ខ្លាច​ចៅ​របស់​គាត់​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ទើប​សម្រេចចិត្ត​ឲ្យ​ចៅ​របស់​គាត់​មក​នៅ​ជាមួយ​ម្តាយ​របស់គេវិញ​​នៅ​កន្លែងធ្វើការ​ (សិប្បកម្ម​ខាងលើ​) មួយ​រយ​:​សិន​ ។ ​លុះ​នៅ​រសៀល​ថ្ងៃនេះ ស្រាប់តែ​​គាត់​បាន​ទទួល​ដំណឹង​ថា​ចៅ​របស់​គាត់​ត្រូវ​រថយន្ត​កិន​ស្លា.ប់​ធ្វើ​ឲ្យ​គាត់​ស្លុតចិត្ត​ទន់ដៃទន់ជើង​ស្ទើ​រ​គាំងបេះដូង​ ខណ​:​បាត់បង់​ចៅប្រុស​ជាទី​ស្រលាញ់​ត្រឹមតែ​មួយ​ប៉​ព្រិច​ភ្នែក​បែប​នេះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ក្មេង​ប្រុស​ខាងលើ​បាន​នៅ​ជាមួយ​ម្ដាយ​នៅ​ក្នុង​សិប្បកម្ម​​ខាងលើ​នោះ ហើយ​ខណៈ​ដែល​ស្ត្រី​ជា​ម្ដាយ​ជាប់រវល់​ធ្វើ​ការងារ​ភ្លេចខ្លួន​ ក្មេង​ប្រុស​រូប​នេះ​បាន​ដើរ​លេង​ក្នុង​សិប្បកម្ម ។ ​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ដែក​១​គ្រឿង​បើក​ថយក្រោយ​ចេញពី​ឃ្លាំង​អត់​មើល​ក៏​កិនក្មេងប្រុសរូបនោះ​ ​បណ្ដាល​ឲ្យ​បាត់បង់ជីវិត​ភ្លាម​ៗនៅ​នឹង​កន្លែង​តែ​ម្ដង​ ។ ​បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​បាន​បើក​ចូល​ឃ្លាំង​វិញ​ រួច​ចុះ​ពីលើរថយន្ត​រត់គេច​ខ្លួន​បាត់​ ដោយ​ពុំ​មាន​នរណា​ម្នាក់​អះអាង​ថា​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយ​ក្រោយ​ពេល​កើតហេតុ​ក្រុម​គ្រួសារ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​និង​រក​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​ស្លា.ប់​​របស់​ក្មេង​ប្រុសរងគ្រោះ​រូប​នេះ ចំណែក​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ចាត់ការ​លើ​​ករណី​​នេះ​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ