ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កួចបណ្តាលឱ្យផ្ទះ ១ខ្នង ប៉ើងតាមខ្យល់ រំលំ របួសធ្ងន់ស្ត្រីម្នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ខ្យល់កួច បណ្តាលផ្ទះ ១ខ្នង ប៉ើងតាមខ្យល់ រំលំ បណ្តាលស្ត្រីម្នាក់ របួសធ្ងន់។ ហេតុការណ៍នេះ បានកើត​ឡើង…

បន្ទាយមានជ័យ៖ ខ្យល់កួច បណ្តាលផ្ទះ ១ខ្នង ប៉ើងតាមខ្យល់ រំលំ បណ្តាលស្ត្រីម្នាក់ របួសធ្ងន់។ ហេតុការណ៍នេះ បានកើត​ឡើង កាលពី​ម៉ោង ១២រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅចំណុចបឹងជម្រុក ស្ថិតក្នុង​ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ។

លោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់ថា ស្ត្រីរងគ្រោះដែលត្រូវខ្យល់កួ​ចផ្ទះរលំ បណ្តាលរបួសធ្ងន់នោះ ឈ្មោះ រី អាយុ ៥៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ថា នៅវេលាម៉ោង ១២រសៀល មានខ្យល់កួចផ្ទះ ១ខ្នង ដែលធ្វើពី​ឈើប្រក់ស័ង្កសី ផ្ទាល់ដី ដែលមានទំហំ ៤ម៉ែត្រ x ៥ម៉ែត្រ បណ្តាលរសាត់តាមខ្យល់រលំផ្ទះ បណ្តាលឲ្យ​ស្ត្រីម្ចាស់ផ្ទះ​របួសធ្ងន់ ដោយផ្ទះប៉ើងចំ។ ស្ត្រីរងគ្រោះ ត្រូវបាន​កម្លាំង​នគរបាល​បានជួយបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យ។ ហេតុការណ៍នោះ បណ្តាលឲ្យ​ផ្ទះ​ខូចខាតទាំងស្រុង។

លោកវរៈសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ បានអោយកម្លាំងនគរបាល ត្រូវជួយអន្តរាគមន៍ រុះរើផ្ទះ ដែលខ្យល់កួចខូចខាតនោះ ហើយជួសជុលឡើងវិញ ដើម្បីប្រជាពលរដ្ឋ បានរស់នៅ​៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ