ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​មួយប៉ប្រិចភ្នែក​! កួច​ប៉ើងខ្ទេចអស់​ទាំងផ្ទះ​ របួសទាំងម្ចាស់​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​មានករណី​​ខ្យល់កួច​ បណ្តាលឱ្យ​​ផ្ទះ​១​ខ្នង​ប៉ើងតាមខ្យល់ និង​​រំលំ​ខូចខាត​អស់ទាំងស្រុង និង​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ជាម្ចាស់​ផ្ទះ​រង​របួសធ្ងន់​ ​កាលពី​​វេលា​ម៉ោង​១២​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​បឹង​ជ​ម្រុ​ក…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​មានករណី​​ខ្យល់កួច​ បណ្តាលឱ្យ​​ផ្ទះ​១​ខ្នង​ប៉ើងតាមខ្យល់ និង​​រំលំ​ខូចខាត​អស់ទាំងស្រុង និង​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ជាម្ចាស់​ផ្ទះ​រង​របួសធ្ងន់​ ​កាលពី​​វេលា​ម៉ោង​១២​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​បឹង​ជ​ម្រុ​ក ​ស្ថិត​​ក្នុង​ភូមិ​ទួល​ប្រាសាទ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​។

លោក​វរៈសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​ថា ​ស្ត្រី​រង​គ្រោះឈ្មោះ រី អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

លោក​បាន​បញ្ជាក់​ថា​ ​នៅ​វេលា​ម៉ោង​កើតហេតុខាងលើ ស្រាប់តែ​មាន​ខ្យល់​​កួច​​ផ្ទះ​​១​ខ្នង​ ធ្វើអំពី​ឈើ​ប្រក់​ស័ង្កសី​ផ្ទាល់​ដី​ ដែល​មាន​ទំហំ​៤​ម៉ែត្រ​​គុណ​នឹង​៥​ម៉ែត្រ​ បណ្តាលឱ្យ​​ប៉ើង​តាម​ខ្យល់​រលំ​​ខូចខាត​អស់​ទាំងស្រុង ​និងបណ្តាល​ឱ្យ​​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​រង​​របួសធ្ងន់​ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រចាំការ​បានចុះ​ទៅជួយ​​សង្គ្រោះ​​ដឹកទៅ​កាន់​មន្ទី​ពេទ្យ​ ។

លោក​វរៈសេនីយ៍ឯក បេន សំអាត បាន​បញ្ជាក់​ថា​ ​ជា​ការ​ណែនាំ​ពីសំណាក់​​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានអោយ​កម្លាំង​នគរបាល​ត្រូវ​ជួយ​អន្តរាគមន៍​រុះរើ​ផ្ទះ​ដែលត្រូវ​ខ្យល់​កួច​បណ្តាល​ឱ្យ​ខូចខាត​ខាងលើ​ និង​​ត្រូវជួសជុល​ឡើង​វិញ​ ដើម្បី​​ឱ្យ​​ប្រជាពលរដ្ឋ​បាន​រស់នៅ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ