ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​-​កម្ពុជា​រៀបចំ​សិក្ខាសាលា​អប់រំ​ស្តី​ពី​សីលធម៌ និង​សុជីវធម៌​សង្គម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​-​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា នេះ បាន​រៀបចំ​សិក្ខាសាលា​អប់រំ​មួយ​ស្តី​អំពី «​សីលធម៌ និង​សុជីវធម៌​សង្គម​» ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​លោក​ខៀវ កា​ញា​រី​ទ្ធ

រាជធានី​ភ្នំពេញ ៖ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​-​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា នេះ បាន​រៀបចំ​សិក្ខាសាលា​អប់រំ​មួយ​ស្តី​អំពី «​សីលធម៌ និង​សុជីវធម៌​សង្គម​» ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក​គួ​ច ផេង ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​-​កម្ពុជា លោក​ប៉ែន បុ​ណ្ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា រួម​នឹង​ភ្ញៀវ​កិត្តិយស និង​សិស្សានុសិស្ស​ជា​ច្រើន​ផ្សេង​ទៀត​។ ពិធី​នេះ ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ដូនពេញ ដោយ​មាន​គោលបំណង​ដើម្បី​អប់រំ​ពី​ក្រមសីលធម៌ និង​សុជីវធម៌​ក្នុង​ការ​បញ្ចេញមតិ​ជា​សាធារណៈ​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រកបដោយ​ចំណេះដឹង​ទូទៅ​ទូលំទូលាយ​នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​។

លោក​គួ​ច ផេង ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ កម្ពុជា​មាន​ប្រសាសន៍​ថា «​នៅ​ក្នុង​សង្គម​យើង​សព្វថ្ងៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នានា ដូច​ជា​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ​សង្គម​ផ្សេង​ទៀត គឺ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ។ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​ខ្វះខាត​នោះ គឺ​យុវជន​យើង​មួយ​ចំនួន​គាត់​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​ត្រូវ​តាម​គោលដៅ ដោយ​គាត់​បាន​សិក្សា​រៀនសូត្រ​អំពី​អ្វី​ដែល​អាច​ទាញ​យក​បាន​ពី​បណ្តាញ​សង្គម​នេះ ហើយ​ម្យ៉ាងទៀត​នៅ​មាន​ក្រុមហ៊ុន​រកស៊ី​មួយ​ចំនួន​ទៀត​គាត់​អាច​ទៅ​ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម​របស់​ពួក​គាត់​បាន​ផង​ដែរ​»​។

លោក​បន្ត​ទៀត​ថា «​នៅ​ក្នុង​ចំណោម​យុវជន​យើង យើង​ក៏​ឃើញ​មាន​ផង​ដែរ​ថា ការ​ដែល​ប្រើ​ទំនាក់ទំនង​សង្គម​ដូច​ជា​ហ្វេ​ស​ប៊ុ​ក​នេះ​ច្រើន ប៉ុន្តែ​មាន​មួយ​ចំនួន​គាត់​ប្រើប្រាស់​មិន​ត្រូវ​គោលដៅ​បាន​ន័យ​ថា គាត់​យក​បណ្តាញ​ទំនាកទំនង​សង្គម​នេះ យក​ទៅ​រិះគន់​ចំពោះ​ជន​ណា​ម្នាក់ ឬ​កាត់ត​រួប​ភាព​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ខុស​នូវ​ក្រមសីលធម៌​ក្នុង​ការ​ប្រើប្រាស់​ហួស​ព្រំដែន​នៃ​ការ​ប្រើប្រាស់ ហើយ​នេះ​ជា​ចំណុច​មួយ​ដែល​យើង​ទាំងអស់​គ្នា​គួ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​។ លោក​ថា ប្រសិនបើ​យើង​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ ឲ្យ​ត្រូវ​គោលដៅ​ប្រើប្រាស់​វា​ឲ្យ​មាន​សក្តានុពល ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​យើង ពីព្រោះ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ ប្រើប្រាស់​ច្រើន​នៅ​លើ​ពិភពលោក​»​។

លោក​ប៉ែន បុ​ណ្ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​មាន​ប្រសាសន៍​ថា «​យើង​សប្បាយចិត្ត​នៅ​ពេល​យើង​ឃើញ​ថា សេរីភាព​នៃ​ការ​បញ្ចេញមតិ​នៅ​ក្នុងស្រុក​យើង​ចាប់ផ្តើម​រីក​លួត​លាស់​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តាញ​សង្គម​ដែល​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​សម្រាប់​ប្រទេស​យើង​មាន​ដូច​ជា​ហ្វេ​ស​ប៊ុ​ក​ដែល​អាច​ឲ្យ​យើង​បញ្ចេញមតិ បង្ហោះ​ជា​ព័ត៌មាន និង​រូបភាព​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​យ៉ាងច្រើន ។ តែ​ទន្ទឹម​ហ្នឹង​នោះ យើង​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ដោយ​ឃើញ​ថា ទីលាន​សេរីភាព​ដែល​យើង​កំពុង​តែ​ប្រើប្រាស់​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​យក​ទៅ​ប្រើប្រាស់​ខុសច្បាប់ ខុសសីលធម៌  គ្មាន​សុជីវធម៌ ដែល​ធ្វើ​ឲ្យ​ទីលាន​សេរីភាព​របស់​យើង​ក្លាយជា​បរិយាកាស​អាប់អួរ​»​។
   
លោក​បន្ត​ទៀត​ថា តើ​អ្វី​ទៅ​ជា​សារព័ត៌មាន0x017d7 ព្រោះ​នៅ​ពេល​ខ្លះ​ការ​ផ្តល់​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក ឬ​តាម​បណ្តាញ​សង្គម​ផ្សេង​ៗ​យើង​គិត​ថា វា​ជា​ព័ត៌មាន​។ ព័ត៌មាន​នេះ បើ​ខ្ញុំ​និយាយ​នៅ​ក្នុង​ក្រប​ខណ្ឌ​អាជីព​អ្វី​ដែល​កើតឡើង​នៅ​តាម​បណ្តាញ​សង្គម​ទាំងឡាយ យើងខ្ញុំ​មិន​ចាត់ទុកជា​ព័ត៌មាន​ទេ គឺ​ពួក​យើងខ្ញុំ​ជា​អ្នក​អាជីព​គ្រាន់​ចាត់​ទុក​គ្រាន់​ជា​ប្រភព​មួយ​ប៉ុណ្ណោះ ដែល​យើង​ត្រូវ​យក​មក ដែល​ពេល​ខ្លះ​ប្រសិនបើ​មានរឿង​អី​សំខាន់​មួយ​យើង​អាច​ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​យើង​ត្រូវការ​ការងារ​ជា​ច្រើន​ទៀត ដើម្បី​ផ្ទៀងផ្ទាត់​មុន​នឹង​យើង​ចុះ​ផ្សាយ​។ បញ្ហា​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដោយ​ត្រង់​ថា​យើង​មិន​បាន​ផ្ទៀងផ្ទាត់​អី​ទាំងអស់ យើង​យក​មក​ផ្សាយ​ជូន​កាល​ទៀត​យើង​មិន​បានដឹង​រឿង​ដើម​យ៉ាងម៉េច​ទេ ចែកចាយ​ត​ៗ​គ្នា បញ្ចេញមតិ​ត​ៗ​គ្នា​កាន់តែ​ខុស​ទៅ​ៗ​ដោយ​ឥត​មាន​យល់​ពី​ប្រភព​ដើម​នៃ​ព័ត៌មាន​ជាក់លាក់​អ្វី​ទាំងអស់ ហើយ​នេះ​ជា​បញ្ហា​ដែល​កំពុង​តែ​កើតឡើង​នៅ​ក្នុង​ប្រទេស​យើង​សព្វថ្ងៃ​»​។
   
លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​មាន​ប្រសាសន៍​ថា «​សុជីវធម៌​មាន​សារៈ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ វា​បង្ហាញ​អំពី​សង្គម​យើង​បង្ហាញ​អំពី​ប្រភេទ​ក្រុម​របស់​យើង​។ ដូច្នេះ​ការ​បង្ហាញ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក មិន​ថា គាត់​មាន​អាយុ​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ តែ​រាល់​ការ​បង្ហាញ និង​ការ​សរសេរ​របស់​យើង​អាច​ឲ្យ​គេ​ដឹង​ពី​កម្រិត​នៃ​ការ​យល់​ដឹង និង​អត្ត​ចរិត តាម​រយៈ​ការ​ប្រើប្រាស់​នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ ហើយ​នៅ​ថ្ងៃក្រោយ​បើ​គេ​ចង់រក​យើង ទោះបី​យើង​ប្តូរ​ឈ្មោះ​ដើម​ក៏​ដោយនៅ​តែ​គេ​រក​យើង​ឃើញ​ដែរ​»៕