ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នឹង​នាំ​ចេញ​អង្ករ​45​ម៉ឺន​តោន​ទៅ​ហ្វ៊ី​លី​ពី​ន

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ អនុប្រធាន​សមាគម​ស្បៀងអាហារ​វៀតណាម លោក Pham Van Bay បាន​ថ្លែង​ថា ប្រទេស​វៀតណាម​បាន​ទទួល​ជោគជ័យ​លើ​ការ​ដាក់​ស្នើ​សុំ​កិច្ចសន្យា​ជាមួយ​ហ្វ៊ី​លី​ពី​ន ស្តី​ពី​ការ​នាំ​ចេញ​អង្ករ​បាក់​២៥%

ប្រទេស​វៀតណាម ៖ អនុប្រធាន​សមាគម​ស្បៀងអាហារ​វៀតណាម លោក Pham Van Bay បាន​ថ្លែង​ថា ប្រទេស​វៀតណាម​បាន​ទទួល​ជោគជ័យ​លើ​ការ​ដាក់​ស្នើ​សុំ​កិច្ចសន្យា​ជាមួយ​ហ្វ៊ី​លី​ពី​ន ស្តី​ពី​ការ​នាំ​ចេញ​អង្ករ​បាក់​២៥% ចំនួន​៤៥០.០០០​តោន ។

លោក Bay បាន​ប្រាប់​សារព័ត៌មាន Vietnam News​ថា អង្ករ​ប្រមាណ​ជា​២៥​ម៉ឺន​តោន នឹង​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​ទីផ្សារ​ហ្វ៊ី​លី​ពី​នៅ​ឆ្នាំ​នេះ ក្នុង​នោះ​១២៥.០០០​តោន​ក្នុង​អំឡុង​ខែ វិច្ឆិកា និង​ពាក់កណ្តាល​ទៀត​នាំ​ចេញ​ក្នុង​ខែធ្នូ​។ ចំណែក​បរិមាណ​ដែល​នៅ​សេសសល់​ប៉ុន្មាន​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ហ្វ៊ី​លី​ពី​ន​នៅ​ដើមឆ្នាំ​២០១៦ ខាង​មុខ ។

រីឯ​តម្លៃ​លក់ នឹង​ស្ថិត​ក្នុង​ហាងឆេង ៤២៦,៦​ដុល្លារ​ក្នុង​មួយ​តោន ធូរ​ថ្លៃ​ជាង​កម្រិត​តម្លៃ​ដែល​ផ្តល់​ឲ្យ​ពី​អាជ្ញាធរ​ស្បៀងអាហារ​ជាតិ​របស់​ហ្វ៊ី​លី​ពី​ន ប្រមាណ​ជា​៧៧​ដុល្លារ ។
ការ​ដេញថ្លៃ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ស្បៀងអាហារ​ជាតិ​ហ្វ៊ី​លី​ពី​ន​នៅ​ក្នុង​ទីក្រុង Quezon City ប្រទេស​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។ ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ​អាជ្ញាធរ​បាន​សម្រេច​នាំ​ចូល​អង្ករ​បាក់​២៥%​ចំនួន​៧៥​ម៉ឺន​តោន ក្នុង​នោះ​២៥​ម៉ឺន​តោន​ឆ្នាំ​២០១៥​នេះ និង​៥០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៦ ។

ការ​សម្រេចចិត្ត​នេះ​ដែរ គឺ​ស្ថិត​ក្នុង​ផ្នែក​មួយ​ដោយសារ​តែ​បាតុភូត​ចម្លែក​នៃ​អាកាសធាតុ EI Nino ដែល​គេ​ប៉ាន់​ប្រមាណ​នឹង​មាន​លទ្ធផល​អាក្រក់​នៅ​ខែតុលា ហើយ​ចុង​ក្រោយ​គឺ​អូស បន្លាយ​ដល់​និទាឃ​រដូវ​រហូត​ដល់​ដំណាច់​ខែឧសភា ឆ្នាំ​ក្រោយ ។ ចំពោះ​ការ​ទិញ​អង្ករ​បន្ថែម​របស់​ហ្វ៊ី​លី​ពី​ន​ត្រូវ​បាន​គេ​ព្យាករ​ទុក​ថា នឹង​បង្កើន​តម្លៃ​នាំ​ចេញ​អង្ករ​ដែល​បាន​ធ្លាក់​ចុះ​កាលពី​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ។

ហ្វ៊ី​លី​ពី​ន គឺជា​ទីផ្សារ​ធំ​មួយ​របស់​អ្នក​នាំ​ចេញ​អង្ករ​របស់​វៀតណាម ។ ខណៈ​ដែល​ប្រទេស​នេះ​[​ហ្វ៊ី​លី​ពី​ន​] បាន​ទិញ​ចូល​អង្ករ​ប្រមាណ​ជា​ជាង​៥០​ម៉ឺន​តោន​នៅ​ចន្លោះ​ខែមករា និង​ខែកក្កដា ឆ្នាំ​២០១៥​នេះ ។

រីឯ​សមាគម​ស្បៀងអាហារ​វៀតណាម​បាន​លើក​ឡើង​បង្ហើប​ថា ប្រទេស​វៀតណាម​បាន​នាំ​ចេញ​អង្ករ​ប្រមាណ​ជាង​៣​លាន​តោន​នៅ​ចន្លោះ ខែមករា និង​ថ្ងៃ​៣១​សីហា ឆ្នាំ​នេះ៕