ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកឃើញ​​អាជីវករ​២នាក់​នៅ​ផ្សារ​អូរ​ឫស្សីវិជ្ជមានកូវីដ​ឈានដល់ការបិទតូបជាង១០

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​លោក ហ៊​ត វ៉ា​ន់​ធី ប្រធាន​គណៈកម្មការ​ផ្សារ​អូ​ឬ​ស្សី បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ បើ​តាម​លោក ហ៊​ត វ៉ា​ន់​ធី ប្រធាន​គណៈកម្មការ​ផ្សារ​អូ​ឬ​ស្សី បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ នេះ​ថា អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូ​ឬ​ស្សី​២​នាក់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ ដែលឈានដល់ការសម្រេចបិទតូបមួយចំនួនក្នុងការផ្សារ ដើម្បីយកអ្នកដែលពាក់ព័ន្ធធ្វើតេស្តសំណាកនិងធ្វើចត្តាឡីស័ក ។

យ៉ាងណាមិញ អាជីវករទាំងពីរ ដែលត្រូវបានរកឃើញ ​វិជ្ជមាន​កូ​វី​ដ​ ១៩ ខណៈអ្នកទាំងពីរកំពុងធ្វើចត្តាឡីស័កនៅផ្ទះ របស់​ពួក​គាត់ តាម​គោល​ការ​របស់​ក្រសួងសុខាភិបាល ។

លោក ហ៊​ត វ៉ា​ន់​ធី ប្រធាន​ផ្សារ​អូរ​ឫស្សី បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា អាជីវក​រទាំង​២​នាក់​​ខាងលើ​នោះ ម្នាក់​ជា​អ្នកលក់​ខោអាវ និង ម្នាក់​ជា​អ្នកលក់​គ្រឿងទេស ដែល​អ្នក​ទាំង​២​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ កាលពី​យប់​ថ្ងៃ​ទី​២៩ និង​យប់​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២១ នេះ ។ ឥឡូវនេះ​គណៈកម្មការ​ផ្សារ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​សម្រេច​បិទ​តូប​លក់ដូរ ដែល​ពាក់​ព័ន្ធ​ជាមួយ​អាជីវករ​មាន វិជ្ជមាន​កូ​វី​ដ​១៩ ខាងលើ​ចំនួន​ជាង​១០​តូប​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​មេរោគ​កូ​វី​ដ​.១៩ បន្ថែម​ទៀត ។

លោក ហ៊​ត វ៉ា​ន់​ធី បាន​បញ្ជាក់​ថា ផ្សារ​អូ​ឬ​ស្សី​មិន​បាន​បិទ​ទាំង ស្រុង​ទេ គ្រាន់​បិទ​ប្រមាណ​ជាង​១០ តូប ដែល​លក់​ជិតខាង​ក្បែរ​តូប​អាជីវករ​២នាក់​ពាក់​ព័ន្ធ​.​វិជ្ជមាន​កូ​វី​ដ​.១៩ នោះ ក្រៅពី​នេះ​នៅ​លក់​ជា​ធម្មតា​ទេ គ្រាន់តែ​មានការ​ថយ​ចុះ​ច្រើន ។ នោះ​អាច​បណ្តាល​មក​ពី​អាជីវករ​មួយ​ចំនួន គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល នឹង ៣​ការពារ ៣​កុំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដូច្នោះ​ទើប​ពួក​គាត់​ត្រូវ​សម្រាក​នៅផ្ទះ​គ្រាប់​គ្នា ។

យោងតាមព័ត៌មានពីអាជីវករផ្សេងទៀតនៅក្នុងផ្សារបានប្រាប់ឱ្យដឹងថា អ្នកជំងឺទាំងពីរត្រូវបានគេបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខណៈអាជីវករមួយចំនួនដែលពាក់ព័ន្ធត្រូវបានយកសំណាកនៅវិទ្យាល័យបាក់ទូកសម្រាប់ធ្វើតេស្តនិងត្រូវបានឱ្យធ្វើចត្តាឡីស័កនៅផ្ទះផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ