ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​20​ប្រទេស​ស្ថិត​ក្នុង​បញ្ជី​អ្នក​រង់ចាំ​ចូល​ជា​សមាជិក​ថ្មី​របស់​ធនាគារ AIIB ដែល​ដឹកនាំ​ដោយ​ចិន

8 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ បណ្តា​ប្រទេស​ជាង​២០​កំពុង​ទន្ទឹងរង់ចាំ​ចូល​ជា​សមាជិក​ថ្មី​របស់​ធនាគារ​វិនិយោគ​ហេរ​ដ្ឋា​រចនាសម្ព័ន្ធ​អាស៊ាន ហៅ​កាត់​ថា (AIIB)​ដែល​ដឹកនាំ​ដោយ​ចិន ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​សាមី​ធនាគារ​បាន​លើក​ឡើង

ប្រទេស​សិង្ហ​បុរី ៖ បណ្តា​ប្រទេស​ជាង​២០​កំពុង​ទន្ទឹងរង់ចាំ​ចូល​ជា​សមាជិក​ថ្មី​របស់​ធនាគារ​វិនិយោគ​ហេរ​ដ្ឋា​រចនាសម្ព័ន្ធ​អាស៊ាន ហៅ​កាត់​ថា (AIIB)​ដែល​ដឹកនាំ​ដោយ​ចិន ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​សាមី​ធនាគារ​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា កន្លង​ទៅ​នេះ ខណៈ​ដែល​លោក​បាន​បន្ថយ​ក្តី​បារម្ភ​ដែល​ខ្លួន​បាន​កំណត់​ទុក​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក និង​ជប៉ុន ។

យោង​តាម​គេហទំព័រ​របស់​ខ្លួន​ផ្សាយ​ថា បរិមាណ​នេះ​គួរតែ​នាំ​ឲ្យ​AIIB​មាន​តុល្យភាព​ស្មើ​ឬ​លើស​សមាជិកភាព​នៅ​ក្នុង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ដឹកនាំ​ដោយ​ជប៉ុន ដែល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​៦៧​ប្រទេស ហើយ​១៩​ប្រទេស​ក្នុង​ចំណោម​សមាជិក​ទាំងនោះ​គឺ​ស្ថិត​នៅ​ក្រៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។

លោក Jin Liqun ដែល​គេ​សន្មត់​ថា​ជា​ប្រធាន​គ្រប់គ្រង​ធនាគារ​AIIB​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កំពូល​មួយ​នៅ​ប្រទេស​សិង្ហ​បុរី​ថា « យើង​មាន​៥៧​ប្រទេស (​ជា​សមាជិក​មូលនិធិ​ដែល​មាន​សក្តានុពល​) ហើយ​តាម​ការ​យល់​ឃើញ​របស់ខ្ញុំ​គឺ​មាន​បណ្តា​ប្រទេស​ច្រើន​ជាង​២០​ទៀត​កំពុង​ស្ថិត​ក្នុង​បញ្ជី​រង់ចាំ​ដាក់​បញ្ចូល​ជា​សមាជិក​ថ្មី » ។

លោក​Jin​ដែល​ជា​អតីត​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន និង​ត្រូវ​បាន​បាន​ជ្រើសតាំង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ជា​ថ្នាក់ដឹកនាំ​ធនាគារ​AIIB ត្រូវ​បាន​គេ​បោះ​ឆ្នោត​គាំទ្រ​កាលពី​ខែសីហា​តាម​រយៈ​សមាជិក​មូលនិធិ​បាន​បន្ថែម​ថា « បរិមាណ​នេះ​វា​នឹង​ធ្វើ​ឲ្យ​ខ្លួន​មាន​សមាជិក​ជាង​៧០​ប្រទេស​ឯណោះ ។ ខ្ញុំ​ប្រាកដ​ថា នឹង​មាន​បណ្តា​ប្រទេស​កាន់តែ​ច្រើន​ដែល​នឹង​មាន​ចំណាប់អារម្មណ៍ » ។

AIIB ត្រូវ​បាន​គេ​មើលឃើញ​ថា ចំណុច​មួយ​ចំនួន​ដូច​គ្នា​នឹង​គូប្រជែង​របស់​ខ្លួន​គឺ​ធនាគារពិភពលោក​(WB)​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក និង​ធន​គារ​អភិវឌ្ឍន៍​អាស៊ី (ADB)​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន ដឹកនាំ​ដោយ​ជប៉ុន​ដែល​ជា​អ្នក​ផ្តល់​ជំនួយ​ធំ​ជាងគេ​បំផុត​របស់​ខ្លួន​ចាប់តាំងពី​ធនាគារ​នេះ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦៦ ។

សហរដ្ឋអាមេរិក​និង​ជប៉ុន​ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​បំផុត​លើ​ពិភពលោក និង​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​នោះ​បាន​បដិសេធ​ដាច់ខាត​នៅ​ក្នុង​ការ​ចូលរួម​ជាមួយនឹង AIIB បើ​ទោះជា​ពួក​គេ​ទាំងនោះ​គឺជា​ស្ថិត​នៅ​ក្នុង​សមាជិក​របស់​ADB​ក៏​ដោយ ប៉ុន្តែ​លោក Jin បាន​ថ្លែង​ថា ទ្វារ​នៅ​បើក​ស្វាគមន៍​ប្រជាជាតិ​ទាំង​ពីរ​នេះ ។

លោក​បាន​ថ្លែង​ថា « វា​ចំណាយពេល​យូរ​បន្តិច​ហើយ​សម្រាប់​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ការ​សម្រេច​កិច្ចព្រមព្រៀង​យក​មតិ​ភាគច្រើន​ជា​អន្តរជាតិ​របស់​ពួក​គេ » ។

លោក​បាន​ថ្លែង​ថា « យើង​បាន​អត់ធ្មត់​ច្រើន​បំផុត ។ ដូចដែល​អ្នក​រាល់គ្នា​បានដឹង​ហើយ​ថា ទ្វារ​គឺ​បើកចំហ​សម្រាប់​បណ្តា​ប្រទេស​ទាំងឡាយ​ហើយ​ប្រសិនជា​ពួក​គេ​ធ្វើការ​សម្រេចចិត្ត​មួយ​ត្រឹមតែ​ជ្រើសរើស​ទូរស័ព្ទ​សម្រាប់​តែ​ហៅ​ចេញ​ប៉ុណ្ណោះ​នោះ ចំណែក​យើង​អាច​អូស​ទាញ​ផ្នែក​មុខ​ជំនួញ​ទៀត​ផង​ដែល​សំដៅ​ដល់​សហរដ្ឋអាមេរិក និង​ជប៉ុន » ។

ក្នុង​ចំណោម​សមាជិក​មូលនិធិ​ដែល​មាន​សក្តានុពល​ទាំង​៥៧ មាន​៥០​បាន​ចុះហត្ថលេខា​ព្រមព្រៀង​រួច​ស្រេច​ហើយ​ដែល​រាប់​បញ្ចូល​អូស្ត្រាលី​ជាដើម ខណៈ​ដែល​សមាជិក​៧​ទៀត​នឹង​ធ្វើ​បន្ត​រហូត​ដល់​ដំណាច់ឆ្នាំ​នេះ​ដើម្បី​នឹង​បិទ​បញ្ចប់​ការ​ចុះហត្ថលេខា​របស់​ពួក​គេ ។

ធនាគារ​នេះ​នឹង​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ហើយនឹង​មាន​ដើមទុន​ប្រមាណ​ជា​១០០​ប៊ី​លាន​ដុល្លារ ជាមួយនឹង​ការ​បង់​ដើមដំបូង​២០​ប៊ី​លាន​ដុល្លារ​។ វា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​ក្រោយ​នេះ​ផង​ដែរ ។

ប្រទេស​ចិន នឹង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​ជាងគេ​បំផុត​ជាមួយនឹង​ហ៊ុន​៣០%​។ ក្នុង​ចំណោម​អ្នកចូលរួម​ក្រៅពី​ប្រជាជាតិ​នៅ​អាស៊ាន អា​ល្លឺ​ម៉​ង់ គឺជា​ម្ចាស់​ហ៊ុន​ធំ​ជាងគេ​គឺ​៤,៥% និង​បារាំង​៣,៤% ខណៈ​អ្នក​បន្ទាប់​គឺ​ប្រេ​ស៊ី​ល​៣,២% ។

លោក Jin បាន​ថ្លែង​ថា AIIB មិន​មាន​ទិស​ដៅ​ប្រកួតប្រជែង​ជាមួយនឹង ADB ឬ​មួយ​ក៏ WB ដែល​មាន​ឥទ្ធិពល​នៅ​អាស៊ី​ឡើយ ស្រប​ពេល​ដែល​តម្រូវការ​មូលនិធិ​ក្នុង​តំបន់​មាន​ចំនួន​ច្រើន ។

លោក​បាន​គូសបញ្ជាក់​ថា ADB បាន​វាយតម្លៃ​ថា តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អាស៊ី​អាច​ឈាន​ដល់​៧៣០​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២០​ខាង​មុខ លើស​ប្រភព​ដែល​មាន​យ៉ាង​ធំធេង​ពី​អ្នក​ផ្តល់​កម្ចី​ពហុភាគី​ដែល​មាន​ស្រាប់ ។

លោក​បាន​បន្ថែម​ថា « ការ​បង្កើត​ឡើង​នូវ​ធនាគារ​AIIB ពុំដែល​ធ្លាប់​គិត​ពី​ការ​ប្រកួតប្រជែង​ជាមួយនឹង​គ្រឹះស្ថាន​ដែល​មាន​ស្រាប់​នោះ​ឡើយ ។ នៅ​លើ​ឆាក​អន្តរជាតិ​ក៏​ដូច​ជា​ពិភពលោក​ទាំងមូល គឺ​ហាក់ដូចជា​មាន​ភាព​ល្វឹងល្វើយ​ដែល​គ្រប់គ្រាន់​នឹង​អនុញ្ញាត​ឲ្យ​កត្តា​ជា​ច្រើន​ប្រតិបត្តិការ » ៕