ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដក​បុគ្គលិក​ការទូត​មិន​សំខាន់​ទាំងឡាយ​ចេញពី​មី​យ៉ា​ន់​ម៉ា

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្រសួងការបរទេសអា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​៣០ មីនា​ថា សហរដ្ឋ​អា​មេរិ​កបាន​ចេញ​បញ្ជា​ឲ្យ​ដក​បុគ្គលិក​ការទូត​មិន​សំខាន់​ទាំងឡាយ​ចេញពី​មី​យ៉ា​ន់​ម៉ា​ដែល​កំពុង​មានការ​បង្ក្រាប​បង្ហូរឈា.ម ​បន្ទាប់​ពី​រដ្ឋប្រហារយោធា​ដែល​ផ្ដួលរំលំ​រដ្ឋាភិបាល​ស៊ី​វិល​របស់​លោកស្រី​អ៊ួ​ង​សាន់ ស៊ូ​ជី ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​នោះ​គូសបញ្ជាក់​ថា ​បន្ទាប់​ពី​អនុញ្ញាត​ឲ្យ​មានការ​ចាកចេញដោយ​ស្ម័គ្រចិត្ត​របស់​បណ្ដា​និយោជិត​រដ្ឋាភិបាលអា​មេ​រិ​ក…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្រសួងការបរទេសអា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​៣០ មីនា​ថា សហរដ្ឋ​អា​មេរិ​កបាន​ចេញ​បញ្ជា​ឲ្យ​ដក​បុគ្គលិក​ការទូត​មិន​សំខាន់​ទាំងឡាយ​ចេញពី​មី​យ៉ា​ន់​ម៉ា​ដែល​កំពុង​មានការ​បង្ក្រាប​បង្ហូរឈា.ម ​បន្ទាប់​ពី​រដ្ឋប្រហារយោធា​ដែល​ផ្ដួលរំលំ​រដ្ឋាភិបាល​ស៊ី​វិល​របស់​លោកស្រី​អ៊ួ​ង​សាន់ ស៊ូ​ជី ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​នោះ​គូសបញ្ជាក់​ថា ​បន្ទាប់​ពី​អនុញ្ញាត​ឲ្យ​មានការ​ចាកចេញដោយ​ស្ម័គ្រចិត្ត​របស់​បណ្ដា​និយោជិត​រដ្ឋាភិបាល
អា​មេ​រិ​ក និង​បណ្ដា​សាច់ញាតិ​គ្រួសារ​ពួក​គេ​កាលពី​ខែកុម្ភៈ ពេល​នេះ​ក្រសួង​បញ្ជា​ឲ្យ​បុគ្គលិក​ការទូតមិន​សំខាន់​ទាំងនេះ​ចាក​ចេញពី​មី​យ៉ា​ន់​ម៉ា ។

ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់​ថា សេចក្ដីសម្រេចចិត្ត​នេះ​ត្រូវ​បាន​ប្រកាន់​យក ព្រោះ​សន្តិសុខ​របស់​បុគ្គលិក​រដ្ឋាភិបាល​អា​មេ​រិ​ក និង​របស់​បណ្ដា​មនុស្ស​របស់​រដ្ឋាភិបាល ព្រមទាំង​របស់ពលរដ្ឋ​អា​មេ​រិ​ក គឺជា​អាទិភាព​ខ្ពស់​បំផុត​របស់ក្រសួង ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ
រិ​ក​ម្នាក់​និយាយ​ថា ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​មី​យ៉ា​ន់ម៉ា​នឹង​នៅ​បន្ត​បើក​ចំពោះ​សាធារណជន និង​បន្ត​ផ្ដល់​សេវាកម្ម​កុងស៊ុល​តែ​មានការ​រិ​ត​ត្បិត។

ពួក​យោធា​មី​យ៉ា​ន់​ម៉ា​បន្ត​ការ​បង្ក្រាប​ដោយ​បង្ហូរឈា.ម ដើម្បី​សាកល្បង​បញ្ចប់​បាតុកម្ម​ទាមទារ​ឲ្យ​ស្ដារ​ឡើង​វិញ​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​កូដកម្ម​ដែល​ធ្វើ​ឲ្យ​រញ្ជួយ​ដល់​សេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា ។ មនុស្ស​យ៉ាងតិច​៥២១​នាក់ ក្នុង​នោះភាគច្រើន​ជា​និស្សិត​និង​ក្មេង​ជំទង់​បាន​ត្រូវ​សម្លា.ប់​ដោយ​កងកម្លាំង​សន្តិសុខ​រយៈពេល​២​ខែ​កន្លង​មកនេះ ។ តាម​សមាគម​ជួយ​ដល់​បណ្ដា​អ្នកទោស​នយោបាយ​មី​យ៉ា​ន់​ម៉ា​ថា តូ​លេខ​នេះ​អាច​មាន​ខ្ពស់​ជាង​នោះ​ទៀត ។ ជនជាតិ​មី​យ៉ា​ន់​ម៉ា​ច្រើន​រយនាក់​ដែល​ត្រូវ​ចាប់ខ្លួន​ពេល​នេះ​បាន​បាត់​ខ្លួន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ