ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​អស់សង្ឃឹម !!

8 ឆ្នាំ មុន

ល្បែង​នយោបាយ កាលណា​មេដឹកនាំ​បបួល​ហក់លោត​ខុស កូនចៅ​ទាំងឡាយ​ដែល​ដង្ហែ​តាម​ឥត​ងាករេ​សោះ ប្រាកដជា​ធ្លាក់​រណ្តៅ ធ្លាក់​ភក់ជ្រាំ​មិន​ខាន ។
ពេល​ខ្លះ​មេ​សង្ឃឹមថា​អាច​ជួយ​បាន​…​ ប៉ុន្តែ​ពេល​ខ្លះ​ជ្រុល​ពេក​… ​លែង​ជួយ​បាន​តែ​ម្តង

ល្បែង​នយោបាយ កាលណា​មេដឹកនាំ​បបួល​ហក់លោត​ខុស កូនចៅ​ទាំងឡាយ​ដែល​ដង្ហែ​តាម​ឥត​ងាករេ​សោះ ប្រាកដជា​ធ្លាក់​រណ្តៅ ធ្លាក់​ភក់ជ្រាំ​មិន​ខាន ។
ពេល​ខ្លះ​មេ​សង្ឃឹមថា​អាច​ជួយ​បាន​…​ ប៉ុន្តែ​ពេល​ខ្លះ​ជ្រុល​ពេក​… ​លែង​ជួយ​បាន​តែ​ម្តង ។

បក្ស​សង្គ្រោះ​ជាតិ​ពេល​នេះ​រង​គ្រោះធ្ងន់ធ្ងរ​ណាស់​… ​ដឹកនាំ​ពន្យុះ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​…​ ក្លាយជា​អំពើ​ហិង្សា ​បណ្តាល​ឱ្យ​សកម្មជន​ជាង​១០​នាក់ ​ជាប់​ពន្ធនាគារ​រាប់​ឆ្នាំ​…​ គ្មាន​សង្ឃឹម​ជួយ​បាន​ទេ​…​ សង្ឃឹម​តិច​ៗ ឬ​អស់សង្ឃឹម ។

អស់ពី​រឿង​ហ្នុ​ង​… ​ចូល​ដល់​រឿង​ផែនទី​ក្លែងក្លាយ​…​ ផែនទី​ចោរ​…​ បង្ករឿង​ផែនទី​កក្រើក​មេឃ កក្រើក​ដី​… ​ទីបំផុត​… ​បង្វិលខ្លួន​មិន​ទាន់ ខ្លះ​ត្រូវ​ជាប់គុក​…​ ខ្លះ​ទៀត​កំពុង​រត់ចោលស្រុក​…​ ពិតជា​គួរ​អាណិត​ណាស់ !

មេ​បក្ស​ប្រឆាំង​បាន​ធ្លោយ​សំដី​ថ្មី​ទៀត​ថា​… ​ពេល​នេះ​ដោះស្រាយ​អ្វី​ក៏​អត់​ចេញ​ដែរ​…​ មាន​តែ​ចាំ​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​ឆ្នាំ​២០១៨ ទើប​អ្វី​ៗ​អាច​ដោះស្រាយ​បាន Sic !

ពិតមែន​ហើយ​…​ អ្នកគាំទ្រ​ទាំងឡាយ​ញញឹម​ទុក​ពី​ឥឡូវ​ថា ដល់​ឆ្នាំ​២០១៨ បក្ស​បាន​ឈ្នះ​ឆ្នោត​… ​អ្វី​ៗ​ដោះស្រាយ​បាន​ទាំងអស់​…​ ទាំង​បញ្ហា​ដីធ្លី​…​ បញ្ហា​ព្រំដែន​…​ ជា​ពិសេស​បញ្ហា​សកម្មជន​ជាប់​ទោស​ជាដើម ដែល​សង្ឃឹម​តិច​ៗ​ថា អ្នកនយោបាយ​…​ ចេញពី​គុក​បាន​«​ធើ​ធំ​» ។​ល​។ ប្រាកដជា​ដោះស្រាយ​មុនគេ​ភ្លាម​ៗ…​ ផុយ​ដូច​តៅហ៊ូ​…

ប៉ុន្តែ​ឧបមា​ថា ដល់​អាណត្តិ​ក្រោយ​នៅ​ចាញ់​ទៀត តើ​ធ្វើ​ម៉េច​លោក​ប្រធាន ? នេះ​គេ​សុំ​ឱ្យ​សួរ​…
ចម្លើយ​មក​វិញ​…​ មាន​តែ​សម្លក់​រួច​ថា​…​ កុំ​និយាយ​ពី​រឿង​ចាញ់ ! ប៉ុណ្ណេះ​ហើយ​ពាក្យ​ចាញ់​គឺ​គ្មាន​ទេ !

សុំ​សួរ​ទៀត​…​ បើ​ឈ្នះ​អ្វី​ៗ​ប្រាកដជា​ដោះស្រាយ​បាន​…​ ដោះស្រាយ​មុនគេ​… ​យកមនុស្ស​ចេញពី​ពន្ធនាគារ​សិន​…​ អាហ្នឹង​ខ្ញុំជឿ !
ប៉ុន្តែ​បើ​ឧបមា​ថា​ចាញ់​…​ ព្រោះ​តេ​ជោ​សែន​ក៏​ឈរឈ្មោះ​ដែរ​…​ បោះ​ឆ្នោត​ឆ្នាំ​២០១៨…​ ពិបាក​យកឈ្នះ​គាត់​ណាស់​…

គ្មាន​អ្វី​ពិបាក​ទេ​… ​កុំ​សួរ​ច្រើន​ពេក​…​ ខ្ញុំ​ក៏​ពិបាក​ក្នុង​ចិត្តខ្លាំង​ដែរ​…​ បើ​ចាញ់​ទៀត​…​ អ្វី​ៗ​នៅ​អា​ដែល​ទៅ ! ធ្វើ​ម៉េច​បើ​យើង​អត់​បាន​ដឹកនាំ​ប្រទេស​…​ ធ្វើ​ម៉េច​បើ​យើង​អត់​មាន​អំណាច​…​ ធ្វើ​ម៉េច​បើ​មិន​នាំ​គ្នា​បោះ​ឆ្នោត​ឱ្យ​…​ ប៉ុន្តែ​កុំ​អស់សង្ឃឹម !!
                     អា​ឡេវ