ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ច្រឡំ​ថា ​កម្មវិធី​ទាំងអស់​នៅ​ក្នុង​ App Store មាន​សុវត្ថិភាព​ឱ្យ​សោះ ព្រោះមាន​អ្នកលង់ខ្លួន​អស់ ៦០​មុឺន​ដុល្លារ

3 ឆ្នាំ មុន

បរទេស ៖ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន The Washington Post នៅ​ថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ…

បរទេស ៖ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន The Washington Post នៅ​ថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ​បាន​បង្ហាញ​ពី​ហានិភ័យ​ក្នុង​ការ​ទាញ​យក កម្មវិធី​ពី​ក្នុង App Store ដែល​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ខាតបង់​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក ឬ​ហៅ​ថា កាក់​ឌី​ជី​ថ​ល ដែល​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ ៦០​មុឺន​ដុល្លារ​ ។

កាលពី​ខែកុម្ភៈ​កន្លង​ទៅ​លោក Phillipe Christodoulou មាន​បំណង​ចង់​ឆែក​មើល​ចំនួន​ទឹកប្រាក់ ដែល​លោក​មាន​ជាមួយនឹង​ក្រុមហ៊ុន Trezor ដូច្នេះ​លោក​ក៏​បាន​ចូល​ទៅ​ក្នុង App Store ដើម្បី​ស្វែងរក​កម្មវិធី​របស់​ក្រុមហ៊ុន Trezor ​។ ក្រោយ​ពី​លោក Phillipe បាន​រក​ឃើញ​កម្មវិធី​មួយ​ដែល​មានឈ្មោះ Trezor លោក​ក៏​បាន​ទាញ​យក​កម្មវិធី​មក​ប្រើ​ ។

ប៉ុន្តែ​ក្រោយ​ពី​ទឹកប្រាក់​នៅ​ក្នុង​គណនី​ត្រូវ​បាន​ជនខិលខូច​លួច​យក​អស់នោះ លោក Phillipe ទើបបាន​ដឹង​ថា ​កម្មវិធី​ដែល​លោក​បាន​ទាញ​យក​មក​ប្រើ គឺជា​កម្មវិធី​ក្លែងក្លាយ​ដែល​ក្រុម​ជនខិលខូច​បង្កើត​ដោយ​ប្រើ​ឈ្មោះ និង​រូបភាព​របស់​ក្រុមហ៊ុន​ពិតប្រាកដ ​។ ក្រុមហ៊ុន Apple បានឱ្យ​ដឹង​ថា កម្មវិធី​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចែកចាយ​នៅ​ក្នុង App Store បាន​ដោយសារ​តែ​មុន​ដំបូង​ក្រុម​ជនខិលខូច​បាន​បន្លំ​ថា ​កម្មវិធី​នេះ ​គឺជា​កម្មវិធី​សម្រាប់​គ្រប់គ្រង​លេខ​សម្ងាត់ និង​ឯកសារ​នៅ​ក្នុង​ទូរ​សព្ទ ប៉ុន្តែ​ក្រោយមក​ពួក​ជនខិលខូច​ក៏​បាន​ធ្វើ​បច្ចុប្បន្នភាព​កែ​កម្មវិធី​ឱ្យទៅ​ជា​កម្មវិធី​សម្រាប់​គ្រប់គ្រង​កាក់​ឌី​ជី​ថ​ល​ទៅ​វិញ ហើយ​ដែល​ក្រុមហ៊ុន Apple មិន​បាន​ធ្វើការ​ត្រួតពិនិត្យ​ឡើង​វិញ ​។

ដោយសារ​តែ​ឃើញ​ពី​ហានិភ័យ​ទាក់ទង​នឹង​ការ​ទាញ​យក​កម្មវិធី​មក​ប្រើ​នេះ​ហើយ បានជា​នាយកដ្ឋាន​តែងតែ​ធ្វើការ​ណែនាំ​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទាញ​យក​កម្មវិធី​ណាមួយ សូមកុំ​ទាញ​យក​កម្មវិធី​ណា​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ហើយ​ម្យ៉ាងវិញទៀត​លោក​អ្នក​ក៏​អាច​បញ្ជាក់​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់​ថា​តើ​ពួក​គេ​មាន​ប្រើ​កម្មវិធី​សម្រាប់​ទូរ​សព្ទ​ឬ​អត់ ដើម្បី​ចៀសវាង​ក្នុង​ការ​ទាញ​យក​កម្មវិធី​ក្លែងក្លាយ​មក​ប្រើ ​៕ ប្រភព ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

អត្ថបទសរសេរ ដោយ