ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញ​ក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​ចាប់ផ្ដើម​យល់​ពី​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​អន​ឡាញ ជា​អ្វី​ដែល​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា តែ​ក្នុង​នោះ​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ជា​ពិសេស​អ្នកជំនួញ បាន​ចាប់ផ្ដើម​យល់​ពី​ទីផ្សារ​នេះ​ជា​បណ្ដើរ​ៗ ដោយ​បាន​ប្រើប្រាស់​សេវា​ទីផ្សារ​អន​ឡាញ

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​អន​ឡាញ ជា​អ្វី​ដែល​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា តែ​ក្នុង​នោះ​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ជា​ពិសេស​អ្នកជំនួញ បាន​ចាប់ផ្ដើម​យល់​ពី​ទីផ្សារ​នេះ​ជា​បណ្ដើរ​ៗ ដោយ​បាន​ប្រើប្រាស់​សេវា​ទីផ្សារ​អន​ឡាញ​ក្នុង​ការ​ទិញ​ទំនិញ​នានា​ពី​ប្រទេស​ក្រៅ​តាម​រយៈ​វេ​ប​សាយ ឬ​ហៅ​ថា «​អន​ឡាញ​» ។ ការ​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​ក្រៅ​តាម​រយៈ​អន​ឡាញ ប្រៀប​ដូចនឹង​ការ​ដើរ​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​ជាក់ស្ដែង​ដែរ ព្រោះ​បានឃើញ​ផលិតផល​និង​តម្លៃ​នៅ​លើ​ផលិតផល​នោះ តែ​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ មាន​លក្ខណៈ​ងាយស្រួល​ជាង​ការ​ទិញ​ដោយ​ផ្ទាល់ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ផ្ទាល់​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន និង​ថវិកា​ផង​ដែរ ។

លោក Terry Lung នាយក​ប្រតិបត្តិ ក្រុមហ៊ុន Easy Fortune ( Cambodia ) Co.,Ltd ដែល​ជា​ក្រុមហ៊ុន​បង្កើត​វេ​ប​សាយ​ផ្សារ​អន​ឡាញ KH Mall ចាប់តាំងពី​វេ​ប​សាយ​

www.kh-mall.com បាន​បង្កើត​ឡើង​និង​បានឱ្យ​អតិថិជន​ចាប់ផ្ដើម​ទិញ​ទំនិញ​ច្រើន​ប្រភេទ​ពី​ប្រទេស​ចិន និង​ពី​វេ​ប​សាយ​ល្បី​ៗ​នៅ​ចិន អា​លី​បា​បា និង Taobao​មក អតិថិជន​ដែល​ភាគច្រើន​ជា​ប្រភេទ​អ្នកជំនួញ​បាន​ចាប់ផ្ដើម​យល់​បន្តិច​ម្ដង​ៗ និង​បាន​ប្រើប្រាស់​វេ​ប​សាយ​នេះ​ក្នុង​ការ​ទិញ​ទំនិញ​ដើម្បី​យក​មក​ចែកចាយ​បន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បន្ត​ថា ការ​ទិញ​ទំនិញ​តាម​រយៈ​វេ​ប​សាយ www.kh-mall.comបាន​សម្រួល​ច្រើន​ដល់​អតិថិជន ។ ទី​១-​អតិថិជន​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ផ្ទាល់ ទី​២-​ទំនិញ​ធានា​គុណភាព​ដូចនឹង​ទំនិញ​ដែល​អតិថិជន​ទៅ​ទិញ​ផ្ទាល់ ការ​ដឹក​ជញ្ជូន​មាន​តម្លៃ​សមរម្យ ការ​បញ្ជា​ទិញ​មាន​រយៈពេល​ខ្លី​ដែល​អតិថិជន​អាច​ទទួល​ទំនិញ​បាន ។
លោក​បន្ថែម​ថា ថ្វី​ត្បិត​តែ​ប្រជាជន​កម្ពុជា អត្រា​អ្នកទិញ​ទំនិញ​តាម​អន​ឡាញ​មិន​ច្រើន​ដូច​នៅ​ប្រទេស​ចិន តែ​ការ​ប្រែប្រួល​ក៏​ដូច​ជា​អត្រា​នៃ​អ្នក​ប្រើប្រាស់​បណ្ដាញ​អីុន​ធើ​រ​ណេ​ត​ចាប់ផ្ដើម​កើន​ឡើងជា​បន្តបន្ទាប់ ដូចនេះ​ហើយ​លោក​រំពឹង​ថា ទីផ្សារ​អន​ឡាញ​នឹង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្រាន់តែ​ប្រើ​រយៈពេល​យូរ​បន្តិច​ដើម្បី​ឱ្យ​ពួក​គាត់​យល់​ដឹង​ពី​អត្ថប្រយោជន៍​នានា​នៃ​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​។

លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​អនាគត ទំនិញ​ដែល​មាននៅ​ក្នុង​វេ​ប​សាយ​នេះ មិនមែន​មាន​តែ​ក្នុង​ប្រទេស​ចិន​នោះ​ទេ តែ​លោក​នឹង​បង្កើត​ឱ្យ​អតិថិជន​អាច​ទិញ​ទំនិញ​ពី​ប្រទេស​ល្បី​ៗ​ជា​ច្រើន​នៅ​អាស៊ី ក៏​ដូច​ជា​នៅ​ទូ​ទាំង​ពិភពលោក​។ មិនតែប៉ុណ្ណោះ ទៅ​ថ្ងៃ​មុខ​ទៀត មិន​ត្រឹមតែ​នាំ​ទំនិញ​ចូល​មក​កម្ពុជា​នោះ​ទេ លោក​នឹង​បង្កើត​ឱ្យ​អតិថិជន​នៅ​បណ្ដា​ប្រទេស​ផ្សេង​ក្រៅពី​កម្ពុជា អាច​ទិញ​ទំនិញ​ដែល​ផលិត​និង​នាំ​ចេញពី​ប្រទេស​កម្ពុជា ។ ធ្វើ​ដូចនេះ​អតិថិជន​នៅ​ទូ​ទាំង​ពិភពលោក កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ទំនិញ​នៃ​ប្រទេស​ណា​ដែល​អតិថិជន​គិត​ថា ជា​ទំនិញ​ល្អ​និង​មាន​គុណភាព​សម្រាប់​ខ្លួន​ផ្ទាល់ ។

អាជីវករ​ម្នាក់​ដែល​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​ទិញ​ទំនិញ​តាម​វេ​ប​សាយ www.kh-mall.com ​បានឱ្យ​ដឹង​ថា​៖«​កាលពី​ដំបូង​ខ្ញុំ​មិនសូវ​ជឿ​លើ​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​នេះ​ទេ ខ្លាចក្រែង​លុយ​ក៏​អស់​ទំនិញ​ក៏​អត់​បាន ហើយ​ក្រោយមក​ក៏​មានការ​ណែនាំ​ពី​បុគ្គលិក​របស់​ក្រុមហ៊ុន​លក់ទំនិញ​តាម​អន​ឡាញ​ក៏​មិនសូវ​ជឿ​ដែរ តែ​ខ្ញុំ​បាន​ប្រថុយ​ចុះ​ឈ្មោះ​ជា​សមាជិក និង​សាកល្បង​ទិញ​តាម​អន​ឡាញ​ក្នុង​ចំនួន​តូច​មួយ​ដើម្បី​សាកមើល តែ​ក្រោយ​រយៈពេល​តែ​១៥​ថ្ងៃ ទំនិញ​ដែល​កុម្ម៉ង់​នោះ​ក៏​បាន​ដល់​ដៃ​ពិតប្រាកដ​ទៅ​តាម​អ្វី​ដែល​កុម្ម៉ង់​មែន ។ ក្រោយ​ៗ​មក​ទៀត ខ្ញុំ​ក៏​សម្រេចចិត្ត​ប្រើប្រាស់​វេ​ប​សាយ www.kh-mall.com ធ្វើ​ជា​ដៃគូ​នាំ​ចូល​ទំនិញ ដើម្បី​បោះ​ឱ្យ​ម៉ូយ​លក់រាយ​នានា​នៅ​ភ្នំពេញ និង​នៅ​បណ្ដា​ខេត្ត » ។ អាជីវករ​រូប​នេះ​បញ្ជាក់​៖ «​កាលពីមុន​ខ្ញុំ​ចេញចូល​ប្រទេស​ថៃ​ញឹកញាប់​ណាស់ ដើម្បី​ទៅ​ទិញ​ទំនិញ​នោះ​មក​បោះ​ឱ្យ​ម៉ូយ តែ​ចេញចូល​ម្ដង​ៗ​អស់​លុយ​ក៏​ច្រើន និង​ចំណាយពេល​ច្រើន​ទៀត តែ​បន្ទាប់​ពី​ទិញ​តាម​វេ​ប​សាយ​នេះ ធ្វើ​ឱ្យ​ខ្ញុំ​ចំណេញ​បាន​មួយ​ចំណែក​ទៀត »​។

គួរ​បញ្ជាក់​ថា អតិថិជន​ដែល​ទិញ​ទំនិញ​តាម​វេ​ប​សាយ www.kh-mall.com ការ​បង់លុយ​មាន​ភាព​ងាយស្រួល ការ​ដឹក​ជញ្ជូន​ប្រកបដោយ​វិជ្ជាជីវៈ​និង​ជំនាញ​ត្រឹមត្រូវ ទំនិញ​មក​ដល់​ដៃ​អតិថិជន​តាម​កាលកំណត់ ហើយ​បើ​ទំនិញ​មិន​ដូច​អ្វី​ដែល​អតិថិជន​បញ្ជា​ទិញ​អាច​ប្តូរ​យក​ថ្មី​វិញ​បាន ៕