ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃធៀបនឹងប្រាក់រៀលខ្មែរ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃនេះហាងឆេងប្រាក់យ៉េនជប៉ុនចាញ់ប្រៀបប្រាក់រៀលខ្មែរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣១ខែមីនា ឆ្នាំ ២០២១ បានឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ថ្ងៃនេះហាងឆេងប្រាក់យ៉េនជប៉ុនចាញ់ប្រៀបប្រាក់រៀលខ្មែរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣១ខែមីនា ឆ្នាំ ២០២១ បានឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៦៦៤ រៀល និងលក់ចេញតែ ៣៧០០ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៣៦៨៤ រៀល ហើយលក់ចេញរហូតដល់ទៅ ៣៧២១ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលក្នុងនោះរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៤៥ រៀល ហើយ ១អឺរ៉ូ ទិញចូល ៤៧៤២ រៀល លក់ចេញ ៤៧៨៩ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣០៧៧ រៀល លក់ចេញ ៣១០៨ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១យន់ចិន ទិញចូល ៦១៦ រៀល លក់ចេញ ៦២២ រៀល ខណៈ ១០០វុនកូរ៉េ ទិញចូល ៣៥៧ រៀល លក់ចេញ ៣៦០ រៀល និង ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០០៣ រៀល លក់ចេញ ៣០៣៣ រៀល ។ ដោយឡែក ១បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣១ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ