ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន អូ អឹ​ម ស៊ី បង្ហាញ​ម៉ូតូ Suzuki Impulse ស៊េរី 2016

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Suzuki Impulse 2016 គឺជា​ម៉ូ​ដែល​ថ្មី​សន្លាង​ក្នុង​ស្រ​ឡាយ​ម៉ូតូ​លេខ​អូ​តូ FI នៃ​គ្រួសារ Suzuki កម្លាំង​ម៉ាស៊ីន​ខ្លាំង​១២៥​សេ​សេ រចនា​ឡើង​បែប​ស្ព័​រ​ឈានមុខ​គេ បង្ហាញ​ភាព​ទាន់សម័យ

រាជធានី​ភ្នំពេញ ៖ Suzuki Impulse 2016 គឺជា​ម៉ូ​ដែល​ថ្មី​សន្លាង​ក្នុង​ស្រ​ឡាយ​ម៉ូតូ​លេខ​អូ​តូ FI នៃ​គ្រួសារ Suzuki កម្លាំង​ម៉ាស៊ីន​ខ្លាំង​១២៥​សេ​សេ រចនា​ឡើង​បែប​ស្ព័​រ​ឈានមុខ​គេ បង្ហាញ​ភាព​ទាន់សម័យ អារម្មណ៍​បើកបរ​ស្រស់ស្រាយ ហើយ​ពេញ​និយម​បំផុត​សម្រាប់​យុវវ័យ ។ Suzuki Impulse Design យក​តាម​ម៉ូ​ដែល BURGMAN មាន​ដូច​ជា តួ និង​រាង​ខាងក្រៅ​ទាំងមូល​មើលទៅ​គួរ​ឱ្យ​ទាក់ទាញ ។ ម៉ូ​ដែល​នេះ​ពេញ​និយម​បំផុត​នៅ​អឺរ៉ុប អា​មេ​រិ​ក និង​ពិភពលោក ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​លោក​ឧកញ៉ា ស៊ីវ ថៃ នាយក​ក្រុមហ៊ុន អូ អឹ​ម ស៊ី ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៨ កញ្ញា កន្លង​ទៅ​នេះ ក្រុមហ៊ុន អូ អឹ​ម ស៊ី សហការ​ជាមួយ​ក្រុមហ៊ុន Cambodia Suzuki បាន​នាំ​ចូល​នូវ​ម៉ូ​ដែល Suzuki Impulse 2016 មក​តាំង​លក់​ជូន​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​ស្រប​ពេល​ដែល​កំណើន​នៃ​ការ​ប្រើប្រាស់​ម៉ូតូ​ប្រភេទ​លេខ​អូ​តូ ស៊ីសាំង​តិច (Scooter Fi) កំពុង​មានការ​ពេញ​និយម​បំផុត​ពិសេស​អ្នក​នៅ​ក្នុង​ទីក្រុង និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​មិន​ខុស​ពី​បណ្តា​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ពិសេស​ចំពោះ   យុវវ័យ​ជំនាន់​ក្រោយ​និង​វ័យ​កណ្តាល ។

លោក Nobuo Kidokoro នាយក​រោងចក្រ Cambodia Suzuki ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើក​បង្ហាញ​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​លោក​ជឿជាក់​ថា Suzuki Impulse 2016 ពិតជា​មាន​ប្រៀប​ជាង​គូប្រជែង​របស់​ខ្លួន​មាន​ដូច​ជា ម៉ាស៊ីន​ខ្លាំង​១២៥​សេ​សេ ប្រភេទ​៤​តង់ ស៊ីឡាំង​១ បំពាក់​នូវ​ប្រព័ន្ធ​រក្សា​លំនឹង​ធ្វើ​ឱ្យ​ម៉ូតូ​មាន​លំនឹង​នៅ​កម្រិត​ល្បឿន​ទាប ហើយ​ធ្វើ​ឱ្យ​ម៉ូតូ​ដំណើរការ​រលូន​នៅ​កម្រិត​ល្បឿន​ខ្ពស់​។ រាល់​ការ​បង្កើន​ល្បឿន​ធ្វើ​ឡើង​តាម​រយៈ​ខ្សែ​ពាន​ប្រភេទ CVT រឹង​មាំ​ប្រកបដោយ​ទំនុកចិត្ត ។ Suzuki Impulse 2016 បំពាក់​នូវ​ប្រព័ន្ធ​ធ្វើ​ឱ្យ​ម៉ាស៊ីនត្រជាក់ ឬ​ហៅ​ថា (SJCS) ដែល​ប្រព័ន្ធ​នេះ​ប្រើប្រាស់​ចំពោះតែ​ប្រភេទ​ម៉ូតូ​ធំ ដូច​ជា Hayabusa ។

ផ្នែក​តួ​ដែល​មើលទៅ​មាន​ភាពរឹងមាំ ដំណើរការ​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ផ្តល់​នូវ​ផាសុកភាព​នៅ​ពេល​បើកបរ ។ ម៉ូ​ដែល​នេះ​បំពាក់​នូវ​បូម​ក្រោយ​ភ្លោះ​រាង​ស៊ីឡាំង អម​ដោយ​កង់​ដែល​មាន​អង្កត់ផ្ចិត​ធំ​ទំហំ​១៦​អុ​ី​ញ ធ្វើ​ឱ្យ​មាន​លំនឹង​នៅ​ពេល​បើកបរ ពិសេស​នៅ​ពេល​បង្កើន​ល្បឿន ។ ផ្ទៃ​កែប​វែង​មាន​ភាព​ទន់​រលោង​ទំហំ​ធំ​៣៩១​មិល្លីម៉ែត្រ និង​ប្រវែង​៨២៨​មិល្លីម៉ែត្រ​។ ម៉ូ​ដែល​នេះ​បំពាក់​នូវ​ប្រភេទ​កង់​គ្មាន​ពោះវៀន ដែល​ធ្វើ​ឱ្យ​ខ្យល់​ក្នុង​កង់​រក្សា​បាន​បរិមាណ​ច្រើន និង​ធ្លាយ​ចេញ​បន្តិច​ម្តង​ៗ​នៅ​ពេល​មុត​នឹង​វត្ថុ​រឹង ដែល​ធ្វើ​ឱ្យ​ហានិភ័យ​បែក​កង់​មាន​កម្រិត​ទាប ។

បន្ថែម​ពី​នេះ លោក​ឧកញ៉ា ស៊ីវ ថៃ មាន​ប្រសាសន៍​ថា​៖« ប្រភេទ​ម៉ូតូ Suzuki Scooter កំពុង​ចរាចរ​និង​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​គ្រប់​ៗ​គ្នា​នៅឡើយ​ទេ ។ ដូចនេះ​ខ្ញុំ​សង្ឃឹមថា Impulse Scooter ម៉ូ​ដែល​ថ្មី​នេះ​នឹង​បានជា​ចំណែក​ថ្មី​មួយទៀត​ដើម្បី​ចូលរួម​ផ្តល់​និង​បំពេញ​ជូន​ដល់​អតិថិជន​របស់​យើង​បន្ថែម​ទៀត​ឱ្យ​កាន់តែ​មាន​ជម្រើស​ដ៏​ស័ក្តិសម​និង​ត្រឹមត្រូវ​» ៕