ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដ​កម្ម! ឡានដឹក​អង្ករ​ចុះ​ពីលើ​ភ្នំព្រឹក ​​តែ​ហ្វ្រាំង​​មិន​​​ស៊ី​ជ្រុះ​​មនុស្ស​​​រប៉ាត់រប៉ាយ​​ពេញ​​​ថ្នល់​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់​ មនុស្ស​០៤​នាក់​បាន​ស្លា.ប់​កប់​ក្រោម​រថយន្ត​ដឹក​អង្ករ ដោយសារ​បើក​លឿន​ចុះ​ពីលើ​ភ្នំព្រឹក​ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី ទើប​បណ្ដាល​ឲ្យ​ក្រឡាប់ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៣០ មីនា នៅ​លើ​ផ្លូវជាតិ​លេខ៥៩ ត្រង់​ចំណុច​ភូមិ​ថ្នល់​បត់…

ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់​ មនុស្ស​០៤​នាក់​បាន​ស្លា.ប់​កប់​ក្រោម​រថយន្ត​ដឹក​អង្ករ ដោយសារ​បើក​លឿន​ចុះ​ពីលើ​ភ្នំព្រឹក​ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី ទើប​បណ្ដាល​ឲ្យ​ក្រឡាប់ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៣០ មីនា នៅ​លើ​ផ្លូវជាតិ​លេខ៥៩ ត្រង់​ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក​ ។

យោង​តាម​របាយ​ការ​ណ៍សមត្ថកិច្ច​បានឱ្យ​ដឹង​ថា គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​០៤​នាក់​នោះ​ទេ តែ​គេ​គ្រាន់តែ​ដឹង​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​០៤​នាក់ មាន​ម្នាក់​ជា​តៃកុង​និង​០៣​នាក់​ទៀត​រួម​ដំណើរ​។ រថយន្ត​ដែល​ក្រឡាប់​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A 0409 របស់​ក្រុមហ៊ុន​<<​ខេ​.K>>​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​នេះ​ដឹង​អង្ករ​ឆ្លងកាត់​ភ្នំព្រឹក តាម​ផ្លូវជាតិ​លេខ​៥៩ (​ផ្លូវ​ព្រំដែន​ខ្មែរ​.​ថៃ​) ក្នុង​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង​។ ប៉ុន្តែ​ពេល​ដល់​ផ្លូវ​ចំណោទ​ចុះ​ពីលើ​ភ្នំព្រឹក គេ​ឃើញ​អ្នកបើកបរ​មិន​បន្ថយល្បឿន​ទេ ដែល​ទំនង​អ្នកបើកបរ​មិន​ធ្លាប់​បើក​ឆ្លងកាត់​ផ្លូវ​ឡើង​ភ្នំព្រឹក​។

សមត្ថកិច្ច​បាន​និយាយ​ទៀត​ថា ពេល​នោះ​ រថយន្ត​ចុះ​កាន់តែ​លឿន រហូត​ដល់​ក្រោម ដល់​ផ្លូវ​កោង ទំនង​តៃកុង​ជាន់​ហ្វ្រាំង​មិន​ស៊ី ឬ ជាន់​មិន​ជាប់​ព្រោះ​ល្បឿន​លឿន​ចុះ​ពីលើ​ភ្នំ​ផង ទើប​បណ្ដាល​ឱ្យ​ក្រឡាប់​តែ​ម្ដង​។ របាយ​ការ​ណ៍​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ស្លា.ប់​ដោយ​ត្រូវ​រថយន្ត​សង្កត់ជាប់​ ។

បើ​តាម​អ្នក​ភូមិ​និយាយ​ថា អ្នកបើកបរ​រថយន្ត​នោះ ទំនង​មិន​ស្គាល់​ពី​ស្ថានភាព​ផ្លូវ​ចំណោទ​ឡើង​ចុះ​ពីលើ​ភ្នំព្រឹក ទើប​មិន​បន្ថយ​ល្បឿន​ពេល​ចុះ​ចំណោត រហូត​បង្ក​គ្រោះថ្នាក់​ខ្លួនឯង​បែប​នេះ​។ ទោះ​យ៉ាងណា សមត្ថកិច្ច​កំពុង​ទំនាក់ទំនង​ទៅ​សាច់ញាតិ ដើម្បី​មក​ទ​ទូល​យក​សាកសព​ទៅ​ធ្វើបុណ្យ​ហើយ​៕​ ដោយ៖ ឆោម ពិសម័យ និងមុត សារុន

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ