ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តី​ប្រពន្ធឌុបគ្នា​ទៅឆេងម៉េងនៅស្រុក ស្រាប់តែ​ជួបគ្រោះអកុសលទាំង​ព្រឹក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​បាន​ដាច់​ជា​២​កំណាត់​​ស្លា.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​សង្វេគ ចំណែក​បុរស​ជា​ប្ដី​រង​របួសស្រាល ខណៈ​អ្នក​ទាំង​២​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ក្នុង​បំណង​ទៅ​ឆេ​ង​ម៉េ​ង​នៅ​ស្រុក​កំណើត ស្រាប់​មាន​រថ​យន្ត​លាយ​បេ​តុ​ង​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​កៀរ​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​​ស្ត្រី​​ជា​ប្រពន្ធ​ចូល​ក្រោម​កង់​រថយន្ត​ធុន​នោះ ហើយ​ប្ដី​ខ្ទាត​ចេញ​ក្រៅ​ផុត​។ ​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មិ​នា…

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​បាន​ដាច់​ជា​២​កំណាត់​​ស្លា.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​សង្វេគ ចំណែក​បុរស​ជា​ប្ដី​រង​របួសស្រាល ខណៈ​អ្នក​ទាំង​២​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ក្នុង​បំណង​ទៅ​ឆេ​ង​ម៉េ​ង​នៅ​ស្រុក​កំណើត ស្រាប់​មាន​រថ​យន្ត​លាយ​បេ​តុ​ង​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​កៀរ​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​​ស្ត្រី​​ជា​ប្រពន្ធ​ចូល​ក្រោម​កង់​រថយន្ត​ធុន​នោះ ហើយ​ប្ដី​ខ្ទាត​ចេញ​ក្រៅ​ផុត​។

​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មិ​នា ឆ្នាំ​២០២១ ត្រង់​ចំណុច​ភ្លើងស្តុប​ផ្លូវជាតិ​លេខ​៤ កែង​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​ដែល​ស្លា.ប់​បាត់បង់​ជីវិត​ចោល​ប្ដី​និង​កូនស្រី​ជាទី​ស្រឡាញ់​នោះ​ឈ្មោះ​ហ៊​ន ភា​រិ​ន អាយុ​៣០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មានស្រុក​កំណើត​នៅ​ស្រុក​មុខកំពូល ខេត្តកណ្ដាល ​។ ​ដោយឡែក​បុរស​ជា​ប្ដី​ឈ្មោះ​សា​រិ​ន សំ​អាន អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​ក្រុមហ៊ុន​ម៉ូតូ​ហុងដា និង​មានកូន​ស្រី​ម្នាក់ ហើយ​សព្វថ្ងៃ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នេះ​ស្នាក់​នៅ​ម្ដុំ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិត​នៅ​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

បុរស​ជា​ប្ដី​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ បន្ទាប់​ពី​ចេញពី​ធ្វើការ​វេន​យប់ ​គាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥ ព​ណ៍​ខ្មៅ​ ​ពាក់​ស្លាក​លេខ ​កំពង់ធំ​ 1L-9853​ ឌុ​ប​ប្រពន្ធ​ចេញពីផ្ទះ​ជួល​នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ទៅ​ឆេ​ង​ម៉េ​ង​នៅ​ស្រុក​កំណើត​នៅ​ឯ​ស្រុក​មុខ​កំ​ពុល ខេត្តកណ្ដាល ​។ ​ខណៈនោះ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ដៃ​ដើម្បី​ចូល​ទៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​វិញ ។

បុរសរូប​​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​លាយ​បេតុង​១​គ្រឿង​ម៉ាក​​ហ៊ី​យ៉ា​ន់ដាយ ​ព​ណ៍​ខៀវ​លា​យស ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 5A-1034 បើកបរ​ស្របគ្នា​ទៅ​ដល់​កៀរ​ពួក​គាត់​ពីក្រោយ ​បណ្ដាល​ឲ្យ​ដួល ​ហើយ​ប្រពន្ធ​​របស់​គាត់​បាន​ខ្ទាត​ចូល​ក្រោម​កង់​​រថយន្ត​ធុន​យក្ស​នោះ​កិ.ន​ដា.ច់​ខ្លួន​ជា​២​កំណាត់​ធ្លាយ​គ្រឿងក្នុង​មក​ក្រៅ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​សង្វេគ ចំណែក​គាត់​ខ្ទាត​ចេញ​មក​ក្រៅ​ផុត​រង​របួសស្រាល​។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា គាត់​ពិតជា​ស្រៀវ​សាច់​ខ្លាំង​ណាស់​ នៅ​ពេល​បានឃើញ​ហេតុការណ៍​នោះ ដោយ​អ្នកបើកបរ​រថយន្ត​បង្ក​ពុំ​ដឹង​ថា រវល់​តែ​ងាក​ទៅ​ណា​ទេ ទើប​ពុំ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​ខាង​មុខ ហើយ​បាន​បើក​កៀរ​ពីក្រោយ​ទាំង​កម្រោល​បង្ក​គ្រោះថ្នាក់​បែប​នេះ​ ។ ​បន្ទាប់​មក​រថយន្ត​បាន​បើក​ហួស​ទៅ​មុខ​បន្តិចរួច​​ក៏​ឈប់ ហើយ​អ្នកបើកបរ​បាន​ចុះ​ពីលើរថយន្ត​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​ ដោយ​ពន្លត់​ម៉ា​ស៊ី​ន​រថយន្ត​អត់​ទាន់​ផង ។

​ក្រោយ​ពេល​កើតហេតុ ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ រួច​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​វាស់វែង​ និង​ចាត់ចែង​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ