ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស ២នាក់ ជិះម៉ូតូពីខេត្តព្រះសីហនុ មកដល់​ភ្នំពេញ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ករណីបុរស ០២នាក់ បានជិះម៉ូតូពីខេត្តព្រះសីហនុ រហូតមកដល់​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ មកដល់ផ្ទះនៅភ្នំពេញ ត្រូវបានអាជ្ញាធរមូលដ្ឋាន…

ភ្នំពេញ​៖ ករណីបុរស ០២នាក់ បានជិះម៉ូតូពីខេត្តព្រះសីហនុ រហូតមកដល់​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ មកដល់ផ្ទះនៅភ្នំពេញ ត្រូវបានអាជ្ញាធរមូលដ្ឋាន បញ្ជូនទៅធ្វើចត្តាឡីស័ក​ នៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ​។

ខេត្តព្រះសីហនុ បានបិទ​ចរាចរណ៍ចេញចូល ចាប់តាំងពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដើម្បីការពារកុំ​ឲ្យឆ្លងរាលដាលជំងឺកូវីដ១៩​។

បុរសទាំង ០២នាក់នេះ ជាសន្តិសុខ នៅក្លឹបកំសាន្ត (កាស៊ីណូ) ហុង តឹង កែង LV ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទាំង ០២នាក់នេះ ជិះម៉ូតូពីខេត្តព្រះសីហនុ មកដល់​រាជធានីភ្នំពេញ នៅវេលាម៉ោង ០៨យប់។

បុរសទាំងពីរនាក់ ត្រូវបានអាជ្ញាធរមូលដ្ឋានសង្កាត់គោករកា រាជធានីភ្នំពេញ ​បញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខណ្ឌព្រែកព្នៅ ដោយមិនអនុញ្ញាត​ឱ្យស្នាក់នៅក្នុងផ្ទះឡើយ។

សូមបញ្ជាក់ថា មនុស្សដែលត្រូវនាំទៅធ្វើចត្តាឡីស័កនេះ គឺមានចំនួន ០៣នាក់ រួមមាន៖ បុរស ២នាក់ មកពីខេត្តព្រះសីហនុ និងប្រពន្ធរបស់បុរសម្នាក់ ក្នុងចំណោមអ្នកទាំង ០២នាក់នោះ​ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ