ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីដូន​លោក​បា​រ៉ា​ក់ ​អូ​បា​ម៉ា ទទួលមរណភាពហើយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោកយាយ​សា​រ៉ា​ហ៍អូ​បា​ម៉ា ដែល​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោកបា​រ៉ា​ក់ អូ​បា​ម៉ា ចាត់ទុកជា​ជីដូន​លោក​នោះ បាន​ទទួលមរណភាព​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា…

សហរដ្ឋអាមេរិក ៖ លោកយាយ​សា​រ៉ា​ហ៍អូ​បា​ម៉ា ដែល​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោកបា​រ៉ា​ក់ អូ​បា​ម៉ា ចាត់ទុកជា​ជីដូន​លោក​នោះ បាន​ទទួលមរណភាព​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ​ឆ្នាំ២០២១ ក្នុង​ជន្មាយុ​៩៩​ឆ្នាំ ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង​KISUMU ភាគ​ខាងលិច​កេ​ន​យ៉ា ។

កូនស្រី​លោកយាយ លោកស្រី MARSATONYANGO ថ្លែង​ទៅ​កាន់ AFP ថា ម្ដាយ​របស់គាត់​បាន​ទទួលមរណភាព​នា​ព្រឹក​ថៃ្ង​ទី​២៩ មីនា ក្នុង​មន្ទីរពេទ្យ JARAMOGI OGINGA ODINGA នៃ​ទីក្រុង KISUMU ។ ក្នុង​សេចក្ដី​ប្រកាសមួយ​លោក​អូ​បា​ម៉ា​លើក​ឡើង​ថា លោកយាយ​សា​រ៉ា​ហ៍ អូ​បា​ម៉ា ដែល​មនុស្ស​ម្នា​និយម​ហៅ​គាត់ថា​ម៉ា​ម៉ាសា​រ៉ា​ហ៍ គឺជា​ជីដូន​របស់​យើង ។ លោក​រំឭក​ថា​លោកយាយ​ក្នុង​១​ជីវិត​គាត់ ជា​សាក្សី​នៃ​បណ្ដា​ការ​ផោ្ល​​ស់​ប្ដូរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នានា​លើ​ពិភពលោក និង​ជា​អ្នក​បានឃើញ​ផ្ទាល់​ចៅ​ម្នាក់ ក្នុង​ចំណោម​ចៅ​ៗ​គាត់​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ។

អ្នកនាំពាក្យ​គ្រួសារ​លោកយាយ​និយាយ​ថា លោកយាយ​មិន​បាន​ស្លាប់​ដោយសារ​ការ​ឆ្លងវីរុស​កូ​វី​ដ​-១៩​ឡើយ ។ លោកយាយ​ត្រូវ​បាន​ធ្វើ
តេស្ត​និង​មិនមែន​ឈឺ​ដោយ​កូ​វី​ដ​ទេ ។ លោកយាយធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ចាប់តាំងពី​១​ស​ប្ដា​ហ៍​មក​ហើយ រួចស្ថានភាព​សុខភាព​របស់​គាត់​កាន់តែ​ដុនដាប ។

លោកយាយ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ស​ង្រោះបន្ទាន់ តែ​ត្រូវ​ទទួលមរណភាព​នា​ព្រឹក​ថ្ងៃ​ទី​២ ៩មីនា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ