ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​រៀបចំ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ក្នុង​ក្របខណ្ឌ​ទូ​ទាំង​ខេត្ត​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម​គួ​ច ចំរើន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ​ដឹកនាំ​កិច្ចប្រជុំ​អនុគណ​:​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ខេត្ត​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត…

ខេត្ត​ព្រះ​សីហ​នុ ៖ រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម​គួ​ច ចំរើន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ​ដឹកនាំ​កិច្ចប្រជុំ​អនុគណ​:​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ខេត្ត​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកនាយក​នាយករង​រដ្ឋបាល​សាលាខេត្ត​អភិបាលក្រុង ស្រុក លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ។

ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​ណែនាំ​ដល់​ក្រុង ស្រុក ត្រូវ​បន្ត​អប់រំ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ឱ្យ​ពួក​គាត់​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត​នៅ​តាម​ក្រុង ស្រុក បន្ត​ទៀត ។

អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​ជួយ​សម្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ពួក​គាត់​មក​ចាក់​វ៉ាក់សាំង​នៅ​សាលា​បឋម – អនុ​វិទ្យាល័យ​តេ​ជោ​សែន កម្មករ មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។ ត្រូវ​បន្ត​ស្រង់​ឈ្មោះ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​អាយុ​១៨​ឆ្នាំ ដល់​៥៩​ឆ្នាំ ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ក្រុង ស្រុក ដើម្បី​ត្រៀម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​ខាង​មុខ ។

ឯកឧត្តម គួ​ច ចំរើន ក៏​បាន​ណែនាំ​ឱ្យ​មន្ទីរ​សុខាភិបាល​រៀបចំ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ០៨​ក្រុម ដើម្បី​ធ្វើការ​ចាក់​វ៉ាក់សាំង​នៅ​តាម​ក្រុង ស្រុក ក្នុង​នោះ​មាន ៖ ១.​ក្រុងព្រះសីហនុ ០២​ក្រុម ជា​ក្រុម​គ្រូពេទ្យ​ខេត្ត ២.​ស្ទឹង​ហាវ ០១​ក្រុម ក្រុម​គ្រូពេទ្យ​ខេត្ត ៣.​ក្រុង​កោះ​រ៉ុ​ង ០១​ក្រុម ជា​គ្រូពេទ្យ​ខេត្ត ៤.​ស្រុក​ព្រៃ​នប់ ០៣​ក្រុម ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មក​ពី​ថ្នាក់​ជាតិ ៥.​ស្រុក​កំពង់​សីលា ០១​ក្រុម ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មក​ពី​ថ្នាក់​ជាតិ ។

ក្នុង​នោះ​ក្រុង​ស្រុក​នីមួយ​ៗ ក៏​បាន​ត្រៀម​រៀបចំ​សណ្ឋាគារ និង​ផ្ទះសំណាក់​សម្រាប់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មក​ពី​ថ្នាក់​ជាតិ​សម្រាប់​ការ​ស្នាក់​នៅ​បំពេញការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ រួចរាល់​ហើយ​ផង​ដែរ ដូច្នេះ​យើង​ត្រូវ​រួម​គា្ន​ធ្វើ​ការងារ​ជា​ក្រុម​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ ។

ក្នុង​ឱកាស​នោះ​ឯកឧត្ដម គួ​ច ចំរើន ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​រៀបចំ​បំពាក់​ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​មេរោគ ម៉ាស៊ីន​វ៉ា​ស់កំ​ដៅ រក្សា​គម្លាត​សុវត្ថិភាព រៀបចំ​សណ្តាប់ធ្នាប់​ជៀសវាង​ការ​ប្រជ្រៀត​គ្នា​នាំ​ឱ្យ​ឆ្លង​ជំងឺ​កួ​វី​ដ​-១៩ ។ អនុវត្ត​តាម​ការ​ណែនាំ ៣.​ការពារ និង ៣.​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ