ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ប្រទេស​២៣​ គាំទ្រ​ការ​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​ស្ដី​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​ជំងឺ ៖ មេ​ដឹក​នាំ​ប្រទេស​២៣​ និង​អង្គការ​សុខភាព​ពិភពលោក ​WHO កាលពី​ថ្ងៃ​ទី​៣០​មីនា​បាន​គាំទ្រ គំនិត​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ ដែល​នឹង​ជួយ​ពិភពលោក​ក្នុង​ការ​ប្រឈម​មុខ ចំពោះ​ភាព​អាសន្ន​សុខាភិបាល​នា​ពេល​ខាង​មុខ ដូច​ជា​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩…

ការ​ឆ្លង​រាលដាល​នៃ​ជំងឺ ៖ មេ​ដឹក​នាំ​ប្រទេស​២៣​ និង​អង្គការ​សុខភាព​ពិភពលោក ​WHO កាលពី​ថ្ងៃ​ទី​៣០​មីនា​បាន​គាំទ្រ គំនិត​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ ដែល​នឹង​ជួយ​ពិភពលោក​ក្នុង​ការ​ប្រឈម​មុខ ចំពោះ​ភាព​អាសន្ន​សុខាភិបាល​នា​ពេល​ខាង​មុខ ដូច​ជា​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ដែល​បច្ចុប្បន្ន​កំពុង​រាតត្បាត​លើ​ពិភពលោក​ទាំងមូល​។

គំនិត​បង្កើត​សន្ធិសញ្ញា​នេះ​ដែល​នឹង​ធានា ការ​ទទួល​បានជា​សកល​និង​ដោយ​ស្មើភាព បណ្ដា​វ៉ាក់សាំង ថ្នាំពេទ្យ​និង​ការ​ធ្វើ​រោគវិនិច្ឆ័យ ក្នុង​ករណី​មានការ​ឆ្លង​ត្រូវ​បាន​លើក​ឡើង​ដោយ​ប្រធាន​មេដឹកនាំ​សហភាព​អឺរ៉ុប លោក​CHARLES MICHEL ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​G20 កាលពី​ខែវិច្ឆិកា​ឆ្នាំទៅ​មិ​ញ​។

កាលពី​ថ្ងៃ​ទី​៣០​មីនា​គំនិត​នោះ​ទទួល​បានការ​គាំទ្រ​ជា​ផ្លូវការ ពី​មេដឹកនាំ​ប្រទេស​ហ្វុី​ដ​ជី ព័រ​ទុ​យ​ហ្គា​ល់ រ៉ូ​ម៉ា​នី អង់គ្លេស រ​វ៉ា​ន់​ដា កេ​ន​យ៉ា បារាំង អា​ល្លឺ​ម៉​ង់ ក្រិ​ក កូរ៉េ ស៊ីលី កូ​ស្តា​រី​កា អាល់​បា​នី អាហ្វ្រិក​ខាងត្បូង ត្រី​នី​ដា​ត​និង​តូ​បា​ហ្កោ ហូ​ឡង់ ទុ​យ​នី​ស៊ី សេ​នេ​ហ្គា​ល់ អេ​ស្ប៉ា​ញ ន័​រ​វែ​ស ស៊ែរ​ប៊ី ឥណ្ឌូ​ណេ​ស៊ី អ៊ុយ​ក្រែ​ន ព្រមទាំង​WHO៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ