ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​លំនៅ​ឋាន​ឯកជន​នៅ​សិង្ហ​បុរី​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន

8 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ តួលេខ​ថ្មី​ៗ​នេះ​បង្ហាញ​ថា តម្លៃ​លក់​ចេញ​វិញ និង​បរិមាណ​យូ​នី​ត​ខុន​ដូ​ក៏​ដូច​ជា​លំនៅ​ឋាន​ឯកជន​ក្រៅពី​ដីធ្លី​ក្នុង​ប្រទេស​សិង្ហ​បុរី ហាក់ដូចជា​មាន​ពន្លឺ​ជាង​មុន​ដែល​លើកទឹកចិត្ត​ដល់​ទាំង​អ្នកទិញ​និង​អ្នកលក់ ។

ប្រទេស​សិង្ហ​បុរី ៖ តួលេខ​ថ្មី​ៗ​នេះ​បង្ហាញ​ថា តម្លៃ​លក់​ចេញ​វិញ និង​បរិមាណ​យូ​នី​ត​ខុន​ដូ​ក៏​ដូច​ជា​លំនៅ​ឋាន​ឯកជន​ក្រៅពី​ដីធ្លី​ក្នុង​ប្រទេស​សិង្ហ​បុរី ហាក់ដូចជា​មាន​ពន្លឺ​ជាង​មុន​ដែល​លើកទឹកចិត្ត​ដល់​ទាំង​អ្នកទិញ​និង​អ្នកលក់ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Bloomberg ។

ក្រុមហ៊ុន SRX Property បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា តម្លៃ​លក់​ចេញ​វិញ​នៃ​អចលនទ្រព្យ​ឯកជន​ក្រៅពី​ដីធ្លី​បាន​កើនឡើង​០,២%​កាលពី​ខែ​មុន​(​សីហា​) ប៉ុន្តែ​នៅ​តែ​ធ្លាក់​ចុះ​ប្រមាណ​ជា​១,៧%​ពី​ឆ្នាំទៅ​ដដែល ។

SRX Property បាន​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​ក៏​នៅ​តែ​មាន​កម្រិត​ទាប​ជាង​ការ​កើនឡើង​លឿន​បំផុត​កាលពី​ខែមករា​ឆ្នាំ​មុន​ទៅ​ទៀត ។

បើ​ប្រៀបធៀប​នឹង​មួយ​ឆ្នាំ​មុន តម្លៃ​លក់​ចេញ​វិញ​នៃ​យូ​នី​ត​នីមួយ​ៗ​នៅ​ក្នុង​តំបន់​កណ្តាល​ក្រុង​បាន​ធ្លាក់​ចុះ​៦,២% ហើយ​នៅ​តំបន់​ជាយក្រុង​បាន​រំកិល​ចុះ​២,៩% ។ ប៉ុន្តែ​លំនៅ​ឋាន​ជាយក្រុង​ផ្ទុយ និង​និន្នាការ​នេះ​កើនឡើង​៧,១% ធៀប​នឹង​ឆ្នាំ​២០១៤ ។

ចំណែក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SLP International លោក Nicholas Mak បាន​ឲ្យ​ដឹង​ថា កត្តា​នេះ​គួរតែ​ដោយសារ​ការ​ជួញដូរ​នៃ​យូ​នី​ត​តូច​ជាង​នេះ​នៅ​ក្នុង​តំបន់​នោះ​តែ​ម្តង ។​ម្យ៉ាង​នៅ​តំបន់​នោះ​មាន​រចនាសម្ព័ន្ធ​សមាមាត្រ​កាន់តែ​ប្រសើរ​ដែល​ជា​ការ​ពេញ​និយម​របស់​បណ្តា​វិនិយោគិន​ទាំងឡាយ ។ តម្លៃ​ខុន​ដូ​មួយ​យូ​នី​ត​ៗ​នៅ​តាម​តំបន់​ជាយក្រុង​ក៏​បាន​ធ្លាក់​ចុះ​តិចតួច​បំផុត​ពី​ការ​ឡើង​ដល់​កម្រិត​កំពូល​កាលពី​ពេល​ថ្មី​ៗ​នេះ​ដែរ ។

ពួក​គេ​ធ្លាក់​ចុះ​៥,១%​ពី​កម្រិត​កំពូល​ដែល​មាន​កាលពី​ខែសីហា​ឆ្នាំ​២០១៣ ខណៈ​តម្លៃ​មួយ​យូ​នី​ត​ៗ​ក្នុង​តំបន់​កណ្តាល​ក្រុង​បាន​ធ្លាក់​ចុះ​១០,៥% ធៀប​នឹង​ខែតុលា​ឆ្នាំ​២០១៣ ហើយ​នៅ​ក្នុង​ជាយក្រុង​ក្រោម​តម្លៃ​កាលពី​ខែមិថុនា​ឆ្នាំ​២០១៣ ប្រមាណ​ជា​៧,១% ។

បរិមាណ​លក់​ចេញ​វិញ​នៃ​អចលនទ្រព្យ​ក្រៅពី​ដីធ្លី​បាន​ធ្លាក់​ចុះ​ដែល​គេ​បាន​ប៉ាន់​ប្រមាណ​១៦,៨%​កាលពី​ខែ​មុន​ធៀប​នឹង​ខែកក្កដា​ដែល​ពុំ​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​អ្វី​ឡើយ ។
ចំណែក​មន្ត្រី​ប្រតិបត្តិ​របស់​ក្រុម ហ៊ុន​អចលនទ្រព្យ ERA Realty លោក Eugene Lim បាន​ថ្លែង​ថា បរិមាណ​នៃ​ការ​លក់​ចេញ​វិញ​គឺ​មាន​កម្រិត​ខ្លាំង​ជាង​នៅ​ក្នុង​ខែសីហា​ឆ្នាំ​មុន​ទៅ​ទៀត​ដែល​ជា​សញ្ញា​ដ៏​ប្រសើរ​មួយ និង​មាន​អ្នកទិញ​កាន់តែ​ច្រើន​កំពុង​ឈាន​ជើង​ចូល​ទីផ្សារ ។ និន្នាការ​នេះ​គឺ​ស្រប​ពេល​ដែល​តម្លៃ​លក់​ចេញ​វិញ​កាន់តែ​មាន​ស្ថិរភាព​នា​ពេល​បច្ចុប្បន្ន ហើយ​អ្នកលក់​ក៏​កំពុង​ឃ្លាំមើល​ត្រៀម​នឹង​លក់​ចេញ​ដោយ​សុខចិត្ត​ធ្វើការ​ចរចា ។

លោក​បាន​បាន​បន្ថែម​ថា បរិមាណ​នៃ​ការ​លក់​ចេញ​វិញ​គួរតែ​ត្រូវ​បាន​រ៉ាប់រង​បន្ត​តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៃ​តម្លៃ​ដែល​នឹង​ក្លាយជា​ចំណុច​មិនល្អ​របស់​អ្នកទិញ​កាន់តែ​ច្រើន​នៅ​លើ​ទីផ្សារ ដែល​មានការ​ប៉ាន់​ប្រមាណ​នូវ​ការ​ជួញដូរ​ក្រៅពី​ដីធ្លី​នៃ​ការ​លក់​ចេញ​វិញ​សរុប​៦​ពាន់​លំនៅ​ឋាន​សម្រាប់​ពេញ​មួយ​ឆ្នាំ​នេះ ។
បើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំទៅ ការ​ជួញដូរ​អចលនទ្រព្យ​ក្រៅពី​ដីធ្លី​មាន​ចំនួន​ត្រឹមតែ​៤.០៨៨​លំនៅ​ឋាន​ប៉ុណ្ណោះ ។

រីឯ​ការ​វាយតម្លៃ​របស់​ក្រុមហ៊ុន SRX Property បង្ហាញ​ថា តម្លៃ​លក់​ចេញ​វិញ​នៃ​យូ​នី​ត​ឯកជន​(​ខុន​ដូ​)​ក្រៅពី​ដីធ្លី​នៅ​ក្នុង​តំបន់​ភូមិភាគ​កណ្តាល​បាន​ធ្លាក់​ថ្លៃ​០,៥%​ពី​មួយ​ខែ​ទៅ​មួយ​ខែ ខណៈ​នៅ​តំបន់​ជាយ​ៗ​បាន​ធ្លាក់​ចុះ​០,២% និង​តម្លៃ​ក្នុង​តំបន់​ជាយក្រុង​បាន​កើនឡើង​១,៨% ។

អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន R’ST Research លោក Ong Kah Seng បាន​ឲ្យ​ដឹង​ថា អ្នកជំនាញ​រំពឹង​ថា ទីផ្សារ​លក់​ចេញ​វិញ​នឹង​ស្ងប់ស្ងាត់​ជាង​មុន​នៅ​ក្នុងអំឡុងពេល​ដែល​នៅ​សេសសល់​នៃ​ឆ្នាំ​នេះ ដែល​នាំ​ឲ្យ​មាន​អត្រា​បង្អង់​ល្បឿន​នៅ​ចុងឆ្នាំ ។ ម្យ៉ាងទៀត​គម្រោង​ធំ​ៗ​ដែល​ទើបនឹង​ចាប់ផ្តើម​មួយ​ចំនួន​នៅ​ក្នុង​ខែ​ខាង​មុខ​អាច​នឹង​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​អ្នកទិញ​កាន់តែ​ច្រើន​នៅ​ក្នុង​ការ​លក់​ចេញ​នូវ​អចលនទ្រព្យ​ក្នុង​តំបន់​ទាំងនោះ ។

ទោះជា​យ៉ាងណា​លោក Nicholas Mak បាន​លើក​ឡើង​ថា ស​ន្ទ​ស្សន៍​តម្លៃ​លក់​ចេញ​វិញ​សរុប​គួរតែ​ស្ថិត​នៅ​ក្នុង​រង្វង់​កម្រិត​ប្រហាក់ប្រហែល​គ្នា​នេះ​ឬ​ក៏​ធ្លាក់​ថ្លៃ​បន្ដិចបន្តួច ។
លោក​បាន​បន្ថែម​ថា​ព « កត្តា​គន្លឹះ​មួយ​គឺ​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​នៅ​ក្នុង​ខែកក្កដា​ដែល​វា​នឹង​បង្កើន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​អ្នកកាន់កា​ត​ការងារ​(EP) ដែល​ជា​អ្នក​ស្វែងរក​ការ​នាំ​ក្រុម​គ្រួសារ​របស់​ពួក​គេ​មក​នៅ​ទីនោះ​ចាប់ពី​៤.០០០​ដុល្លារ​ទៅ​៥.០០០​ដុល្លារ​ក្នុង​មួយ​ខែ​។ ច្បាប់​ថ្មី​គឺ​ទំនងជា​មិន​លើកទឹកចិត្ត​ដល់​បណ្តា​អ្នក​កាន់កា​ត​ការងារ​EP​ដែល​នឹង​ចូល​មក​ធ្វើការ​ដែល​កំពុង​ស្វែងរក​តាំង​លំនៅ​ឋាន​ថ្មី​នៅ​ទីនោះ​និង​អ្នក​ដែល​មាន​កាន់​កាត​EP ដែល​មាន​បំណង​ចង់​តាំងទី​លំនៅ​នៅ​ទី​នេះ​ជាមួយនឹង​ក្រុម​គ្រួសារ​របស់​ពួក » ។

លោក​បាន​បន្ថែម​ថា ហានិភ័យ​នៃ​បង្អន់ល្បឿន​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ការ​ដំឡើង​អត្រា​ការ​ប្រាក់ អាច​មិន​អំណោយផល និង​ប៉ះពាល់​ដល់​តម្រូវការ​វិនិយោគ​អចលនទ្រព្យ​ជាដើម ។​តម្លៃ​អចលនទ្រព្យ​ឯកជន​សរុប​បាន​បន្តដំណើរ​រំកិល​ចុះ វៀរលែងតែ​មានការ​ផ្លាស់​ប្តូរ​ខ្លះ​ៗ​នៅ​ក្នុង​វិធានការ​ស្អំ​កម្តៅ​នេះ ៕