ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​លំនៅ​ឋាន​ក្រុង​សៀង​ហៃ​ក្នុង​ខែកញ្ញា​នេះ​មាន​អត្រា​ថេរ គ្មាន​ការ​ប្រែប្រួល

8 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទីផ្សារ​លក់​លំនៅ​ឋាន​នៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន​នៅ​ដើមខែ​កញ្ញា​នេះ​មាន​កម្រិត​មិន​ប្រែប្រួល ជាមួយនឹង​ដំណើរ​ចុះ​ខ្សោយ​នៃ​ការ​លើកទឹកចិត្ត​នៅ​ក្នុង​ការ​ទិញ​ដែល​មាន​កម្រិត​ទាប​ក្នុងអំឡុងពេល​ជិត​៥​ខែ​មកនេះ​។

ប្រទេស​ចិន ៖ ទីផ្សារ​លក់​លំនៅ​ឋាន​នៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន​នៅ​ដើមខែ​កញ្ញា​នេះ​មាន​កម្រិត​មិន​ប្រែប្រួល ជាមួយនឹង​ដំណើរ​ចុះ​ខ្សោយ​នៃ​ការ​លើកទឹកចិត្ត​នៅ​ក្នុង​ការ​ទិញ​ដែល​មាន​កម្រិត​ទាប​ក្នុងអំឡុងពេល​ជិត​៥​ខែ​មកនេះ​។

ទីភ្នាក់ងារ​អចលនទ្រព្យ Shanghai Homelink Real Estate Agency Co(Shanghai Homelink) បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា តំបន់​ផ្ទះ​ថ្មី​ៗ​ដែល​បាន​លក់​ចេញ​មិន​រាប់​បញ្ចូល​ការ​លក់​តាម​រយៈ​គោលនយោបាយ​ជួយ​ទំនុកបម្រុង​ជា​ប្រាក់​ដែល​អាច​លៃលក​បាន​សម្រាប់​ទិញ​លំនៅ​ឋាន​របស់​រដ្ឋាភិបាល បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​៤៥,១%​ឬ​ស្មើនឹង​២១៨​ខ្នង​ផ្ទះ ឬ​២០០​ម៉ែត្រក្រឡា កាលពី​ស​ប្តា​ហ៍​មុន ។

លោក Lu Qilin អគ្គ​នាយ​ផ្នែក​ស្រាវជ្រាវ​របស់ Shanghai Homelink បាន​ថ្លែង​ថា​«​កម្លាំង​ជំរុញ​ដ៏​ខ្លាំងក្លា​នេះ យើង​បាន​សម្លឹង​ឃើញ​ពី​ការ​ធ្វើ​ឲ្យ​ខកចិត្ត​កាលពី​ចុងខែ​សីហា​ដែល​អូស​បន្លា​យមក​ដល់​ស​ប្តា​ហ៍​ដំបូង​នៃ​ខែកញ្ញា​នេះ បាន​រង​ផល​ប៉ះពាល់​ដោយ​ផ្នែក​តាម​រយៈ​បុណ្យ​ជាតិ​នៃ​ការ​ប្រារព្ធ​ខួប​ទី​៧០​នៃ​ការ​បញ្ចប់​សង្គ្រាមលោក​លើក​ទី​២ » ។ ទោះជា​យ៉ាងណា​យើង​មាន​ក្តី​រំពឹង​ថា ទីផ្សារ​នឹង​រើប​ឡើង​វិញ​បន្តិច​ម្តង​ៗ ហើយនឹង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ប្រកបដោយ​ក្តី​សង្ឃឹម​កាលពី​ស​ប្តា​ហ៍​មុន​នៃ​ខែកញ្ញា​នេះ ដែល​វា​បាន​កើត​មាន​ឡើងជា​រៀង​រាល់​ខែ​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​ក្នុង​ចន្លោះ​ខែមេសា និង​សីហា ។

ទិន្នន័យ​ពី​ទីភ្នាក់ងារ​ខាងលើ Homelink បង្ហាញ​ថា តម្លៃ​មធ្យម​នៃ​ផ្ទះ​ថ្មី​បាន​កើនឡើង​១៨,១% ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍ ឬ​ស្មើនឹង​៤.៩៦២​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា ខណៈ​ផ្ទះ​ហាងឆេង​ខ្ពស់​និង​ថ្នាក់​កណ្តាល​បាន​កាន់កាប់​ភាគហ៊ុន​ធំ​ជាង​នេះ​នៅ​ក្នុង​ការ​លក់​ចេញ​សរុប​ទាំងអស់ ។

នៅ​ទូ​ទាំង​ក្រុង​សៀង​ហៃ​ទាំងមូល ការ​អភិវឌ្ឍ​លំនៅ​ឋាន​ធុន​ទាប​នៅ​ក្នុង​តំបន់​ឆ្ងាយ​ពី​ក្រុង​គឺ​សង្កាត់​Jinshan​បាន​រើប​ឡើង ជាទី​តាំង​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​បំផុត​មួយ​ដែល​លក់ដាច់​បាន​៥១​ខ្នង​ផ្ទះ​ក្នុង​តម្លៃ​ហាងឆេង​៩.៧៥១​យន់​(១.៥៣០​ដុល្លារ​)​ក្នុង​មួយ​ម៉ែត្រក្រឡា ។ ក្នុង​ចំណោម​គម្រោង​ធំ​ៗ​ទាំង​១០​របស់​ក្រុង​គឺ​មាន​ពាក់កណ្តាល​ស្នើ​នូវ​តម្លៃ​ច្រើន​ជាង​៣០.០០០​យន់​(៤.៧០៨​ដុល្លារ​)​ក្នុង​មួយ​ម៉ែត្រក្រឡា​។

ចំណែកឯ​នៅ​ក្នុង​ពពួក​លំនៅ​ឋាន​ប្រណីត ដូច​ជា​ប្រភេទ​ផ្ទះ​Track House មាន​តម្លៃ​ជា​មធ្យម​៥០.០០០​យន់​(៧.៧៤៨​ដុល្លារ​)​ក្នុង​មួយ​ម៉ែត្រក្រឡា និង​លើស​ពី​នេះ​ក៏​មាន ។ ក្នុង​ចំណោម​ផ្ទះ​ទាំងនោះ​មាន​២០៨​ខ្នង​ផ្ទះ​ត្រូវ​បាន​លក់​ចេញ​កាលពី​ស​ប្តា​ហ៍​មុន​នេះ ថយ​ចុះ​៤៨​ខ្នង​ផ្ទះ​ធៀប​នឹង​ស​ប្តា​ហ៍​មុន ។

យោង​តាម​ទិន្នន័យ​ពី Homelink បើ​ទោះជា​មានការ​លុប​ចោល​នៅ​ក្នុង​ការ​លក់​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងណា​ក្តី ក៏​ការ​ផ្គត់ផ្គង់​ច្រើន​ជាង​មុន​ទ្វេ​ដង​ដែរ​ធៀប​នឹង​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។ ក្នុង​នោះ​អចលនទ្រព្យ​ជា​លំនៅ​ឋាន​ថ្មី​ៗ​ប្រមាណ​ជា​៣៥៥.៨០០​ម៉ែត្រក្រឡា ដែល​មាន​ក្នុង​គម្រោង​ទាំង​១០​និង​ភាគច្រើន​ក្នុង​ចំណោម​គម្រោង​ទាំងនោះ​ដែល​មានការ​បំពេញ​តាម​បំណង​ដល់​អ្នកទិញ​ទាំង​ថវិកា​និង​ស្មារតី​ត្រូវ​បាន​បញ្ចេញ​ទៅ​កាន់​ទីផ្សារ​ជាមួយនឹង​កំណើន​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​១១២,៤% ៕