ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ BTN កេង​ចំណេញ​លើ​ច្បាប់​ផ្តល់​កម្មសិទ្ធិ​ដល់​ជនបរទេស​កាន់កា.ប់​ផ្ទះល្វែង

8 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ Bank Tabungan Negara (BTN) រំពឹង​ថា គម្រោង​របស់​រដ្ឋាភិបាល​ដែល​អនុញ្ញាត​ឲ្យ​ជនបរទេស​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ផ្ទះល្វែង​នានា​នៅ​ក្នុង​ប្រទេស

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ Bank Tabungan Negara (BTN) រំពឹង​ថា គម្រោង​របស់​រដ្ឋាភិបាល​ដែល​អនុញ្ញាត​ឲ្យ​ជនបរទេស​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ផ្ទះល្វែង​នានា​នៅ​ក្នុង​ប្រទេស នឹង​ជួយ​ជំរុញ​ដល់​ការ​ខ្ចីប្រាក់​ដោយ​ដាក់​របស់​បញ្ចាំ ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​មួយ​នេះ ។ នេះ​បើ​យោង​តាម The Jakarta Post។

កាសែត​ហ្សា​ការ​តា​ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា គោលនយោបាយ​ដែល​បាន​គ្រោងទុក​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​គោលនយោបាយ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ភាព​ស្ពឹក​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នឹង​បើក​ឲ្យ​មាន​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​របស់​ជនបរទេស​ចំពោះ​ផ្ទះល្វែង​ដែល​មាន​តម្លៃ​យ៉ាងតិច ៦៩៧.៣២៩​ដុល្លារ ។

លោក Mansyur Nasution អគ្គ​នាយ​ធនាគារ​BTN​បាន​ថ្លែង​ថា ធនាគារ​របស់​ខ្លួន​ដែល​ជា​អ្នក​ប្រកាន់​ជំហរ​ប្រកប​អាជីវកម្ម​ស្នូល​លើ​ការ​ផ្តល់​កម្ចី​ដោយ​មាន​ដាក់​វត្ថុ​បញ្ចាំ បាន​ស្វាគមន៍​ផែនការ​របស់​រដ្ឋាភិបាល​ស្រប​ពេល​ដែល​ខ្លួន​នឹង​បង្កើន​ការ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ផ្នែក​ដែល​មាន​កម្រិត​ខ្ពស់​ជាង​មុន ។

លោក Mansyur បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​គោលនយោបាយ​ដែល​បាន​គ្រោងទុក​នេះ​អាច​ជួយ​យើង​រក្សា​កំណើន​ឥណទាន​របស់​យើង​នៅ​គ្រប់​ផ្នែក​ពី​កម្រិត​ទាប​ទៅ​កម្រិត​ខ្ពស់​បំផុត​ដូចដែល​យើង​ប្រាថ្នា​ចង់បាន​ដើម្បី​បំពេញ​តាម​តម្រូវ​ទាំងអស់ » ។

បើ​ទោះជា​វា​នឹង​ត្រូវ​បាន​គេ​ស្គាល់​ចំពោះ​ការ​ផ្តល់​នូវ​កម្ចី​ដោយ​មាន​ដាក់​របស់​បញ្ចាំ​សម្រាប់​អ្នក​ខ្ចី​ដែល​មាន​ចំណូល​កម្រិត​ទាប និង​មធ្យម​យ៉ាងណា​ក្តី ក៏​លោក Mansyur បាន​ថ្លែង​ថា ធនាគារ​BTN​ប្រាថ្នា​ចង់​បង្កើន​មួយ​ចំណែក​ទៀត​ដែល​មាន​កម្រិត​ខ្ពស់ និង​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​អំឡុង​ពេល​យូរអង្វែង​របស់​ខ្លួន​ដើម្បី​បង្កើន​ភាគហ៊ុន​ទីផ្សារ​ឲ្យ​បាន​៣០%​នៅ​ឆ្នាំ​២០១៩ ។

គិត​ចាប់តាំងពី​ឆ្នាំទៅ BTN​បាន​នាំមុខ​ទីផ្សារ​ជាមួយនឹង​ភាគហ៊ុន​២៧,៥៣%​នៃ​ទីផ្សារ​កម្ចី​ដោយ​ដាក់​វត្ថុ​បញ្ចាំ​សរុប​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

លោក Mansyur បាន​លើក​ឡើង​ថា ចាប់ពី​ពេល​នេះ​តទៅ ៨០%​នៃ​ឥណទាន​ផ្ទះល្វែង​និង​លំនៅ​ឋាន​របស់​ធនាគារ BTN គឺជា​អតិថិជន​ដែល​រក​ចំណូល​បាន​កម្រិត​ទាប​និង​មធ្យម ខណៈ​២០%​ដែល​នៅ​សេសសល់​គឺជា​អ្នក​ខ្ចី​ដែល​មាន​ចំណូល​ខ្ពស់​ជាងគេ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ផ្សេង​ពី​គ្នា​នៅ​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន ។

ក្នុង​ចំណោម​ការ​ខ្ចី​ដោយ​ដាក់​របស់​បញ្ចាំ​ដែល​មាន​កម្រិត​ខ្ពស់​ជាងគេ លោក Mansyur បាន​ថ្លែង​ថា ការ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ទិញ​លំនៅ​ឋាន​ដែល​មាន​តម្លៃលើស​ពី​១០​ប៊ី​លាន​ឥណ្ឌូ​ណេ​ស៊ី​រូ​ព្យា​ដ​(៦៩០.០០០​ដុល្លារ​)​ស្មើនឹង​អត្រា​តិច​ជាង​១% ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា « យើង​អាច​មាន​ក្តី​រំពឹង​នៅ​ក្នុង​ការ​បង្កើត​នូវ​ភាព​ធំធាត់​នៃ​ការ​ខ្ចី​ដោយ​ដាក់​វត្ថុ​បញ្ចាំ​ចំពោះ​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ទឹកប្រាក់​លើស​ពី​៦៩០.០០០​ដុល្លារ​ឬ​ស្មើនឹង​ជាង​៣% ពីព្រោះ​យើង​កំពុង​តែ​ខិត​ជិត​ដល់​ដំណាច់​ឆ្នាំទៅ​ហើយ​នោះ​។ វា​ប្រហែលជា​អាច​មាន​ទំហំ​ទឹកប្រាក់​ច្រើន​ជាង​នេះ​នៅ​ឆ្នាំ​ក្រោយ​»​។

BTN​បាន​កក់​ឥណទាន​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៨,៧០​ប៊ី​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៥​នេះ​ក្នុង​នោះ​៨៥%​នៃ​ឥណទាន​នេះ​នឹង​បញ្ចូល​ទៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ ដែល​រួម​មានការ​ផ្តល់​កម្ចី​ដោយ​ដាក់​វត្ថុ​បញ្ចាំ​និង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន និង​អគារ​ពាណិជ្ជកម្ម​នានា ។

ដើម​ឡើយ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌូ​ណេ​ស៊ី​លោក Bambang Brodjonegoro បាន​ពិចារណា​ពី​កម្រិត​នៃ​ការ​ផ្លាស់​ប្តូរ​៣៤៥.០០០​ដុល្លារ ប៉ុន្តែ​ផែនការ​កែប្រែ​ថ្មី​នៃ​ការ​ធ្វើ​និយ័ត​កម្ម​របស់​រដ្ឋាភិបាល​នូវ​មាត្រា​៤១​នៃ​ច្បាប់​ឆ្នាំ​១៩៩៦ ស្តី​ពី​ភាព​ធ្វើ​ម្ចាស់​កម្មសិទ្ធិ​លើ​លំនៅ​ឋាន​ដោយ​ជនបរទេស​នឹង​ចែង​ជំនួស​ដោយ​ទឹកប្រាក់ ៦៩០.០០០​ដុល្លារ​វិញ ។
ពាក់ព័ន្ធ​នឹង​ឥណទាន​សាងសង់​សម្រាប់​លំនៅ​ឋាន​ប្រណីត លោក Mansyur បាន​ថ្លែង​ថា​ធនាគារ BTN បាន​ផ្តល់​អាទិភាព​នូវ​ការ​ផ្តល់​កម្ចី​របស់​ខ្លូ​ន​សម្រាប់​គម្រោង​ទាំងនោះ​ដោយ​បង្កើត​ឡើង​តាម​រយៈ​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​នៅ​ក្នុង​បញ្ជី​លំដាប់​កំពូល​ទាំង​២០​និង​៥០​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​មាន​សមត្ថភាព​ស្វែងរក​ទីតាំង​ល្អ​ជាងគេ​ដែល​ផ្តល់​នូវ​ការ​រីក​ដុះដាល​នៃ​ការ​វិនិយោគ​កម្រិត​ខ្ពស់​ពី​វិស័យ​អចលនទ្រព្យ ។

លោក Mansyur បាន​លើក​ឡើង​ផង​ដែរ​ថា « អ្នក​ដែល​ចង់​វិនិយោគ​លើ​ដើមទុន​ជាង​៣៤៥.០០០​ដុល្លារ​ជា​ធម្មតា​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​មានការ​ជឿជាក់​ថា ពួក​គេ​នឹង​ធ្វើកា​រវិ​វ​ឌ្ឍ​ខ្លួន​បាន​ល្អ​ប្រសើរ​លើ​ការ​វិនិយោគ​របស់​ពួក​គេ​។ នេះ​គឺជា​ចំណែក​មួយ​ដែល​បាន​និង​ស្វែងរក » ។

បើ​ទោះជា​កំណើនសេដ្ឋកិច្ច​ចុះ​ខ្សោយ​នា​ពេល​បច្ចុប្បន្ន​ក្តី ក៏​លោក Mansyur បាន​គូសបញ្ជាក់​ថា ធនាគារ BTN នៅ​តែ​ធ្វើ​ឲ្យ​មានការ​ជឿ​ទុកចិត្ត​ដដែល​ថា ខ្លួន​អាច​សម្រេច​បាន​នូវ​ទិស​ដៅ​កំណើន​ឥណទាន​ក្នុង​ចន្លោះ​១៥%​និង​១៧%​សម្រាប់​ឆ្នាំ​នេះ ស្រប​ពេល​ដែល​ការ​ផ្តល់​កម្ចី​របស់​ខ្លួន​គិត​ចាប់ពី​ខែសីហា​នេះ​បាន​កើនឡើង​យ៉ាង​ហោច​១៨%៕