ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្មែរមានអត្រាខ្ពស់ជាងប្រាក់យន់ចិន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃនេះហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់យន់ចិនបបន្តិច បើធៀបទៅនិងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ខែមីនា ឆ្នាំ ២០២១នេះបានឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ថ្ងៃនេះហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់យន់ចិនបបន្តិច បើធៀបទៅនិងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ខែមីនា ឆ្នាំ ២០២១នេះបានឱ្យដឹងថា ១យន់ចិន ទិញចូលត្រឹមតែ ៦១៦ រៀល និងលក់ចេញតែ ៦២២ រៀលប៉ុណ្ណោះ ដែលកាលពីថ្ងៃម្សិលមិញ ទិញចូល ៦១៨ រៀល ហើយលក់ចេញរហូតដល់ ៦២៥ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៤៥ រៀល ហើយ ១អឺរ៉ូ ទិញចូល ៤៧៦១ រៀល លក់ចេញ ៤៨០៨ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣០៨៩ រៀល និងលក់ចេញ ៣១២០ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យ៉េនជប៉ុន គឺ ១០០យ៉េនជប៉ុន ទិញចូល ៣៦៨៤ រៀល លក់ចេញ ៣៧២១ រៀល ហើយ ១០០វុនកូរ៉េ ទិញចូល ៣៥៧ រៀល លក់ចេញ ៣៦១ រៀល ខណៈ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០០០ រៀល លក់ចេញ ៣០៣០ រៀល ។ ដោយឡែក ១បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ