ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គួ​រ​ស​ង្វេ​គម្ល៉េះ ​ឪពុកបញ្ឆេះ​​គោ​យន្ត​កន្ត្រៃ​បើក​ចេញ​ពេលកូន​​៣​ឆ្នាំ​​​កំពុង​លេង​នៅ​ខាង​ក្រោម​​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គួ​រឲ្យ​ស​ង្វេគ​ពេក​ណាស់ ​ឪពុក​អត់​បានដឹង​ថា កូន​អាយុ​៣​ឆ្នាំ​កំពុងលេង​នៅ​ក្រោម​គោ​យន្ត​កន្ត្រៃ ពេល​បញ្ឆេះ​ចេញដំណើរ​ក៏​កិន​កូន​នោះ​ស្លា.ប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​២៩ ​មីនា ឆ្នាំ​២០២១ ស្ថិត…

ខេត្តបន្ទាយមានជ័យ ៖ គួ​រឲ្យ​ស​ង្វេគ​ពេក​ណាស់ ​ឪពុក​អត់​បានដឹង​ថា កូន​អាយុ​៣​ឆ្នាំ​កំពុងលេង​នៅ​ក្រោម​គោ​យន្ត​កន្ត្រៃ ពេល​បញ្ឆេះ​ចេញដំណើរ​ក៏​កិន​កូន​នោះ​ស្លា.ប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​២៩ ​មីនា ឆ្នាំ​២០២១ ស្ថិត នៅ​ចំណុច​ចំការ​គោក​វល្លិ​ប្រេង ភូមិ​គោក​សំរោង ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ក្មេង​រង​គ្រោះ​ឈ្មោះ វ័​ន្ត វ៉ា​ន់​អ៊ី ហៅ សា​ម៉េ​ន ភេទ​ប្រុស អាយុ​៣​ឆ្នាំ ជា​កូន​របស់​ឈ្មោះ លឹ​ម ម៉ុ​ន ភេទ​ប្រុស អាយុ៣៧​ឆ្នាំ នឹង​ប្រពន្ធ​ឈ្មោះសយ សា​វង្ស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ទាន​កាំ ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរបរ​ជា​កសិករ ។ បើ​តាម​ការ​រៀបរាប់​ពី​ឪពុក​ម្តាយ​កុមារ​រង​គ្រោះ​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ក្រុម​គ្រួសារ​គាត់​បាន​មក​ស្នាក់​នៅ ធ្វើ​កា​រស៊ីឈ្នួល​ដក​ដំឡូង​ឲ្យ​គេ នៅ​ចំណុច​ចំការ​គោក​វ​ល្លិ៍​ប្រេង​ខាងជើង ភូមិ​គោក​សំរោង​ប្រមាណ​១០​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​គោក​សំរោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លុះ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ប្តី​ប្រពន្ធ​គាត់​បាន​នាំ​កូន​ទៅ​ស៊ីឈ្នួល​ដក​មើមដំឡូង​ឲ្យ​គេ​ដូច​សព្វដង ពេល​ដក​មើមដំឡូង​បាន​ហើយ ក៏​រៀបចំ​លើ​ដាក់​លើ​គោ​យន្ត​កន្ត្រៃ​ពេញ​ទ្រុង ពេល​នោះ​ឈ្មោះ លឹ​ម ម៉ុ​ន ជា​ឪពុក​បាន​បញ្ឆេះ​គោ​យន្ត​មាន បំណង​បើក​ទៅ​មុខ ដើម្បី​ទៅ​កាប់​មើមដំឡូង​នៅ​កន្លែង​ផ្សេង​ទៀត ។ ប៉ុន្តែ​ពេល​នោះ​ឪពុក​អត់​បានដឹង​ថា កូនប្រុស​អាយុ​៣​ឆ្នាំ​បាន នឹង​កំពុង​នៅ​លេង​ខាងក្រោម​ទេ ស្រាប់តែ​កិន​កូនប្រុស​ឈ្មោះ វ័​ន្ត វ៉ា​ន់​អ៊ី ហៅ​សា​ម៉េ​ន បណ្តាល​ឲ្យ​ស្លាប់​នៅ នឹង​កន្លែង​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ កម្លាំង​ជំនាញ​នគរបាល​ស្រុក​ថ្មពួក សហ​ការណ៍ ជាមួយ​គ្រូពេទ្យ មេ​ភូមិ ក្រុមប្រឹក្សា​ឃុំ ចុះ​
ទៅ​ធ្វើការ​ពិនិត្យ​សាកសព ដោយ​បាន​ធ្វើការ​សន្និដ្ឋាន​ថា កុមារ​អាយុ​៣​ឆ្នាំ​នោះ ពិតជា​ស្លាប់​ដោយសារ​គោ​យន្ត​កិន​ចំ​ពីលើ​ក្បាល​ប្រាកដ​មែន ។ ហើយ​សាកសព​កុមារ​ដែល​ស្លាប់​ដោយសារ​គោ​យន្ត​កន្ត្រៃ​របស់​ឪពុក​បើក​កិន​ស្លាប់​នោះ ត្រូវ​បាន​សមត្ត​កិច្ច​ប្រគល់​ឲ្យ​អាណាព្យាបាល រៀបចំ​ធ្វើបុណ្យ​នៅផ្ទះ​របស់​បងប្អូន នៅ​ភូមិ​គោក​សំរោង ឃុំ​បន្ទាយឆ្មារ តាម​ប្រពៃណី ៕ ដោយ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ