ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សរត់ចូលដីថៃអស់ ឃាត់មន្ត្រីក្រុមប្រឹក្សា​សង្កាត់ ម្នាក់ និងឡាន ១គ្រឿង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មនុស្សយ៉ាងតិច ៣នាក់ ក្នុងនោះ មានម្នាក់ ជាមន្ត្រីក្រុមប្រឹក្សាសង្កាត់ព្រមទាំងរថយន្ត ១គ្រឿងផង ត្រូវបានកម្លាំងចម្រុះជួរមុខ រួមមាន៖ នគរបាលការពារព្រំដែនគោកលេខ៩១១…

បន្ទាយមានជ័យ៖ មនុស្សយ៉ាងតិច ៣នាក់ ក្នុងនោះ មានម្នាក់ ជាមន្ត្រីក្រុមប្រឹក្សាសង្កាត់ព្រមទាំងរថយន្ត ១គ្រឿងផង ត្រូវបានកម្លាំងចម្រុះជួរមុខ រួមមាន៖ នគរបាលការពារព្រំដែនគោកលេខ៩១១ និងយោធាប្រចាំនៅបន្ទាត់ព្រំដែនភូមិសាស្ត្រ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ឃាត់បាន និង​ប្រគល់ឲ្យអាវុធហត្ថ ដើម្បីសាកសួរបន្ត ពាក់ព័ន្ធមនុស្សប្រុសស្រីលួចឆ្លងដែន រត់ចូលទឹកដីថៃ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២១នេះ។

ប្រភពបន្តថា ជនសង្ស័យទាំង ៣នាក់ គឺ ២នាក់ ជាបុគ្គលិកកាស៊ីណូ និងម្នាក់ ជាមន្ត្រីក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ឈ្មោះ យឹម នៅ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។

បើតាមប្រភពព័ត៌មាន មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ប្រភេទ​កាមរី ពណ៌សពាក់ស្លាកលេខ ព្រះសីហនុ 2A-1354 ដឹកមនុស្សចំនួន ៥នាក់ ស្រី១ សង្ស័យជាជនជាតិថៃទៅចំណុចកើតហេតុ ដោយមនុស្សទាំង ៥នាក់ខាងលើ បានរត់ឆ្លងទៅដីថៃអស់ បន្សល់នូវសាក់កាដូ ចំនួន ២ និងឆ្នាំងអ៊ុតខោអាវ ចំនួន ១ ជ្រុះរាយប៉ាយ ក្នុងព្រៃ។

ប្រភពដដែល បន្តថា រថយន្ត ដែលសមត្ថកិច្ចចម្រុះឃាត់នោះ គឺបើកបរដោយមន្ត្រីក្រុមប្រឹក្សាសង្កាត់ ដែលជាប់សង្ស័យ។

យ៉ាងណាក៏ដោយ ជនសង្ស័យ និងរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចចម្រុះ ប្រគល់ទៅខាងអាវុធហត្ថក្រុងប៉ោយប៉ែត នាំយកទៅសាកសួរបន្ត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ករណីខាងលើ ពិតជាកើតមានមែន។ ប៉ុន្តែលោកថា កំពុងធ្វើការនៅឡើយ៕ដោយ៖ ម៉ុត សារុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ