ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃនប់ ចាប់ផ្តើមផាកពិន័យ​អ្នកមិនពាក់ម៉ាស នៅតាមផ្សារ ចាប់ពីថ្ងៃទី៣០មីនាតទៅ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ នឹ​ងចុះអនុវត្តន៍​ការផាកពិន័យអន្តរការណ៍ លើបុគ្គល ដែលមិនអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាត​​សុវត្ថិភាព ចាប់ពីថ្ងៃទី៣០មីនាតទៅ។ រដ្ឋបាលស្រុក ប្រាប់ថា ជំហានដំបូង…

ខេត្តព្រះសីហនុ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ នឹ​ងចុះអនុវត្តន៍​ការផាកពិន័យអន្តរការណ៍ លើបុគ្គល ដែលមិនអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាត​​សុវត្ថិភាព ចាប់ពីថ្ងៃទី៣០មីនាតទៅ។

រដ្ឋបាលស្រុក ប្រាប់ថា ជំហានដំបូង ចាប់ផ្តើមចុះអនុវត្តន៍នៅតាមប្រជុំផ្សារ ហើយការចុះអនុវត្តន៍នេះ ចាប់ផ្តើមពី​ថ្ងៃទី៣០មីនា ឆ្នាំ​២០២១ តទៅ។

រាជរដ្ឋាភិបាល បានកំណត់ឲ្យ​ផាកពិន័យ​លើបុគ្គល ដែលមិនអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងមិនអនុវត្ត​កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដោយត្រូវផាកពិន័យ​ ចាប់ពី ២០ម៉ឺនរៀល ដល់ ១លានរៀល​។

ក្រសួងសុខាភិបាល បានកំណត់​យករាជធានីខេត្ត ចំនួន ៥ ដែលត្រូវផាកពិន័យ លើអ្នកមិនពាក់ម៉ាស និងមិន​រក្សាគម្លាតសុវត្ថិភាព គឺនៅភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប។ វិធានការនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំពុងតែកើនឡើង គួរ​ឲ្យព្រួយបារម្ភ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ