ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ច្រានចោល​រូបភាព​អ្នកចាក់​វ៉ាក់សាំង មិនមែន​ជា​សព​ជំទាវ​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ទេ​!

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នា​ល្ងាច​ថ្ងៃ​ទី​២៩ មីនា ២០២១​នេះ បាន​ប្រកាស​ច្រានចោល​ទាំងស្រុង នូវ​ការ​ផ្សាយ​ប្រឌិត រូបភាព​អ្នក​ចាក់​វ៉ាក់សាំង ដែល​ការ​ពិត​មិនមែន​ជា​រូប​របស់​សព​របស់​លោក​ជំទាវ​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នា​ល្ងាច​ថ្ងៃ​ទី​២៩ មីនា ២០២១​នេះ បាន​ប្រកាស​ច្រានចោល​ទាំងស្រុង នូវ​ការ​ផ្សាយ​ប្រឌិត រូបភាព​អ្នក​ចាក់​វ៉ាក់សាំង ដែល​ការ​ពិត​មិនមែន​ជា​រូប​របស់​សព​របស់​លោក​ជំទាវ​ឧកញ៉ា ស៊ុ​យ សុ​ផា​ន នោះ​ទេ ។

ក្រសួងសុខាភិបាល អោយ​បញ្ជាក់​ថា សូមអ្នក​ប្រឌិត​រឿង​ទាំងឡាយ​មាន​សីលធម៌ និង​គុណធម៌​ខ្លះ​ផង​បាន​ទេ ? សូម​មើល​អោយ​ច្បាប់​មើល តើ​រូបភាព​ចាក់​វ៉ាក់សាំង​នេះ​ជា​នរណា ? សូម​គោរព​សិទ្ធិ​លោក​ជំទាវ​ដែល​ជា​ម្ចាស់​រូបថត​ចាក់​វ៉ាក់សាំង​ពិតប្រាកដ​ផង បាន​ដែរ​ទេ អស់អ្នក​អគតិ​ទាំងឡាយ​អើយ ល្មម​ឈប់​បោកប្រាស់​បែប​នេះ​ទៀត​ទៅ ។ គេ​រក​វ៉ាក់សាំង​ចាក់​មិន​បាន​ផង ឥឡូវ​មាន​វ៉ាស់​សាំង​ចាក់​ហើយ អស់អ្នក​អគតិ​ទាំងឡាយ​ដែល​មិន​ចង់​ចាក់​ទេ ក៏​មិន​អី​ដែរ ទុក​វ៉ាក់សាំង​ចាក់​ជូន​អ្នក​ដែល​គេ​ត្រូវការ ដ៏​ច្រើន​សន្ធឹកសន្ធាប់ វិញ​ល្អ​ជាង ។

ក្រសួងសុខាភិបាល ក៏​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាក់​វិធានការ​តាម​ច្បាប់​ផង ។

សូម​បញ្ជាក់​ថា លោក​ជំទាវ​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ដែល​ជា​អ្នកជំនួញ​ល្បី​មួយ​រូប​នៅ​កម្ពុជា​បាន​ទទួលមរណភាព អាយុ​៦២​ឆ្នាំ កាលពី​យប់​ថ្ងៃ​ទី​២៨ មីនា ២០២១ ដោយ​រោគាពាធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ