ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩! លោកពូ​ទី​ន​ថា អាច​សម្រេច​បាន​ប្រព័ន្ធ​​ការ​ពារ​រាង​កាយ​ជា​សមូហភាព​នា​ចុងរដូវ​ក្ដៅ

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ីលោកវ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ មីនា​ថា ប្រទេស​លោក​នឹង​អាច​សម្រេច​បាន​ប្រព័ន្ធ​កា​ពារ​រាង​កាយ​ហៅ​ភាព​ស៊ាំ​ជា​សមូហភាព​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ រហូត​ដល់​ចុងរដូវ​ក្ដៅ​ខាង​មុខ​នេះ ។ តាម​ទូរទស្សន៍​ក្នុងស្រុក​មួយ​លោកពូ​ទី​ន​គូសបញ្ជាក់​ថា…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ីលោកវ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ មីនា​ថា ប្រទេស​លោក​នឹង​អាច​សម្រេច​បាន​ប្រព័ន្ធ​កា​ពារ​រាង​កាយ​ហៅ​ភាព​ស៊ាំ​ជា​សមូហភាព​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ រហូត​ដល់​ចុងរដូវ​ក្ដៅ​ខាង​មុខ​នេះ ។

តាម​ទូរទស្សន៍​ក្នុងស្រុក​មួយ​លោកពូ​ទី​ន​គូសបញ្ជាក់​ថា ប្រសិនបើ​ការ​ចាក់​វ៉ាក់សាំង​បន្ត​ក្នុង​សង្វា​ក់​ដូច​បច្ចុប្បន្ន នោះ​ពលរដ្ឋ​ពេញវ័យ​របស់​យើង​ប្រមាណ​ជា​៧០%​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នៅ​​រុ​ស្ស៊ី​រហូត​ដល់​ដំណាច់​រដូវក្ដៅ ដោយ​ឈាន​ទៅ​ទទួល​បាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ជា​សមូហភាព ។

លោក​អះអាង​ថា ​នា​ស​ប្ដា​ហ៍​កន្លង​ទៅ​មនុស្ស​ប្រមាណ​ជា​៦,៣​លាន​នាក់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​រុ​ស្ស៊ី​ដូ​ស​ដំបូង​ក្នុង​ប្រទេស និង​ថា​មនុស្ស​៤,៣​លាន​នាក់​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​រួច​ហើយ តាំងពី​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ពី​ដើមខែ​ធ្នូ​មក។

លោកពូ​ទី​ន​ខ្លួន​លោក​ផ្ទាល់ បាន​ចាក់​វ៉ាក់សាំងរុស្ស៊ី​មួយ​រួច​ហើយ កាលពី​ថ្ងៃ​ទី​២៣ មីនា​ដែល​ជាដូ​ស​ដំបូង តែ​វិមាន​ក្រឹម​ឡាំង​មិន​បាន​ចេញផ្សាយរូបភាព​ណាមួយ​នៃ​ការ​ចាក់​នោះ​ទេ ។ តាម​ប្រ​ធានាធិ​បតី​រុ​ស្ស៊ីថា វ៉ាក់សាំង​៣​របស់​រុ​ស្ស៊ីគឺ​វ៉ាក់សាំង​SPOUTNIK V វ៉ាក់សាំង EPIVACCORONA និង​វ៉ាក់សាំង COVIVAC សុទ្ធតែ​មាន​ប្រសិទ្ធភាព និង​មាន​សន្តិសុខ​រួច​ពុំ​មាន​ឥទ្ធិ​ពល​បន្ទាប់បន្សំ​គួរ​ឲ្យ​បារម្ភ​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ