ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃ្លាំង ហួត នាំ​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​ចែក​ជូន​ពលរដ្ឋ​រង​គ្រោះ​៣៩​គ្រួសារ​ក្នុង​សង្កាត់​កោះដាច់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​, លោក​ប្រាក់ ចាន់​ណា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោកស្រី​កែវ ច័ន្ទ​ស៊ុន​ណា​រី ប្រធាន​គណៈកម្មការ​អនុ​សាខា​កាកបាទក្រហម បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ចែក​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​៣៩​គ្រួសារ​នៅ​សង្កាត់​កោះ​

រាជធានី​ភ្នំពេញ ៖ លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​, លោក​ប្រាក់ ចាន់​ណា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោកស្រី​កែវ ច័ន្ទ​ស៊ុន​ណា​រី ប្រធាន​គណៈកម្មការ​អនុ​សាខា​កាកបាទក្រហម បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ចែក​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​៣៩​គ្រួសារ​នៅ​សង្កាត់​កោះ​ដាច់ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ២០១៥ ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​វត្ត​សាមគ្គី​ក្បាលកោះ ក្នុង​សង្កាត់​កោះដាច់ ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម​, មី​១, ត្រីខ​១០​កំប៉ុង​, ឃី​ត​(​មុខ​១,​ភួយ​១,​ក្រមា​១, សារុង​១) និង​ថវិកា​៩​ម៉ឺន​រៀល​ផង​ដែរ ។

ក្នុង​ឱកាស​នោះ លោក​ឃ្លាំង ហួត ក៏​បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​លើក​ទី​២​ហើយ ដែល​ខណ្ឌ​ជ្រោយចង្វា​បាន​នាំ​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ដែល​ផ្តល់​តាម​រយៈ​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ ចែក​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ ដោយ​លើក​ទី​១​មាន​ចំនួន​២០០​គ្រួសារ និង​លើក​ទី​២ ចំនួន​៣០០​គ្រួសារ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព