ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​​លិច​ភូមិ​មួយ​ចំនួន ខូចខាត​ដំឡូង​មី​ជា​ច្រើន​ហិ​កតា​នៅ​ស្រុក​សាលា​ក្រៅ

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ជា​រៀងរាល់ថ្ងៃ​អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍ ចាប់តាំងពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកញ្ញា​ ​ឆ្នាំ​២០១៥​នេះ បណ្តាល​ឱ្យ​លិចលង់​ភូមិ​អស់​ចំនួន​ និង​​ខូចខាត​ដំណាំ​ដំឡូង​មី

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ជា​រៀងរាល់ថ្ងៃ​អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍ ចាប់តាំងពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកញ្ញា​ ​ឆ្នាំ​២០១៥​នេះ បណ្តាល​ឱ្យ​លិចលង់​ភូមិ​អស់​ចំនួន​ និង​​ខូចខាត​ដំណាំ​ដំឡូង​មី​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ហិ​កតា នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ រីឯ​ចំណតរថយន្ត​នៅ​ក្នុង​ក្រុងប៉ៃលិន​ក៏​មានការ​លិចលង់ មិន​អាច​ចត​រថយន្ត​កើត​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ភូមិ​ដែល​ត្រូវ​ជំនន់​ទឹកភ្លៀង​លិច​ភូមិ​ចំនួន៤​ក្នុងស្រុក​សាលា​ក្រៅ​មាន​ដូច​ជា ភូមិ​ផ្ទះស្បូវ ខូចខាត​ដំណាំ​អស់​១១០​ហិ​កតា​,  ភូមិ​ព្រៃ​សន្ទះ ខូចខាត​ដំណាំ​អស់​១១២​ហិ​កតា​, ភូមិ​ដីស ខូចខាត​ដំណាំ​អស់​៨​ហិ​កតា និង​ភូមិ​កូន​ដំរី ខូចខាត​ដំណាំ​អស់​៣៥​ហិ​កតា ។

ប្រភព​បន្ត​ទៀត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ ភ្លៀង​បាន​ផ្អាក​ហើយ ដូច្នេះ​ទឹកជំនន់​ក៏​ស្រក​ទៅ​វិញ​ជា​បណ្តើរ​ៗ​ផង​ដែរ ។

លោក រី ដា​រ៉ា អធិការរង​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍ បណ្តាល​ឱ្យទៅ​ជា​ទឹក​ជន់​​ទឹក​ភ្លៀង​ហូរ​បុក​យ៉ាង​គំហុក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ក៏​បណ្តាល​ឱ្យ​លិចលង់​ភូមិ​ទាំង​៤ និង​ទទួល​រង​ការ​ខូចខាត​ដំណាំ​ដំឡូង​មី​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ហិ​កតា​ផង​ដែរ ។ លោក​បញ្ជាក់​ថា ពេល​នេះ​ទឹកជំនន់​បាន​ស្រក​បណ្តើរ​ៗ​ទៅ​វិញ​ហើយ ហើយ​លោកស្នងការ​នគរបាល​ខេត្ត​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​នោះ​ដែរ ៕