ក្រុមហ៊ុន Microsoft បានចាប់ផ្តើមចែកលិខិតអញ្ជើញដល់បណ្តាវិនិយោគគិន និងជាអតិថិជនរបស់ខ្លួនឱ្យចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃទី៦ តុលា ២០១៥ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីបង្ហាញផលិតផលថ្មី៣ប្រភេទ គឺស្មាតហ្វូន Lumia 950, 950 XL និង Tablet ស៊េរីថ្មីគឺ Surface Pro 4 ។
នៅពេលបណ្តោះអាសន្ននេះលក្ខណៈ Surface Pro 4 ពុំមានព័ត៌មានបង្ហាញពីលក្ខណៈពិសេសរបស់វាទេ ក្រៅពីទំហំ១៤អីុញ ។ រីឯស្មាតហ្វូន Lumia 950 និង 950 XL នឹងបំពាក់អេក្រង់ QHD ។ RAM 3 ជី ។ កាមេរ៉ាមុខ ៥មេហ្គាភិចស៊ែល កាមេរ៉ាក្រោយ ២០មេហ្គាភិចស៊ែល ។ ថាមពលថ្មរបស់ស្មាតហ្វូនទាំងពីរម៉ូដែលនេះគឺ ៣០០០មីល្លីអំពែឡើងទៅ ៕
ចែករំលែកព័តមាននេះ