ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្វើសកម្មភាព​​បានសម្រេច ចប់ត្រឹមម្ចាស់​រៀប​អន្ទាក់​​ចាប់​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​អ្នក​ជិតខាង​១​គ្រឿង​បាន​សម្រេច​ក៏​យក​ទៅ​ឆាត​ខ្ចី​លុយ​ពី​បុរស​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្ដិ​របស់​ម្ចាស់​ទូរស័ព្ទ ខណៈនោះ​ដោយ​​​មាន​​ការ​ងឿងឆ្ងល់​ បុរស​ជា​មិត្តភក្ដិ​បាន​សួរនាំ​ម្ចាស់​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទើប​ដឹង​ថា ទូរស័ព្ទ​ត្រូវ​ចោរលួច​ក៏​នាំ​គ្នា​រៀប​អន្ទាក់​​ណាត់ជួប​ជនសង្ស័យ​ រួច​ក៏​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ ការ​ចាប់ខ្លួន​ជនសង្ស័័យ​​ម្នាក់​ខាងលើនោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២១…

​រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​អ្នក​ជិតខាង​១​គ្រឿង​បាន​សម្រេច​ក៏​យក​ទៅ​ឆាត​ខ្ចី​លុយ​ពី​បុរស​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្ដិ​របស់​ម្ចាស់​ទូរស័ព្ទ ខណៈនោះ​ដោយ​​​មាន​​ការ​ងឿងឆ្ងល់​ បុរស​ជា​មិត្តភក្ដិ​បាន​សួរនាំ​ម្ចាស់​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទើប​ដឹង​ថា ទូរស័ព្ទ​ត្រូវ​ចោរលួច​ក៏​នាំ​គ្នា​រៀប​អន្ទាក់​​ណាត់ជួប​ជនសង្ស័យ​ រួច​ក៏​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ការ​ចាប់ខ្លួន​ជនសង្ស័័យ​​ម្នាក់​ខាងលើនោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២១ ត្រង់​ចំណុច​មុខ​វត្ត​និង​ផ្សារ​ជម្ពូ​វ័ន នៅ​តាម​ផ្លូវជាតិ​លេខ​៤​ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ សុខ ណា​រី អាយុ​៣១​ឆ្នាំ មុខរបរ​ជាអ្នក​លើក​អីវ៉ាន់ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ​។ ​ចំណែក​យុវជន​ជា​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ អិន​តុលា អាយុ​២២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ក្នុង​​ភូមិ​ជម្ពូ​វ័ន​២ ​សង្កាត់​ចោម​ចៅ​ទី​៣ នោះ​ដែរ​។

តាម​ប្រភពពី​បុរស​​ជាម្ចាស់​ទូរស័ព្ទ​បាន​​ឱ្យ​ដឹង​​ថា មុនពេលកើតហេតុ កាលពី​វេលា​ពី​វេលា​យប់​ថ្ងៃ​ទី​២៧ ខែ​មិ​នា ​គាត់​​បាន​ដេក​នៅ​ក្នុង​បន្ទប់​ជួល​ដោយ​បាន​ទុក​ទូរស័ព្ទ​នៅ​ក្បែរ​ខ្លួន​ហើយ​ក៏​ដេក​លង់លក់​ដោយ​ពុំ​ដឹងខ្លួន លុះ​ព្រឹក​ឡើង ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​ចំហ​ហើយ​បាត់​ទូរស័ព្ទ ​ទើប​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣​ឲ្យ​ជួយ​ធ្វើការ​ស្រា​វជ្រាវ ​។

តាម​ប្រភពដដែលបានបន្ត​ថា ​លុះដល់​វេលា​ម៉ោង២​និង​២០​នាទី​រសៀល​ថ្ងៃ​ដដែល ជនសង្ស័យ​យក​ទូរស័ព្ទ​ដែល​លួច​​ពីគាត់បាន​​នោះ​ឆាត​ទៅ​ខ្ចី​លុយ​របស់​មិត្ត​ភ​ក្តិរបស់គាត់​ ដោយ​មានការ​ងឿងឆ្ងល់​ មិត្តភក្ដិ​​របស់គាត់​​បាន​សួរ​នាំ​​គាត់ ​ទើប​ដឹង​ថា ទូរស័ព្ទ​​របស់គាត់​​ត្រូវ​ចោរលួច បន្ទាប់​មក​​គាត់​​និង​មិត្តភក្តិ​ក៏​បា​ន​រៀបចំ​អន្ទាក់​ណាត់ជួប​ជនសង្ស័យ​ ដោយ​ប្រាប់​ឲ្យ​ទៅ​យក​លុយ​។ ​ក្រោយមក​ក៏​លេចមុខ​ជនសង្ស័យ​ធ្វើ​ដំណើរ​ទៅ​កាន់​មុខ​វត្ត​ និង​មុខ​ផ្សារ​ជម្ពូ​ន​វ័ន ​ទើប​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ