ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយប៉ុណ្ណា? ខ្ទីង​ងាប់​ទាំង​កូន​ក្នុង​ពោះ​ សង្ស័យជា​ទង្វើព្រានព្រៃ​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សត្វខ្ទីងមួយក្បាលដោយមានកូននៅក្នុង​ផ្ទៃ​ផងនោះ សង្ស័យត្រូវបានព្រាន​ព្រៃ​បាញ់​សម្លា.ប់​ រត់មក​ងាប់​នៅចំណុចភ្នំជញ្ជាំង ស្ថិតនៅក្នុងភូមិលំ​ទង ឃុំលំ​ទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។…

ខេត្តឧត្តរមានជ័យ ៖ សត្វខ្ទីងមួយក្បាលដោយមានកូននៅក្នុង​ផ្ទៃ​ផងនោះ សង្ស័យត្រូវបានព្រាន​ព្រៃ​បាញ់​សម្លា.ប់​ រត់មក​ងាប់​នៅចំណុចភ្នំជញ្ជាំង ស្ថិតនៅក្នុងភូមិលំ​ទង ឃុំលំ​ទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ នេះ​បើយោង​តាម​​មន្ទីរ​​បរិស្ថាន​ខេត្តឧត្តរមានជ័យបង្ហោះ កាលពីពេល​ថ្មី​នេះ​ ។

​ប្រភពបាន​បញ្ជាក់​ទៀត​ថា សត្វខ្ទីងនេះអាចងាប់រ​យៈពេលមួយស​ប្ដា​ហ៍មកហើយ ​ព្រោះមានស​ភាពហើម​ស្អុយរលួយ​សាច់​ទៅហើយ ។

គួរបញ្ជាក់ថា ពិតជាមានការសោកស្តាយបំផុត ចំពោះការបាត់បង់ប្រភេទ​សត្វដែលកម្រមាននេះ ។ ដែល​សត្វ​ខ្ទីង​ជា​​សត្វព្រៃ​ដ៏​កម្រ​បំផុត​ ​មិន​គួរ​ព្រាន​ព្រៃ​បាញ់​សម្លា.ប់បែបនេះទេ។ អ្វីកាន់តែ​​ស្តាយ​ទៀត​នោះ សត្វខ្ទីង​ងាប់ គឺមានកូននៅ​ក្នុង​ផ្ទៃ​​ទៀត​ផង ។

សូមបញ្ជាក់ថា សត្វ​ខ្ទីងជា​ប្រភេទ​សត្វ​ព្រៃធំ​មួយ​ប្រភេទ​ ដែល​មាន​តម្លៃ​កាត់ថ្លៃ​មិន​បាន ហើយ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ គឺ​ការ​រស់នៅ​ក្នុង​ធម្មជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ពិសេស​ គឺ​ការ​រេចរឹល​នៃ​តំបន់​ព្រៃ​ភ្នំ​ដែល​ចេះ​តែ​រួញ​តូច​ទៅ​ៗ ។ មួយវិញទៀត ដោយសារ​សត្វ​នេះ​មាន​តម្លៃពួក​ព្រានព្រៃ​តែង​តាម​ប្រមាញ់​ដោយ​ប្រើប្រាស់​កាំភ្លើង​តែ​ម្តង ដែល​ពី​សម័យ​ដើម​មុន​សង្គ្រាម ព្រានព្រៃ​មាន​តែ​ស្នា​មិន​អាច​ប្រមាញ់​បាន​សត្វ​ធំ​ៗ​បែប​នេះ​ទេ ។

ខ្ទីង​មាន​មាឌធំ ខ្លួន​ខ្មៅ បូក​ក្រាស់​លាតសន្ធឹង​រហូត​ដល់​ស្ទើរ​ពាក់កណ្តាល​ខ្នង ចំណែក​.​ក​ខ្លី​បន្តិច រាង​មាំ ដោយ​មាន​បូក​នៅ​ផ្នែក​ខាងក្រោម ។ ជើង​ទាំង​បួន​ចាប់ពី​ជង្គង់​ចុះ​ក្រោម​ពណ៌​ប្រផេះ ។ នៅ​លើ​ថ្ងាស មាន​រោម​វែង​ពណ៌​ប្រផេះ ឬ​ពណ៌​លឿង​មាស​ស្រាល ។ កូន​របស់​វា​មាន​ពណ៌​ត្នោត រហូត​ដល់​វា​មាន​អាយុ​ពី​៤​ទៅ​៥​ខែ ទើប​ក្លាយទៅជា​ពណ៌​ខ្មៅ ។ ខ្ទីង​ញី​មាន​មាឌ និង​ស្នែង​តូច​ជាង​ខ្ទីង​ឈ្មោល ហើយ​ពុំ​សូវ​មាន​បូក និង​បួរ​ដូច​ខ្ទីង​ឈ្មោល​ទេ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។ ដោយ៖ ប៊ុនណាក់

អត្ថបទសរសេរ ដោយ