ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tesco Lotus ប្តេជ្ញា​រក្សា​ទំនុកចិត្តដល់​អតិថិជន​នៅ​ក្នុង​ប្រទេស​ថៃ

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​Tesco Lotus បាន​ឲ្យ​ដឹង​ថា ខ្លួន​នៅ​តែ​ជឿជាក់​នៅ​ក្នុង​កាលានុវត្តភាព​នៃ​កំណើន​របស់​ថៃ ហើយ​ក៏​នឹង​បន្ត​ការ​ពង្រីក​ប្រតិបត្តិការ​លក់រាយ​របស់​ខ្លួន​នៅ​ទី​នេះ​ដដែល ។ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​បាន​បើក​ផ្សារ​ធំ​ៗ

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​Tesco Lotus បាន​ឲ្យ​ដឹង​ថា ខ្លួន​នៅ​តែ​ជឿជាក់​នៅ​ក្នុង​កាលានុវត្តភាព​នៃ​កំណើន​របស់​ថៃ ហើយ​ក៏​នឹង​បន្ត​ការ​ពង្រីក​ប្រតិបត្តិការ​លក់រាយ​របស់​ខ្លួន​នៅ​ទី​នេះ​ដដែល ។ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​បាន​បើក​ផ្សារ​ធំ​ៗ​និង​ហាង​លក់ទំនិញ Tesco Express ថ្មី​ៗ​ជា​ច្រើន​ទៀត​នៅ​ទូ​ទាំង​ពិភពលោក ។

ក្រុមហ៊ុន​លក់រាយ​ធំ​បំផុត​របស់​អង់គ្លេស Tesco​ទំនងជា​រក្សា​ប្រតិបត្តិការ​របស់​ខ្លួន​ដដែល​ក្នុង​ប្រទេស​ថៃ បើ​ទោះជា​មានការ​លក់​ទ្រព្យ​ឬ​បញ្ញើ​នៅ​បរទេស​ធំ​ជាងគេ​បំផុត​របស់​ខ្លួន​នៅ​កូរ៉េ​ខាងត្បូង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​តុល្យការ​ដ៏​ខ្សត់ខ្សោយ​របស់​ខ្លួន​យ៉ាងណា​ក្តី ។

ប្រភព​ពី​ឧស្សាហកម្ម​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ហេតុផល​ទាំងនេះ Tesco​មិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​លក់​ចេញ​ប្រតិបត្តិការ​នៅ​ថៃ​របស់​ខ្លួន​ឡើយ Tesco Lotus​គឺ​ស្ថិត​ក្នុង​ចំណោម​ប្រតិបត្តិ​ករ​លក់រាយ​លំដាប់​កំពូល​ទាំង​៣​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​ថៃ ហើយ​ក៏​ជា​យីហោ​លក់រាយ​ដែល​គេ​ទទួលស្គាល់​ជាងគេ​បំផុត​ដែរ​ជាមួយនឹង​យីហោ 7-Eleven និង Central ។

ការ​លក់រាយ​នៃប្រតិបត្តិ​ការ​របស់ Homeplus នៅ​កូរ៉េ​ខាងត្បូង​របស់​Tesco​ស​ប្តា​ហ៍​នេះ គឺជា​ការ​ផាត់​ចេញ​មួយ​ផ្នែក​ធំ​ជា​លើក​ដំបូង​ដោយ​អ្នកគ្រប់គ្រង​របស់​ខ្លួន​គឺ​លោក Dave Lewis ដែល​មាន​បំណង​ចង់​កាត់​បន្ថយ​បំណុល​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ពី​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ផ្នែក​គណនេយ្យ​និង​ការ​ខាតបង់​លើ​ផ្សារ​ហ៊ុន​នៅ​ក្នុង​ការ​បញ្ចុះតម្លៃ​នៅ​ហាង​លក់រាយ Aldi និង​Lidl ។

ប្រភព​បាន​ឲ្យ​ដឹង​ថា​ទៀត​ថា « ខ្ញុំ​មិន​យល់​ថា ប្រតិបត្តិការ​នៅ​ថៃ​នឹង​ត្រូវ​បាន​លក់​ចេញ​នោះ​ឡើយ ស្រប​ពេល​ដែល​វា​មាន​ភាពល្អ​ប្រសើរ និង​អាច​ទទួល​បាន​ផល​ចំណេញ​ជាមួយនឹង​ទីផ្សារ​មាន​សក្តានុពល និង​មានការ​រីក​ដុះដាល​ជា​ច្រើន​» ។

Tesco Lotus បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​មានការ​ជឿជាក់​នៅ​ក្នុង​កាលានុវត្តភាព​នៃ​កំណើន ក៏​ដូច​ជា​ការ​បន្ត​ពង្រីក​ប្រតិបត្តិការ​លក់រាយ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ។

ម្យ៉ាង​ថ្មី​ៗ​នេះ ក្រុមហ៊ុន​បាន​បើក​ផ្សារ​ធំ​ៗ និង​ហាង​លក់ទំនិញ​Tesco Express ថ្មី​ៗ​នៅ​ទូ​ទាំង​ពិភពលោក​ទៀត​ផង ។

ទីផ្សារ​លក់រាយ​ថៃ​មាន​សក្តានុពល​ទូលំទូលាយ​ដែល​មានការ​គាំទ្រ​ដោយ​ការ​ពង្រីក​សេដ្ឋកិច្ច ពោល​គឺ​វា​នៅ​តែ​មាន​កម្រិត​ខ្ពស់​ជាង​នៅ​តំបន់​អឺរ៉ុប​ដដែល ដែល​ជា​កំណើន​នៅ​ក្នុង​ស្រទាប់​អតិថិជន​មាន​ចំណូល​ថ្នាក់​កណ្តាល​និង​ហាង​លក់ទំនិញ​ដែល​ស្តែង​ចេញ​នូវ​ឥរិយាបថ​មួយ​ឆ្លុះ​បញ្ចាំង​ពី​ចំណូលចិត្ត​ទៅ​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​ទំនើប​របស់​អតិថិជន ។

ក្រៅ​តែ​ពី​ការ​បើកហាង​នេះ មជ្ឈមណ្ឌល​ចែកចាយ​ទី​២​ក្នុង​តំបន់​របស់ Tesco Lotus ដែល​មាន​តម្លៃ​ទឹកប្រាក់​២,៥​ពាន់​លាន​បាត និង​ស្ថិត​នៅ​ក្នុង​ខេត្ត Surat Thani នឹង​ក្លាយជា​ទីតាំង​ប្រតិបត្តិការ​យ៉ាង​ពេញលេញ​នៅ​ចុងខែ​នេះ ។

មជ្ឈមណ្ឌល​ចែកចាយ​នេះ​បាន​បង្ហាញ​នូវ​ទំនុកចិត្ត​លើ​Tesco នៅ​ក្នុង​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​របស់​ថៃ ។ ជាង​នេះ​ទៅ​វា​ត្រូវ​បាន​គេ​ថ្លឹងថ្លែង​ដើម្បី​បម្រើ​ឲ្យ​កំណើន​អតិថិជន​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង ។

ដើម​ឡើយ នាយក​ប្រតិបត្តិ Tesco Lotus លោក John Christie បាន​ថ្លែង​ថា ក្រុមហ៊ុន​បាន​បន្ត​វិនិយោគ​ក្នុង​ប្រទេស​ថៃ​តាម​ផែនការ​គិត​ចាប់តាំងពី​ការ​ចាប់ផ្តើម​នៅ​ឆ្នាំ​នេះ​តាម​រយៈ​ការ បើកហាង​ថ្មី​ៗ​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​នៅ​ទូ​ទាំងពិភពលោក ហើយ​ក្រុមហ៊ុន​ថែម​ទាំង​ជួយ​ពង្រឹង​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​ទៀត​ផង ។

ផែនការ​វិនិយោគ​ឆ្នាំ​២០១៥​នេះ​រួម​មានការ​បើកហាង​លក់ទំនិញ Tesco Lotus Express ចំនួន​៥០ និង​ផ្សារ​ធំ​ៗ​ចំនួន​៥ ។ គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន​បាន​សម្រេច​នូវ​ផែនការ​ពង្រីក​ការ​លក់​របស់​ខ្លួន​ដោយ​ជោគជ័យ​តាម​ទ្រង់ទ្រាយ​ជា​ប្រភេទ​ហាង​លក់​ផ្តល់​សេវា​ទាន់ចិត្ត Express Store ។

Tesco Lotus រំពឹង​នឹង​ទទួល​បាន​គុណប្រយោជន៍​ពី​ការ​កើនឡើង​នៃ​តម្រូវការ​ពី​សំណាក់​សមាគម​សេដ្ឋកិច្ច​អាស៊ាន និង​ពាណិជ្ជកម្ម​តាម​ព្រំដែន ជា​ពិសេស​នៅ​ក្នុង​តំបន់​ដែល​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ឡាវ និង​កម្ពុជា ។

លោក Christie បាន​ថ្លែង​ថា «Tesco Lotus មាន​ជំនឿ​ចិត្ត​លើ​គម្រោង​របស់​រដ្ឋាភិបាល​នឹង​ជំរុញ​នូវ​ការ​ចំណាយ​របស់​អ្នករក​ចំណូល​បាន​កម្រិត​ទាប​ដែល​នឹង​ជួយ​លើកទឹកចិត្ត​មិន​ត្រឹមតែ​វិស័យ​លក់រាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ទាំងមូល​ទៀត​ផង » ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​យក្ស​របស់​អង់គ្លេស Tesco Lotus ប្រតិបត្តិ​ការប្រមាណ​ជា​១.៤០០​ហាង​ក្នុង​នោះ​មាន​១.១០០​ហាង​ជា​ផ្សារ​លក់​ប្រភេទ​ផ្តល់​សេវា​ទាន់ចិត្ត​(Express Stores) ៕