ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ចុះ​ខ្សោយ​នៃ​ការ​បង់ប្រាក់​ដល់​ដៃ ជា​ឧបសគ្គ​នៅ​ក្នុង​ការ​ជំរុញ​ឥណទាន

8 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បណ្តា​អ្នក​ផ្តល់​កម្ចី​ត្អូញត្អែរ​ពី​កង្វះ​ប្រសិទ្ធភាព​វិជ្ជមាន​តាម​រយៈ​ការ​បន្ធូរ​ឬ​សម្រាល​ច្បាប់​នៃ​ការ​បង់ប្រាក់​ដល់​ដៃ​សម្រាប់​ឥណទាន​រថយន្ត និង​អចលនទ្រព្យ​នៅ​ក្នុង​ចំណោម​ការ​អូស​បន្លាយ

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បណ្តា​អ្នក​ផ្តល់​កម្ចី​ត្អូញត្អែរ​ពី​កង្វះ​ប្រសិទ្ធភាព​វិជ្ជមាន​តាម​រយៈ​ការ​បន្ធូរ​ឬ​សម្រាល​ច្បាប់​នៃ​ការ​បង់ប្រាក់​ដល់​ដៃ​សម្រាប់​ឥណទាន​រថយន្ត និង​អចលនទ្រព្យ​នៅ​ក្នុង​ចំណោម​ការ​អូស​បន្លាយពេល​យូរ​នៃ​ភាព​ចុះ​ខ្សោយ​ក្នុង​វិស័យ​ឥណទាន​នៅ​ក្នុង​អំឡុង​ឆមាស​ទី​២ ឆ្នាំ​២០១៥​នេះ ។

យោង​តាម The Jakarta Post ច្បាប់​ឥណទាន​ត្រូវ​បាន​សម្រួល​បន្ធូរ​កាលពី​ខែមិថុនា​ជាមួយនឹង​ការ​កែសម្រួល​ថ្មី​នៃ​អត្រា​វាយតម្លៃ​ឥណទាន​របស់​ធនាគារ​ឥណ្ឌូ​ណេ​ស៊ី​(BI) ចំពោះ​ឥណទាន​អចលនទ្រព្យ​និង​រថយន្ត ។ នៅ​ក្នុង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​គេ​រំពឹង​នៅ​ក្នុង​ការ​រុញច្រាន​ការ​លក់​លំនៅ​ឋាន ផ្ទះល្វែង ទីតាំង​លក់ដូរ រថយន្ត និង​ម៉ូតូ​ឲ្យ​មាន​កម្រិត​ខ្ពស់​ជាង​មុន ហើយ​អតិថិជន​ក៏​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​បង់ប្រាក់​កក់​តិច​ជាង​មុន​ដែរ ។

អគ្គនាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ធនាគារ Bank Danamon លោក Vera Eve Lim បាន​ប្រាប់​កាសែត​ហ្សា​ការ​តា​ប៉ុស្តិ៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា « ភាព​ចុះ​ខ្សោយ​នៃ​អំណាច​ទិញ​បានការ​ពារ​ការ​សម្រួល​បន្ធូរ​ការ​វាយតម្លៃ​ឥណទាន​ពី​ផល​ប៉ះពាល់​មួយ​ចំនួន » ។

លោក Vera សន្មត់​ថា ការ​ចុះ​ខ្សោយ​នៃ​អំណាច​ទិញ​ជា​ការ​បោះពួយ​ចុះ​នៅ​ក្នុង​តម្លៃ​ធនធានធម្មជាតិ និង​រ៉ែ​លើ​ពិភពលោក ។

ផ្អែក​តាម​ទិន្នន័យ​ពី​ធនាគារ​ឥណ្ឌូ​ណេ​ស៊ី​បង្ហាញ​ថា កំណើន​ឥណទាន​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ធ្លាក់​ចុះ​ពី​១០,៥%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ខែមិថុនា មក​៩,៤%​ក្នុង​ខែកក្កដា ។

ជាមួយនឹង​ចំណែក​ដ៏​មាន​សារសំខាន់​នៃ​ពាណិជ្ជកម្ម​របស់​ខ្លួន​ធនាគារ បាន​ពាំនាំ​មក​នូវ​វិភាគទាន​តាម​រយៈ​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​សម្រាប់​ទិញ​រថយន្ត Adira Finance ដែល​ជា​អ្នក​ផ្តល់​កម្ចី​តាម​កិច្ចសន្យា​៣%​ឬ​ស្មើនឹង​៩,៦​ពាន់​លាន​ដុល្លារ​របស់​ធនាគារ Danamon គិត ចាប់ពី​ខែមិថុនា​កន្លង​មកនេះ ដែល​ថយ​ចុះ​ពី​៩,៨៤​លាន​ដុល្លារ​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។

នៅ​គ្រានោះ​ដែរ អគ្គនាយក​ធនាគារ Bank Negara Indonesia(BNI) លោក​Anggoro Eko Cahyo បាន​ថ្លែង​ថា ធនាគារ​នៅ​តែ​កំពុង​មាន​ក្តី​រំពឹង​នឹង​សម្លឹង​ឃើញ​ពី​កំណើន​ខ្ពស់​ជាង​មុន​នៅ​ក្នុង​ត្រីមាស​ទី​បួន​នេះ ។

លោក Anggoro បាន​បន្ត​ទៀត​ថា «​យើង​បាន​និង​កំពុង​ផ្តល់​នូវ​អត្រា​ការ​ប្រាក់​កម្រិត​ថេរ​សម្រាប់​អតិថិជន​ដែល​ខ្ចី​ដោយ​ដាក់​របស់​បញ្ចាំ​ឬ​ធានា​ជាមួយនឹង​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ​រយៈពេល​៣​ឆ្នាំ​ស្រប​ពេល​ដែល​យើង​ស្វែងរក​ការ​ជំរុញ​ពី​ការ​សម្រាល​ឬ​បន្ធូរ​ការ​វាយតម្លៃ​ឥណទាន »​។

ដោយឡែក​លោក Mansyur Nasution អគ្គនាយក​ធនាគារ Bank Tabungan Negara (BTN)​បាន​ថ្លែង​ថា បើ​ទោះជា​មានការ​សម្រួល​បន្ធូរ​ការ​វាយតម្លៃ​ឥណទាន​យ៉ាងណា​ក្តី ក៏​ធនាគារ​របស់​លោក​នៅ​មិន​ទាន់​សម្លឹង​ឃើញ​ពី​ការ​កើនឡើង​ខ្លះ​ៗ​នៅ​ក្នុង​ឥណទាន​សម្រាប់​ទិញ​លំនៅ​ឋាន​នោះ​នៅឡើយ​ដែរ​ក្នុងអំឡុងពេល​២​ខែ​មុន​នេះ ។
បើ​ទោះជា​ពុំ​មានការ​ប៉ះទង្គិច​លើ​ឥណទាន​លំនៅ​ឋាន​និង​រថយន្ត​ក៏​ដោយ ក៏​សេដ្ឋវិទូ​របស់​ធនាគារ PermataBank លោក Josua pardede នៅ​តែ​មាន​សុទិដ្ឋិនិយម​អំពី​រូបមន្ត​ថ្មី​នៃ​ការ​វាយតម្លៃ​ឥណទាន ។

លោក Josua បាន​ថ្លែង​ថា «​កំណើន​ឥណទាន​ខ្សោយ​នេះ​ដែរ​គឺ​ស្ថិត​ក្នុង​ខ្សែបន្ទាត់​ជាមួយនឹង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​កម្រិត​យឺត​។ យើង​រំពឹង​ថា នឹង​មើលឃើញ​ពី​ការ​ប្រសើរ​ឡើង​ខ្លះ​ៗ​ក្នុង​ឆមាស​ទី​២​នេះ ដោយសារ​តែ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ជា​កិច្ចការ​ដ៏​មាន​សារសំខាន់​សម្រាប់​ការ​ចរាចរ​ប្រាក់​នៅ​ក្នុង​ក​ម្រិ​ង​ក្នុង​តំបន់ »​។