ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេខ្លាចកូវីដគ្រប់គ្នា បែរ​ជា​ប្រុសស្រី​ជិត​៥០នាក់​ពពាក់ពពូនគ្នា​​នៅកោះពេជ្រ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កង​កម្លាំង​កិច្ចការ​ពិសេស SDU នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​សហការ​ជាមួយ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ និង​សន្តិសុខ​កោះ​ពេជ្រ បាន​ចុះ​ធ្វើការ​ចាប់​ប្រមូល​ក្រុម​ក្មេង​ស្ទាវ​ប្រុស ស្រី ចំនួន​៤៨​នាក់​យក​មក​ធ្វើការ​អប់រំ​ណែនាំ…

​រាជធានីភ្នំពេញ ៖ កង​កម្លាំង​កិច្ចការ​ពិសេស SDU នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​សហការ​ជាមួយ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ និង​សន្តិសុខ​កោះ​ពេជ្រ បាន​ចុះ​ធ្វើការ​ចាប់​ប្រមូល​ក្រុម​ក្មេង​ស្ទាវ​ប្រុស ស្រី ចំនួន​៤៨​នាក់​យក​មក​ធ្វើការ​អប់រំ​ណែនាំ ខណៈ​ដែល​ពួក​គេ​នាំគ្នា​មក​ពពាក់ពពូន​គ្នា ​ដោយ​មិន​​មាន​ពាក់​ម៉ាស និង​គម្លាត​សុវត្ថិភាព​សង្គម​ទៅ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដើម្បី​បង្ការ​ការពារ​ជំងឺ​កូវីដ​​១៩​​នោះ​។​

ប្រតិបត្តិការ​ខាងលើ​​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១០និង​១៥​នាទី​យប់ថ្ងៃ​ទី​២៧ ខែ មីនា ឆ្នាំ ២០២១ នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជរាជ​ធានី​ភ្នំ​ពេ​ញុ​។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​យោង​តាម​ប្រសាសន៍​ណែនាំ​របស់​លោក​​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​កិច្ចការ​ពិសេស SDU នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុ​ន ប៊ុ​ន​ធី​ម នាយ​រង​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចុះ​ល្បាត​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ចំនួន​៥ គឺ​ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌមានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជាក់ស្តែង កម្លាំង​កិច្ចការ​ពិសេស SDU បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌចំការមន និង​សន្តិសុខ​យាម​នៅ​កោះ​ពេជ្រ​បាន​ធ្វើការ​ចុះ​ល្បាត​ប្រទះ​ឃើញ ក្មេង​ទំនើង​មួយ​ក្រុម​កំពុង​ប្រមូលផ្តុំ​គ្នា​ជា​បក្ខពួក​វា.យតប់​គ្នា​បង្ក​ភាព​អនាធិបតេយ្យ​នៅ​ខាងក្រោយ​សាលាក្រុង​សួន​កោះ​ពេជ្រ ។​ ភ្លាម​ៗ​នោះ​ដែរ កម្លាំង​បាន​ចុះ​ធ្វើការ​ពួនស្ទាក់​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បាន​ចំនួន​៤៨​នាក់ ដោយ​សហការ​ជាមួយ​អធិការ​នគរបាល​ខណ្ឌ ដើម្បី​ឆែកឆេរ​លើ​ខ្លួន​ពួក​គេ និង​ធ្វើការ​អប់រំ​ណែនាំ កុំអោយ​មាន​ដូច​ពេល​ទៀត និង​ប្រសិនបើ​មាន​លើក​ក្រោយ​ទៀត​និង​ចាត់ការ​ទៅ​តាម​វិន័យ​រដ្ឋបាល​ជា​មិន​ខាន​។

ក្រោយ​ពី​កម្លាំង​មាន​សមត្ថ​កិច្ច​ធ្វើការ​ចាប់​ប្រមូល​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ប្រុស ស្រី​ទាំង៤៨​នាក់ ដែល​មក​ប្រមូលផ្តុំ​ពពាក់ពពូន​គ្នា​មិន​គិត​ពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ​ធ្វើ​ការ​អប់រំ​ណែនាំ​រួច​ហើយ​ទើប​អនុញ្ញាតិ​អោយ​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ