ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរឆ្ពោះ​​ទៅ​កាន់​ជំនួប​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​នាទីក្រុងហ្សាការតា យើង​ទាំងអស់គ្នា​​ស្ថិត​នៅទីភ្លឺ-​យើង​លែង​ស្ថិត​នៅ​ទីងងឹត​ទៀត​ហើយ

13 ឆ្នាំ មុន

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១ «សមា​ជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជម្រុញឱ្យភាគីទាំងឡាយបង្កើតនូវការឈប់បា.ញ់ជាអចិន្ត្រៃយ៍ ហើយត្រូវអនុវត្តនូវការ ឈប់​បា.ញ់នោះឱ្យ​បានពេញលេញ»។ បន្ទាប់មក នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នៅថ្ងៃទី២២ ខែកុម្ភៈ មានជំនួប​រដ្ឋមន្ត្រីការបរ ទេសអាស៊ានដែលប្រព្រឹត្តធ្វើ​ឡើងក្នុងទីក្រុង ហ្សាការតា

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១ «សមា​ជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជម្រុញឱ្យភាគីទាំងឡាយបង្កើតនូវការឈប់បាញ់ជាអចិន្ត្រៃយ៍ ហើយត្រូវអនុវត្តនូវការ ឈប់​បាញ់នោះឱ្យ​បានពេញលេញ»។ បន្ទាប់មក នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នៅថ្ងៃទី២២ ខែកុម្ភៈ មានជំនួប​រដ្ឋមន្ត្រីការបរ ទេសអាស៊ានដែលប្រព្រឹត្តធ្វើ​ឡើងក្នុងទីក្រុង ហ្សាការតា ហើយកម្ពុជាស្នើ​ឱ្យមាន «បទឈប់ បាញ់ជាអចិន្ត្រៃយ៍មួយ» ដែលត្រូវចុះហត្ថលេខា ដោយកម្ពុជា និងថៃ ព្រមទាំងចុះហត្ថលេខាអម ដោយសមាជិក​អាស៊ាន​ដទៃទៀត ឬដោយ ប្រធានអាស៊ាន។ នៅថ្ងៃដដែលវេលា​ម៉ោង​៥ និង២៥នាទីល្ងាច គេហទំព័រ​​សារព័ត៌មានបាង កកប៉ុស្តិ៍ បានដក​ស្រង់​សម្តីនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា ដែលនិយាយថា «វាលឿន ពេកក្នុងការនិយាយ​អំពីការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឈប់​បាញ់ជាមួយនឹងកម្ពុជា»។

មានកិច្ចព្រមព្រៀងឈប់បាញ់ ឬគ្មាន យើង​នឹងអាចមើលឃើញនៅក្នុងកិច្ចប្រជុំក្នុងក្រុង​ហ្សា​ការតានេះ ។ ជារួម អាស៊ាននឹងបាន​ដឹង​ហេតុ ផលស្ថិតនៅពីក្រោយលទ្ធផល នៃកិច្ចប្រជុំ​នេះ។ «យើងទាំងអស់គ្នានឹងស្ថិតនៅទីភ្លឺ-យើង​នឹង លែងស្ថិតនៅទីងងឹតទៀតហើយ» នេះគឺជា​ប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន ដោយ​សម្តេចសំដៅទៅលើថា សមាជិកអាស៊ាននឹង​ដើរតួនាទីជាភាគីទីបីពេញលក្ខណៈមួយក្នុងការ​ចារចារវាងកម្ពុជានិងថៃ។ នេះជាប្រការ​ដែល​​គេ​មិនអាចចៀសគេចបាន។

ទាំងអស់នេះបានឆ្លុះបញ្ចាំងឱ្យឃើញពី​លក្ខណសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន ជាអ្នកសន្តិភាពនិយមដែលស្រឡាញ់​សុខសន្តិ​ភាព ស្វែងរកសន្តិភាព និងជាអ្នកបង្កើតសន្តិភាពតាមរយៈការដាក់ចេញនូវសំណើ​បួនចំណុច​របស់កម្ពុជា អំពីបែបបទដើម្បីធានាឱ្យបាននូវការ ឈប់បាញ់ជាអចិន្ត្រៃយ៍ និងជាស្ថាពរ ដោយស្នើ​ឱ្យសមាជិកអាស៊ានដទៃទៀត ក្រៅពីកម្ពុជា និងថៃបញ្ជូនអ្នកសង្កេតការណ៍អាស៊ាន មិនថា​ជាស៊ីវិល​ឬយោធានោះទេ ទៅកាន់តំបន់​ព្រំដែន កម្ពុជា-ថៃ ដើម្បីធ្វើការត្រួតពិនិត្យ​និងផ្ទៀង​ផ្ទាត់​ការអនុវត្តការឈប់បាញ់នេះ ។ ប្រសិនបើ​ថៃ ច្រាន​ចោលនូវសំណើនេះ កម្ពុជានឹងអញ្ជើញជា​ឯកតោភាគីឱ្យសមាជិកអាស៊ានដទៃទៀត បញ្ជូន​អ្នកសង្កេតការណ៍និងឈរជើង​ក្នុង​ទឹកដី​កម្ពុជា មិនថាជាអ្នកសង្កេតការណ៍ស៊ីវិល ឬយោធា នោះ​ឡើយ ហើយកម្ពុជានឹងរីករាយ និងដឹង​គុណផងដែរប្រសិនបើសមាជិកណាមួយ​ឆ្លើយ តបជាវិជ្ជមានតាមសំណើរបស់រាជ​រដ្ឋាភិបាល កម្ពុជា។ ដូចដែលសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ជាច្រើនលើកច្រើនសាថា កម្ពុជា​ពុំមែនជាអ្នកឈ្លានពានឡើយ ដូច្នេះវាច្បាស់​ណាស់គ្មានអ្វីដែលកម្ពុជាត្រូវបារម្ភ​ពីវត្តមាន​របស់ភាគីទីបីនោះទេ៕​

សាស្ត្រាចារ្យ ប៉ែន ងឿន