ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​​សង្កាត់​ទួល​សង្កែ ​ទទួល​អំណោយ​ពី​​សហគមន៍​មូល​និធិ​នគរ​​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា ​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ​កាលពី​ព្រឹក​ថ្ងៃទី​១៨ កញ្ញា នេះ ​​ព្រះ​តេជគុណ​សុវណ្ណ​ជាតិ ខឹម សម្បត្តិ ​ប្រធាន​សហគមន៍​មូល​និធិ​នគរ​​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា ​​បាន​​នាំ​យក​​អំណោយ​​ទៅ​ផ្តល់​​ដល់​សាលា​​សង្កាត់​ទួល​សង្កែ នៅ​វត្ត​ញាណ​រង្សី ។

​រាជ​ធានី​ភ្នំពេញ ៖ ​កាលពី​ព្រឹក​ថ្ងៃទី​១៨ កញ្ញា នេះ ​​ព្រះ​តេជគុណ​សុវណ្ណ​ជាតិ ខឹម សម្បត្តិ ​ប្រធាន​សហគមន៍​មូល​និធិ​នគរ​​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា ​​បាន​​នាំ​យក​​អំណោយ​​ទៅ​ផ្តល់​​ដល់​សាលា​​សង្កាត់​ទួល​សង្កែ នៅ​វត្ត​ញាណ​រង្សី ។

​​ក្នុង​ពិធី​​​ប្រគល់​អំណោយ​​ខាង​លើនេះ ​មាន​ការអញ្ជើញ​​​ចូល​រួម​ទទួល​​ពី​លោក សយ កុសល ​ចៅ​សង្កាត់​​ទួល​សង្កែ ព្រម​ទាំង​មន្ត្រី​សាលា​សង្កាត់​ជា​ច្រើន​រូប​​​ទៀត ។

​អំណោយ​​ទាំង​អស់​ រួម​មាន ​អង្ករ​​១តោន មី​១០​កេស ទឹកត្រី​១០យួរ ទឹក​ស៊ីអ៊ីវ​១០​យួរ ទឹក​ដោះ​គោ​២០​កំប៉ុង ស្ករ​ស​៣០​គីឡូក្រាម ទឹក​ក្រូច​​៥​កេស ត្រីខ​កំប៉ុង​១០​យួរ តែ​២០០​​​កញ្ចប់ ​ទឹក​បរិសុទ្ធ​១០​កេស ​និង​សម្ភារ​​​ទុក​សម្រាប់​ប្រើ​ប្រាស់​​២​សម្រាប់ ព្រម​ទាំង​​ប្រាក់​ចំនួន​៤​លាន​រៀល ។

​ក្នុង​ឱកាស​នេះ​ដែរ ​លោក​​ចៅ​សង្កាត់​ទួល​សង្កែ ​​​សូម​ថ្លែង​អំណរគុណ​​​ដល់​ ​​ព្រះ​តេជគុណ​សុវណ្ណ​ជាតិ ខឹម សម្បត្តិ ​ប្រធាន​សហគមន៍​មូល​និធិ​នគរ​​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា ​ដែល​កន្លង​មក ​ ​​ព្រះ​តេជគុណ​សុវណ្ណ​ជាតិ​​តែង​តែ​​​ជួយ​ដល់​​សាលា​សង្កាត់​​ជា​បន្ត​បន្តាប់​ និង​ជួយ​ដល់​ជន​​រង​គ្រោះនានា​នៅ​តាម​មូលដ្ឋាន​​ ​​និង​​​អ្នក​មានជំងឺ​​​​​ជួយ​ជា​ប្រចាំ ហើយ​លោក​​ចៅ​សង្កាត់​​​ សូម​​​សន្យា​​នឹង​​យក​អំណោយ​ទាំង​អស់នេះ​​​ទៅ​ជួយ​​​​ដល់​មូល​ដ្ឋាន​ដោយ​ផ្ទាល់​ដៃ ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​