ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់! ប្រពន្ធ​ចេះតែ​លេង​ឆាតរួចលុប លុះ​​តាម​ដានឃើញផ្ទាល់ភ្នែក ប្តីស្ទើរកកឈា.ម​​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​បានដឹង​ថា​ ប្រពន្ធ​របស់​ខ្លួន​លេង​ឆាត​ជាមួយ​ប្រុស​ម្នាក់​ទៀត​ជាង​រៀងរាល់ថ្ងៃ ប៉ុន្តែ​គាត់​ពុំ​បានដឹង​ពី​ទំនា​ក់​ទំនង​រវាង​អ្នក​ទាំង​២​​ស៊ី​​ជម្រៅ​ដល់​ជម្រិត​ណា​នោះ​ទេ ហើយ​ក៏​ពុំ​បានដឹង​ថា​ខ្លឹមសារ​នៅ​ក្នុង​ឆាត​នោះ​មាន​ន័យ​បែប​ណា​ដែរ ព្រោះ​ប្រពន្ធ​លែង​រួច​លុប​ចោល​ៗ​រហូត​ពុំ​​ដែល​ទុក​ឡើយ ​។ ​លុះដល់​ពេល​ចុង​ក្រោយ​ដោយ​មានការ​សង្ស័យ ​គាត់​ក៏​បានតាមដាន…

​រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​បានដឹង​ថា​ ប្រពន្ធ​របស់​ខ្លួន​លេង​ឆាត​ជាមួយ​ប្រុស​ម្នាក់​ទៀត​ជាង​រៀងរាល់ថ្ងៃ ប៉ុន្តែ​គាត់​ពុំ​បានដឹង​ពី​ទំនា​ក់​ទំនង​រវាង​អ្នក​ទាំង​២​​ស៊ី​​ជម្រៅ​ដល់​ជម្រិត​ណា​នោះ​ទេ ហើយ​ក៏​ពុំ​បានដឹង​ថា​ខ្លឹមសារ​នៅ​ក្នុង​ឆាត​នោះ​មាន​ន័យ​បែប​ណា​ដែរ ព្រោះ​ប្រពន្ធ​លែង​រួច​លុប​ចោល​ៗ​រហូត​ពុំ​​ដែល​ទុក​ឡើយ ​។ ​លុះដល់​ពេល​ចុង​ក្រោយ​ដោយ​មានការ​សង្ស័យ ​គាត់​ក៏​បានតាមដាន ស្រាប់តែឃើញផ្ទាល់នឹងភ្នែក ​ស្ទើរ​កកឈា.ម ​ដោយ​មិន​នឹក​ស្មាន​ដល់​ទាល់តែ​សោះ​ ខណៈ​ឃើញ​ប្រពន្ធ​កំពុង​រួមមេត្រី​ជាមួយ​ប្រុស​សហាយ​នៅ​ក្នុង​បន្ទប់​ជួល​យ៉ាង​ផ្អែមល្ហែម​ក្បត់ចិត្ត​គាត់​ជា​ប្ដី​បែបនេះ ។ ​ប៉ុន្តែ​គាត់​ជា​មនុស្ស​ចិត្តធ្ងន់​ម្នាក់ ទោះបីជា​បានឃើញ​ប្រពន្ធ​ប្រព្រឹត្ត​បែប​នេះ​ក្ដី​ក៏​ពុំ​បាន​ប្រើ​ហិ.ង្សា​ទៅ​លើ​ប្រពន្ធ​និង​ប្រុស​សហា.យ​នោះ​ឡើយ គាត់​គ្រាន់តែ​បិទទ្វារ​ចាក់សោរ​ពី​ខាងក្រៅ​រួច​រាយការណ៍​ប្រាប់​ឲ្យ​នគរបាល​ចុះ​ទៅ​ឃាត់​អ្នក​ទាំង​២​នាំ​ទៅ​សាកសួរ​ប៉ុណ្ណោះ​។

ហេតុការណ៍​ខាងលើ​​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៥ និង​២០ នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ ២០២១ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួលមួយកន្លែង ​ស្ថិត​នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ទាំង​បុរស​ជា​ប្ដី​រួម​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​និង​ប្រុស​សហាយ​ពុំ​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា ប្ដី​មានមុខរ​បរជា​កម្មករ​ នៅ​ទី​សត្តឃា.ត​មួយ​កន្លែង ហើយ​ប្រពន្ធ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ចំណែក​ប្រុស​សហា.យ​ពុំ​ដឹង​ថា​មានមុខ​របរ​អ្វី​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​ខាងលើ​បាន រៀប​ការ​ជាមួយ​គ្នា​ត្រឹមត្រូវ​តាម​ច្បាប់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​កន្លង​ហើយ និង​បង្កើត​បានកូន​ស្រី​ម្នាក់​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍​ផង​ដែរ ។ ​ជា​រៀងរាល់ថ្ងៃ​បុរស​ជា​ប្ដី​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ​ដោយ​ទុក​ឲ្យ​ប្រពន្ធ​ដេក​នៅ​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង រហូត​ដល់​វេលា​ម៉ោង​៨​ទៅ​៩​ព្រឹក​ទើប​ត្រឡប់​ទៅ​ដល់​បន្ទប់​ជួល​វិញ​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ពុំ​មាន​ភាព​ស្មោះត្រង់​ជាមួយ​ប្ដី​នោះ​ឡើយ នាង​បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្រុស​ថ្មី​ម្នាក់​នោះ​មួយ​រយៈពេល​កន្លង​មក​ហើយ​ប៉ុន្តែ​បុរស​ជា​ប្ដី​ទើបតែ​ដឹង​ពេល​នេះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​លេង​ឆាត​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ប្រុស​ស្នេហ៍​ថ្មី​ជា​រៀងរាល់ថ្ងៃ​ហើយ​ប្ដី​ក៏​បានដឹង​ដែរ ប៉ុន្តែ​ពុំដែល​រករឿង​ប្រពន្ធ​ទេ​ព្រោះ​គ្មាន​ភស្តុ​តាង ដោយសារ​តែ​ក្រោយ​លេង​រួច​ប្រពន្ធ​តែងតែ​លុប​ឆាត​ចោល​ជា​បន្តបន្ទាប់ ពុំ​ដឹង​ថា​ប្រុស​ដែល​ប្រពន្ធ​លេង​ឆាត​ជាមួយ​នោះ​ជា​នរណា និង​ខ្លឹមសារ​ឆាត​​ស៊ី​​ជម្រៅ​ដល់​កម្រិត​ណា​ឡើយ ​។ ​ប៉ុន្តែ​គាត់​មានការ​សង្ស័យ​ទៅ​លើ​ប្រពន្ធ​យ៉ាង​ខ្លាំង​ពី​រឿង​នេះ ទើប​នៅ​វេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ ​ខែ​មិ​នា គាត់​បាន​ចេញ​ទៅ​ធ្វើការ​ជា​ធម្មតា​ដូច​សព្វមួយដង​ដែរ​ ។ ​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​វិញ​ក្រោយ​ប្ដី​ចេញ​ទៅ​បាត់​ភ្លាម បាន​ហៅ​ប្រុស​ស្នេហ៍​ឲ្យ​ចូល​ទៅ​រួមមេត្រី​ភ្លែត​ទៅ​តាម​ទម្លាប់​រាល់ដង រហូត​ដល់​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល​បុរស​ជា​ប្ដី​ក៏​ត្រឡប់​ទៅ​កាន់​បន្ទប់​ជួល​វិញ ដើម្បី​តាមដាន​ប្រពន្ធ​។

តាម​ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ពេល​ទៅ​ដល់​បុរស​ជា​ប្ដី​គោះ​ទ្វារ​ហៅ​ប្រពន្ធ ហើយ​ភ្លាម​ៗ​នោះ​មិនឃើញ​ប្រពន្ធ​បើកទ្វារ​ឲ្យ​ឡើយ គាត់​ក៏​រង់ចាំ​នៅ​មុខ​បន្ទប់​មួយសន្ទុះ ទើប​ប្រពន្ធ​បើកទ្វារ​ឲ្យ​ចូល ហើយ​គាត់​បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ស្ថិត​នៅ​ក្នុង​បន្ទប់ ។​ ខណៈនោះ​គាត់​មានការ​ងឿងឆ្ងល់​កាន់តែ​ខ្លាំង​ក៏​ទៅ​មើល​ក្នុង​បន្ទប់ទឹក ស្រាប់តែ​ឃើញ​ប្រុស​សហា.យ​ប្រពន្ធ​កំពុង​ពួន​សម្ងំ​នៅ​ក្នុង​បន្ទប់ទឹក ពេល​ឃើញបែប​នោះ​​ធ្វើ​ឲ្យ​គាត់​ស្ទើរ​កកឈា.ម ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ​ ។ ​ប៉ុន្តែ​គាត់​ពុំ​បាន​ប្រើ​ហិ.ង្សា​ទៅ​លើ​ប្រពន្ធ​និង​ប្រុស​ស្នេហ៍​នោះ​ឡើយ ​បន្ទាប់មក​គាត់​​បាន​ដើរ​ចេញ​និង​បាន​បិទទ្វារ​បន្ទាប់​ចាក់សោរ​ពី​ខាងក្រៅ​ព្រមទាំង​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ឲ្យ​ចុះ​ទៅ​ឃាត់​ប្រពន្ធ​និង​ប្រុស​សហាយ​នាំ​ទៅ​សាកសួរ​និង​ដោះស្រាយ​នៅ​ប៉ុស្តិ៍​។

ទាក់​ទិន​នឹង​រឿងរ៉ាវ​ខាងលើ​នេះ កោះសន្តិភាព​បាន​ទំនាក់ទំនង​ទៅ​កាន់​លោកនាយ​ប៉ុស្តិ៍​នគរបាល​សំរោង​ក្រោម​ដើម្បី​ចង់​ដឹង​ពី​ដំណោះស្រាយ​រវាង​ប្ដី​ប្រពន្ធ​និ​ង​ប្រុស​សហា.យ​នោះ​ដែរ ដោយ​លោកនាយប៉ុស្តិ៍​​បាន​ប្រាប់​ថា រឿង​នេះ​បាន​ដោះស្រាយ​ចប់​អស់ហើយ​។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា តើ​ចប់​ដោយ​បែប​ណា​ដែរ? តើ​ប្ដី​ប្រពន្ធ​នោះ​យក​គ្នា​វិញ​ដែរ​ទេ ឬ​ក៏​លែងលះ​គ្នា​ហើយ​ប្រពន្ធ​ទៅ​តាម​ប្រុស​ថ្មី ? លោក​ឆ្លើយ​ថា អត់​ដឹង​ដែរ អត់​រឿង​ផ្ទៃក្នុង​ប្ដី​ប្រពន្ធ​គេ​ដែរ រឿង​យក​គ្នា​វិញ​ឬ​មិន​យក​គឺជា​រឿង​ប្ដី​ប្រពន្ធ​របស់​គេ​ទេ លោកនាយប៉ុស្តិ៍​​គ្រាន់តែ​ដឹង​ថា ខាង​ប្ដី​ទាមទារ​សំណង​ពី​ប្រុស​សហា.យ ។​ ប៉ុន្តែ​នៅ​ពេល​សួរលោកនាយប៉ុស្តិ៍​​ថា តើ​ទារ​ចំនួន​ប៉ុន្មាន? លោក​មេ​ប៉ុស្តិ៍​រូបនោះ​ឆ្លើយតប​​ថា អត់​ដឹង​ដែរ ព្រោះ​កូនចៅ​លោក​ជា​អ្នក​ដោះស្រាយ ។ ​ខណៈនោះ​ភ្នាក់ងារ​​កោះសន្តិភាព​សួរ​បន្ត​ទៀត​ថា «អ៊ីចឹង​ខ្ញុំ​សុំ​លេខ​ទូរស័ព្ទ​កូនចៅ​បង​បា​ន​ទេ​ ដើម្បី​សួរ​គាត់​បន្តិច?» លោក​មេ​ប៉ុស្តិ៍​ឆ្លើយ​ថា «អត់​ស្គាល់​លេខ​ទេ ពុំ​ដឹង​ថា​លេខ​ប៉ុន្មាន​ទេ ខ្ញុំ​អត់​ដឹង​ដែរ ព្រោះ​កូនចៅ​ម្នាក់​នេះ​ទើប​មក​ថ្មី» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ