ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ចហ៊ុំ​ព័ទ្ធផ្ទះ​ជួល​មួយ​កន្លែងដែលបុរសម្នាក់បានរត់​ចេញពីកន្លែង​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ម៉ោង​១១ មុន​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០២១ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ព្រៃ​នប់​បាន​ហ៊ុំ​ព័ទ្ធ ផ្ទះ​ជួល​មួយ​កន្លែង…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ម៉ោង​១១ មុន​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០២១ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ព្រៃ​នប់​បាន​ហ៊ុំ​ព័ទ្ធ ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​វាល​មា​ល ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក្រោយ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ លិ​ន វណ្ណៈ ភេទ​ប្រុស អាយុ​២៥ មុខរបរ​អនាម័យ​កាស៊ីណូ​មីង​គ័ង ក្នុង​ក្រុងព្រះសីហនុ បាន​រត់​ចេញពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​កាស៊ីណូ​មីង​គ័ង កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២១ ។

សមត្ថកិច្ច​ប្រាប់​ថា បុរស​រូប​នេះ​មាន​ជំងឺ​កូ​វី​ដ​១៩ និង​ព្យាបាល​ជា​សះស្បើយ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្ត ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស​ក័​បន្ត តាម​បច្ចេកទេស ប៉ុន្តែ​បុរស​រូប​នេះ​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ។

បើ​តាម​សមត្ថកិច្ច​ថា អ្នកជំងឺ​នេះ​លាប់​ជំងឺ​ឡើង​វិញ ក្រោយ​ធ្វើតេស្ត​សំណាក​ជា​លើក​ទី​៣ បច្ចុប្បន្ន​ត្រូវ​បាន​គ្រូពេទ្យ​នាំ​យក​ត្រឡប់​មក​វិញ​ហើយ ។

ប​ច្ចប្ប​ន្ន មាន​ក្រុម​គ្រួសារ​ឱ​ពុក ម្តាយ ប្អូនស្រី និង​អ្នក​ពាក់​ព​ន្ធ័​មួយ​ចំនួន​ទៀត ជាមួយ​បុរស​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័កនៅ​នឹង​កន្លែង​ក្នុងភូមិ​វាល​មាស​ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ