ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កើនឡើង​នៃ​អត្រា​ការ​ប្រាក់​បញ្ញើ​នៅ​វៀតណាម​បណ្តាល​ឱ្យ​មាន​ក្តី​បារម្ភ

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ វិស័យ​ធនាគារ​ក្នុងស្រុក​មាន​និន្នាការ​កើនឡើង​នៃ​អត្រា​ការ​ប្រាក់​បញ្ញើ ហើយ​បណ្តា​អ្នកវិភាគ​បាន​ជំរុញ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​នានា​ដើម្បី​រក្សា​អត្រា​ការ​ប្រាក់​នេះ​ឲ្យ​មាន​កម្រិត​ទាប​វិញ

ប្រទេស​វៀតណាម ៖ វិស័យ​ធនាគារ​ក្នុងស្រុក​មាន​និន្នាការ​កើនឡើង​នៃ​អត្រា​ការ​ប្រាក់​បញ្ញើ ហើយ​បណ្តា​អ្នកវិភាគ​បាន​ជំរុញ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​នានា​ដើម្បី​រក្សា​អត្រា​ការ​ប្រាក់​នេះ​ឲ្យ​មាន​កម្រិត​ទាប​វិញ ថែម​ទាំង​បាន​ព្រមាន​ថា អាច​មាន​ហេតុ​បច្ច័យ​មិនល្អ​ក្រៅពី​នេះ​ទៅ​ទៀត​ផង ។ នេះ​បើ​យោង​តាម​បណ្តាញ​ព័ត៌មាន​វៀតណាម (VNA) ។

តាម​តួលេខ​អត្រា​ការ​ប្រាក់​ចំពោះ​ប្រាក់​បញ្ញើ​ក្នុងអំឡុងពេល​បី​ខែ​បាន​កើនឡើង​០,៣​ទៅ​០,៤​ពិន្ទុ ស្មើនឹង​៥,៥%​ភាគរយ​នៅ​តាម​បណ្តា​ធនាគារ​ជា​ច្រើន ។
ចំណែក​ក្នុង​រយៈពេល​១៣​ខែ អត្រា​ការ​ប្រាក់​នៃ​ប្រាក់​បញ្ញើ​ជា​មធ្យម​មាន​កម្រិត​៧,៣%​កើនឡើង​០,៣​ពិន្ទុ ។

អតីត​អនុប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជាតិ លោក Le Xuan Nghia បាន​ឲ្យ​ដឹង​ថា « និន្នាការ​នេះ​អាច​នឹង​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​ជាង​មុន​ទៅ​ទៀត​ក្នុង​អំឡុង​ខែតុលា ដែល​វា​នឹង​អាច​កើត​មាន​សម្រាប់​អត្រា​ការ​ប្រាក់​បញ្ញើ​ដែល​ត្រូវ​បាន​គេ​ដំឡើង​ក្នុង​កម្រិត​ថ្មី​មួយ​»​។

ចំណែក​អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ធនាគារ​ជា​ច្រើន​មាន​ហេតុផល​បញ្ចុះបញ្ចូល​តាម​រូបភាព​ផ្សេង​ៗ​នៅ​ក្នុង​ការ​ដំឡើង​អត្រា​ការ​ប្រាក់​បញ្ញើ ។

អតិផរណា អត្រា​ការ​ប្រាក់ និង​អត្រា​ប្តូរ​ប្រាក់ គឺជា​កត្តា​គ្រឹះ​សំខាន់​៣​នៃ​វិស័យសេដ្ឋកិច្ច​ដែល​មិន​អាច​បំបែក​ចេញពី​គ្នា​បាន ហើយ​ជា​និច្ចកាល​វា​មាន​អានុភាព​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង ។

រហូត​មក​ទល់​ពេល​នេះ ធនាគារ​រដ្ឋ​វៀតណាម (SBV) បាន​ទម្លាក់​ថ្លៃ​ប្រាក់​ដុ​ង​របស់​ខ្លួន​៣​ដង​មក​ហើយ គឺ​ប្រមាណ​ជា​១% រាល់​ដំណាក់កាល​នីមួយ​ៗ ។ មិនតែប៉ុណ្ណោះ SBV ថែម​ទាំង​បាន​អន្តរាគមន៍​លើ​ការ​ជួញដូរ​មួយ​គុណ​នឹង​បី​ពី​១%​ទៅ​៣% ដែល​នាំ​ឲ្យ​រូបិយប័ណ្ណ​ធ្លាក់​ចុះ​មក​ក្នុង​អត្រា​២២.៥៤៧​ដុ​ង​ក្នុង​១​ដុល្លារ​។ ពោល​គឺ​ធនាគារ​រដ្ឋ បាន​និង​កំពុង​ដោះ​ដូរ​ក្នុង​អត្រា​២១.៤៤០​ដុ​ង​ក្នុង​១​ដុល្លារ​កាលពីដើម​ខែមករា ។

អត្រា​ការ​ប្រាក់​កាន់តែ​ខ្ពស់​នឹង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ដែល​នឹង​ដាក់​សម្ពាធ​បង្កើន​ប្រាក់​ដុ​ង​របស់​វៀតណាម ។

ធនាគារ​មួយ​ចំនួន​បាន​និយាយ​ថា ពួក​គេ​ត្រូវការ​ដំឡើង​អត្រា​ការ​ប្រាក់​បញ្ញើ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ស​ន្ទ​និ​យ​ភាព​របស់​ពួក​គេ ។

កាលពីដើម​ខែសីហា បង្គោល​ឥណទាន​នៅ​ធនាគារ​ក្រុង​ហូ​ជី​មិ​ញ​បាន​កើនឡើង​៦% ហើយ​ត្រូវ​បាន​គេ​ព្យាករ​ទុក​នឹង​កើនឡើង​យ៉ាង​គំហុក​នៅ​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ដែល​នៅ​សេសសល់​ក្នុង​ឆ្នាំ​២០១៥​នេះ ។ ការ​ធ្វើ​ឲ្យ​មាន​ចលនា​ប្រាក់​បញ្ញើ​បាន​ថយ​ចុះ ជា​ពិសេស​បន្ទាប់​ពី​ការ​ទម្លាក់​ថ្លៃ​ប្រាក់​ដុ​ង​របស់​ធនាគារកណ្តាល​កាលពី​ខែសីហា ។
អ្នកវិភាគ​ខ្លះ​ទៀត​ក៏​បាន​រិះគន់​ចំពោះ​ប័ណ្ណបំណុល​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ចម្រោះ​នូវ​ស​ន្ទ​និ​យ​ភាព​របស់​ធនាគារ និង​ការ​បង្កើត​នូវ​សម្ពាធ​លើ​អត្រា​ការ​ប្រាក់ ។

រដ្ឋាភិបាល​ធ្លាប់​បាន​បញ្ចេញ​នូវ​ប័ណ្ណបំណុល​ជា​ច្រើន​ក្នុង​អត្រា​៥% ហើយ​ពួក​គេ​ធ្វើការ​បំពេញ​នូវ​ចំណុច​ខ្វះចន្លោះ​នៃ​ហានិភ័យ​ដែល​មាន​ន័យ​ថា បណ្តា​ធនាគារ​ទាំងឡាយ​រៀបចំ​ខ្លួន​រួច​ស្រេច​ហើយ​ក្នុង​ការ​វិនិយោគ​បំប៉ន​បន្ថែម ។

អត្រា​ប័ណ្ណបំណុល​បច្ចុប្បន្ន​បាន​កើនឡើង​ហើយ​ស្ថិត​ក្នុង​លំដាប់​ពី​៦,២៥%​ទៅ​៨% ដោយ​ផ្អែក​តាម​រយៈពេល​នៃ​ការ​កំណត់​ទូទាត់​បំណុល​។

ចំណែកឯ​ហេតុផល​ដទៃ​ដែល​បាន​ផ្តល់​ឲ្យ​គឺថា​ធនាគារ​ជា​ច្រើន​ចាំបាច់​ត្រូវ​តែ​ត្រូវ​បាន​អនុវត្ត​គោលការណ៍​នេះ​នៅ​ក្នុង​កម្មវិធី​ឥណទាន​របស់​រដ្ឋាភិបាល​ដូច​ជា ការ​លើកទឹកចិត្ត​ផ្នែក​ឥណទាន​ដល់​ផ្នែក​លំនៅ​ឋាន​និង​ឥណទាន​សម្រាប់​អ្នកនេសាទ​ចំនួន​៣០​ទ្រី​លាន​ដុ​ង​សម្រាប់​ធ្វើ​ទូក​ក្នុង​ការ​នេសាទ​លើ​ដែនសមុទ្រ​ទឹក​ជ្រៅ ។

ខណៈ​ការ​ព្រមព្រៀង​ជាមួយនឹង​ធនាគារ​ផ្សេង​ៗ​អំពី​តម្រូវការ​សម្រាប់​ការ​ដំឡើង​អត្រា​ការ​ប្រាក់ អ្នកវិភាគ​ចង់​ឲ្យ​ពួក​គេ​បង្កើន​អត្រា​ការ​ប្រាក់​តិចតួច​ដើម្បី​ធានា​បាន​នូវ​អត្រា​ការ​ប្រាក់​នៃ​ការ​ផ្តល់​កម្ចី​ក៏​មិន​ត្រូវ​បាន​ដំឡើង​ដូច​ដែរ ។

លោក Can Van Luc អគ្គនាយក​គ្រប់គ្រង​ធនាគារ BIDV Staff Training School ដែល​ស្ថិត​ក្នុង​ចំណោម​ធនាគារ​អ្នក​ជំទាស់​ពី​ការ​ដំឡើង​អត្រា​ការ​ប្រាក់​បាន​ប្រាប់​សារព័ត៌មាន Dau Tu ថា «​វា​មិន​ចាំបាច់​សម្រាប់​ធនាគារ​នៅ​ក្នុង​ការ​បង្កើន​អត្រា​ការ​ប្រាក់​បញ្ញើ​របស់​ពួក​គេ​ឡើយ​នៅ​ក្នុង​ពេល​នេះ​ចាប់តាំងពី​អត្រា​ការ​ប្រាក់​សន្សំ​សាធារណៈ​នៅ​តែ​មាន​ស្ថិរភាព​ជាង​ដដែល » ។

ដើម្បី​សម្រួល​នូវ​សម្ពាធ​កើនឡើង​នេះ​ចំពោះ​អត្រា​ការ​ប្រាក់​បញ្ញើ លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​ប្រើប្រាស់​គោលនយោបាយ​រូបិយ​វត្ថុ​និង​សារពើពន្ធ​បូក​រួម​ទាំង​ការ​កាត់​បន្ថយ​បញ្ហា​ប័ណ្ណបំណុល​ផង​ដែរ ។ ជាមួយនឹង​អត្រា​ការ​ប្រាក់​បច្ចុប្បន្ន​នៅ​លើ​ប័ណ្ណបំណុល​រដ្ឋាភិបាល និង​ទំហំ​ទឹកប្រាក់​ដែល​ពួក​គេ​ទិញ ធនាគារ​ទាំងនោះ​ពុំ​មាន​មធ្យោបាយ​នៅ​ក្នុង​ការ​បន្ទាប​ជាង​មុន​នូវ​អត្រា​ការ​ប្រាក់​បញ្ញើ​ក្នុងអំឡុងពេល​វែង និង​មធ្យម​ឡើយ ៕