ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​សន្យា​ផ្តល់​ឥណទាន​100​ប៊ី​លាន​យេ​ន​ដល់​វៀតណាម

8 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​សន្យា​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​របស់​លោក​នឹង​ពង្រីក​ឥណទាន​ចំនួន​១០០​ប៊ី​លាន​យេ​ន​(៨៣៥​លាន​ដុល្លារ​)​សម្រាប់​វៀតណាម​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​សន្យា​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​របស់​លោក​នឹង​ពង្រីក​ឥណទាន​ចំនួន​១០០​ប៊ី​លាន​យេ​ន​(៨៣៥​លាន​ដុល្លារ​)​សម្រាប់​វៀតណាម​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​និង​ហាណូយ ដាក់​ទិស​ដៅ​ពង្រឹង​ការ​រឹតចំណង​លើ​វិស័យសេដ្ឋកិច្ច និង​ផ្នែក​សន្តិសុខ ។

តាម​រយៈ​ជំនួប​ជាមួយនឹង​លោក Nguyen Phu Trong អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​របស់​វៀតណាម លោកនាយក​រដ្ឋមន្ត្រី​Abe​បាន​លើក​ឡើង​ថា ជប៉ុន​ក៏​នឹង​ផ្តល់​នូវ​នាវា​បន្ថែម​ទៀត​ដល់​វៀតណាម​ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សមត្ថភាព​ប្រតិបត្តិការ​តាម​ច្បាប់​សមុទ្រ​របស់​ប្រជាជាតិ​មួយ​នេះ​នៅ​ក្នុង​ចំណោម​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដំឡើង​សាច់ដុំ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ។

លោកនាយក​រដ្ឋមន្ត្រី Abe បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយនឹង​លោក Trong ថា «​ប្រទេស​របស់​យើង​នឹង​ផ្តល់​នូវ​កម្ចី​ប្រមាណ​ជា​១០០​ប៊ី​លាន​យេ​ន​ដែល​ផ្តោត​សំខាន់​សម្រាប់​គម្រោង​កសាង​ហេរ​ដ្ឋា​រចនាសម្ព័ន្ធ​ដូច​ជា​កំពង់​ផែ និង​ទី​ចំណត​នាវា​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ផ្លូវ Highway ជាដើម ។ វិធានការ​ទាំងនេះ​នឹង​មាន​សារសំខាន់​នៅ​ក្នុង​ការ​ជំរុញ​កំណើន​របស់​វៀតណាម » ។

ការ​ជំរុញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម ស្រប​ជាមួយនឹង​បណ្តា​ប្រទេស​អាស៊ាន​ដទៃ​ទៀត​គឺ​ស្ថិត​ក្នុង​ការ​ផ្តួចផ្តើម​គំនិត​វិនិយោគ​របស់​លោក​អា​បេ ដែល​បាន​ប្រកាស​កាលពី​ខែឧសភា​នៅ​ក្នុង​ការ​ផ្តល់​ថវិកា​១១០​ប៊ី​លាន​ដុល្លារ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​មានគុណ​ភាព​នៅ​ក្នុង​ទ្វីបអាស៊ី​អំឡុង​ពេល​ប្រាំ​ឆ្នាំ​ក្រោយ ។

ជប៉ុន​នឹង​ផ្តល់​នូវ នាវាមុជទឹក​ដែល​ប្រើ ប្រាស់ ហើយ​មួយ​ចំនួន បន្ថែម​ទៀត​តាម​សំណើរ បស់​វៀតណាម​គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ជំនួយ​ដ៏​មហាសាល​តាម​រយៈ​កិច្ច​ព្រម​ព្រៀងទ្វេភាគី​ក្នុង​ទំហំ​ទឹកប្រាក់​២០០​លាន​យេ​ន​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​វត្តមាន​របស់​លោក​អា​បេ​និង​Trong ក្រោយ​កិច្ចប្រជុំ​ចប់ ។

មន្ត្រី​ក្រសួង​ការ បរទេស​ជប៉ុន​បាន​ថ្លែង​ថា ប្រទេស​ជប៉ុន​កំពុង​ស្វែងរក​ផ្តល់​នូវ​នាវា​ដែល​ប្រើ​ហើយ​បន្ថែម​២​គ្រឿង​ទៀត បូក​រួម​ទាំង​គ្រឿងបន្លាស់​ដែល​ពាក់ព័ន្ធ​ដល់​អាជ្ញាធរ​សមុទ្រ​វៀតណាម ។

កាលពី​ឆ្នាំទៅ​ប្រទេស​ជប៉ុន​បាន​យល់ព្រម​ជាមួយ​វៀតណាម​នៅ​ក្នុង​ការ​ផ្តល់​ឲ្យ​នាវា​ប្រើ​ហើយ​ចំនួន​៦​គ្រឿង​ដល់​វៀតណាម​ដែល​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ជា​គ្រឿង​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​សមុទ្រ ដើម្បី​ពង្រឹងសមត្ថភាព​នៃ​ការ​អនុវត្ត​ច្បាប់​សមុទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ប្រភព​បាន​បញ្ជាក់​ផង​ដែរ​ថា នាវា​ពីរ​គ្រឿងក្នុង​ចំណោម​៦​គ្រឿង​បាន​ប្រគល់​ឲ្យ​វៀតណាម​រួចរាល់​ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ ។

លោក Trong ជា​អ្នកមាន​ឋានៈ​ខ្ពស់​ជាង​លោក​ប្រធានាធិបតី Truong Tan Sang និង​លោកនាយក​រដ្ឋមន្ត្រី Nguyen Tan Dung ក្នុង​ឋានានុក្រម​ថ្នាក់ដឹកនាំ​វៀតណាម​បាន​ថ្លែង​ថា ៖ « សន្និសីទ​សារព័ត៌មាន​នេះ យើង​ពិតជា​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ជំនួយ​នៃ​ការ​អភិវឌ្ឍ​ផ្លូវការ និង​ការ​គាំទ្រ​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​ពី​សំណាក់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន » ។

លោក Trong ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា លោក​និង​លោក​អា​បេ «​បាន​ចែករំលែក​ក្តី​បារម្ភ​អំពី​ស្ថានភាព​ស្មុគស្មាញ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងកើត​និង​ខាងត្បូង​» ហើយ​ថែម​ទាំង​បាន​អំពាវនាវ​រក​ដំណោះស្រាយ​សន្តិភាព​នៃ​ជម្លោះដែនសមុទ្រ​នេះ​ផង​ដែរ ។

ការ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​Trong ដែល​ជា​ដំណើរ​ដំបូង​របស់​លោក​ទៅ​កាន់​ប្រទេស​ជប៉ុន​គិត​ចាប់​តាំង​ការ​ចូល​កាន់​ដំណែង​របស់​លោក​ក្នុង​អំឡុង​ឆ្នាំ​២០១១ ដែល​កើតឡើង​ស្រប​ពេល​ដែល​ប្រទេស​ជប៉ុន​និង​វៀតណាម​កំពុង​បង្កើន​កិច្ច​សហប្រតិបត្តិការ​របស់​ពួក​គេ​នៅ​ក្នុង​ការ​ប្រឆាំង​និង​ការ​ពោល​អះអាង​ពី​ការ​ពង្រីក​ដែនទឹក​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​តំបន់​សម្បូរ​ធនធានធម្មជាតិ​និង​ជាទី​តាំង​ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ជាប់​ព័ន្ធ​ជាមួយនឹង​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​។

ជប៉ុន​មាន​ភាព​តានតឹង​នៃ​អធិបតេយ្យភាព​នៃ​ដែនសមុទ្រ​ផ្ទាល់ខ្លួន​ជាមួយ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។

យោង​តាម​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​បាន​បញ្ចេញ បន្ទាប់​ពី​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​នៅ​សតិ​វិមាន​របស់​លោក Abe បញ្ជាក់​ថា «​ប្រទេស​ទាំង​ពីរ​បាន​សម្ដែង​ក្តី​បារម្ភ​របស់​ពួក​គេ​» លើ​កិច្ចការ​ទន្ទ្រាន​ទឹកដី​ទាំង​កម្រោល​របស់​ពួក​យើង បូក​រួម​ទាំង​ការ​សាងសង់​ប៉ុស្តិ៍​កងកម្លាំង​ជួរ​មុខ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ថែម​ទៀត​ផង ៕