ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយ​ទៅបុណ្យ៧ថ្ងៃ​ ក៏មានគេខលប្រាប់​ដំណឹងកូនៗ៣នាក់​យ៉ាងតក់ស្លុត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រួសារចំនួន៣បានទៅចូលរួមបុណ្យ៧ថ្ងៃរបស់​សាច់ញាតិ ដោយបានទុកកូនចៅឲ្យនៅផ្ទះ ជាអកុសលទុក្ខ​ជាន់លើទុក្ខ ខណៈ​កូនចៅប្រុសស្រីរបស់ពួកគាត់ចំនួន៣នាក់ បាននាំគ្នាទៅរកត្រី ហើយមេឃក្ដៅពេកក៏បានបបួលគ្នាចុះទៅងូតទឹកស្ទឹងព្រែកត្នោតដែលស្ថិតនៅជិតផ្ទះ ក៏បណ្តាល​​ឱ្យ​លង់ទឹកស្លា.ប់យ៉ាងអាណោចអាធ័មបំផុត ទោះជាអ្នកភូមិជួយស្រង់ឡើងគោកហើយក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យយ៉ាង​ណា​ក្ដី។…

រាជធានី​ភ្នំពេញ ៖ គ្រួសារចំនួន៣បានទៅចូលរួមបុណ្យ៧ថ្ងៃរបស់​សាច់ញាតិ ដោយបានទុកកូនចៅឲ្យនៅផ្ទះ ជាអកុសលទុក្ខ​ជាន់លើទុក្ខ ខណៈ​កូនចៅប្រុសស្រីរបស់ពួកគាត់ចំនួន៣នាក់ បាននាំគ្នាទៅរកត្រី ហើយមេឃក្ដៅពេកក៏បានបបួលគ្នាចុះទៅងូតទឹកស្ទឹងព្រែកត្នោតដែលស្ថិតនៅជិតផ្ទះ ក៏បណ្តាល​​ឱ្យ​លង់ទឹកស្លា.ប់យ៉ាងអាណោចអាធ័មបំផុត ទោះជាអ្នកភូមិជួយស្រង់ឡើងគោកហើយក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យយ៉ាង​ណា​ក្ដី។

ហេតុការណ៏ដ៏សង្វេគ​ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមិនាឆ្នាំ២០២១ នៅស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងភូមិអង្លូងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្មេងរងគ្រោះទាំង៣នាក់នោះរួមមាន ១-ឈ្មោះ សៀ ស្រីនួន ភេទស្រី អាយុ៨ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ២-ឈ្មោះ ប៉ាក់ សាវុធ ភេទប្រុស អាយុ៨ឆ្នាំជាសិស្ស ស្នាក់ជាមួយគ្នា និង៣-ឈ្មោះលៀង ចិត្តា ភេទប្រុស អាយុ៨ឆ្នាំជាសិស្សស្នាក់នៅជាមួយគ្នា។

អ្នកភូមិបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈឪពុកម្ដាយនិងជីដូនទៅចូលរួមពិធីបុណ្យស.ពសាច់ញាតិនៅក្នុងភូមិមួយស្ថិតនៅក្នុងសង្កាត់ព្រៃសនោះដែរ ក្មេងប្រុសស្រីរងគ្រោះទាំង៣នាក់រួមជាមួយក្មេងប្រុសម្នាក់ទៀតបានបបួលគ្នាទៅរកចាប់ត្រីនៅចំណុចក្នុងស្ទឹងព្រែកត្នោត ខណ:នោះដោយសារតែមេឃក្ដៅខ្លាំងពេក ក្មេងរងគ្រោះ​ប្រុសស្រីទាំង៣នាក់ក៏បបួលគ្នាចុះងូតទឹកស្ទឹងព្រែកត្នោត ហើយក៏បានលិច និង​លង់បាត់ទៅក្នុងទឹកតែម្ដង ។ ដោយឡែកក្មេងប្រុសម្នាក់ទៀតដែលទៅជាមួយគ្នាដែរពុំបានជួបគ្រោះថ្នាក់នេះឡើយ ហើយក៏បានរត់ឡើងគោកទៅប្រាប់ចាស់ទុំ​នៅក្នុងភូមិឲ្យដឹងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏នាំគ្នាទៅរាវរកនិងស្រង់ឡើងគោក ព្រមទាំង​ទូរស័ព្ទ​ទៅប្រាប់ក្រុមគ្រួសារក្មេងរងគ្រោះ​ទាំងនេះឱ្យ​បានដឹង។

តាម​ប្រភពដដែលបានបន្តទៀតថា ក្រោយដឹងនៅដំណឹងដ៏អកុសលនេះហើយឪពុកម្ដាយនិងជីដូនក្មេងៗរងគ្រោះបានចាកចេញពីកន្លែងបុណ្យទៅកាន់កន្លែងកើតហេតុភ្លាមៗ ហើយដោយមិនអស់ចិត្តថា កូនស្លា.ប់ក៏បាននាំយកកូនៗទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះដែរ​ ប៉ុន្តែមិនអាចសង្រ្គោះបានឡើយព្រោះពួកគេបានស្លា.ប់​បាត់បង់ជីវិត​ទៅហើយ។

ក្រោយមកទើប​ដឹកស.ពក្មេង​រងគ្រោះ​យកត្រឡប់ទៅផ្ទះវិញរួចរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យ ព្រមទាំងធ្វើបុណ្យតាមប្រពៃណីក្នុងទិដ្ឋភាពដ៏សោកសង្រេងបំផុត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ