ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែង​តាំង​រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​ជប៉ុន

15 ឆ្នាំ មុន

អគ្គ​លេខា​ធិការ​រដ្ឋា​ភិ​បាល​ជប៉ុន​ លោក​យូ​គី​អូ អឺ​ដា​ណូ​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៩ មីនា ថា​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរទេស​ជប៉ុន​ លោក​តា​កឺ​អា​គី​ ម៉ាត​ស៊ូ​ម៉ូតូ ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ជំនួស​លោក​សឺ​អ៊ីជី ម៉ា​អឺ​ហា​រ៉ា ដែល​សុំ​លា​លែង​កាល​ពី​ថ្ងៃ​ទី​៦ មីនា កន្លង​មក​នេះ​ក្រោយ​ពី​មាន​រឿង​ទទួល​អំណោយ​ខុស​ច្បាប់​មួយ​មក​។
ពិធី​ចូល​កាន់​តំណែង​របស់​រដ្ឋ​មន្ត្រី​ថ្មី​រូប​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​វេលា​ម៉ោង​៦ ម៉ោង​ក្នុង​ស្រុក​ថ្ងៃ​ទី​៩ មីនា ក្នុង​ព្រះ​បរម​រាជ​វាំង​។ យោង​តាម​ម៉ាសីុន​ឃោសនា​ក្នុង​ស្រុក​ថា លោក​តា​កឺ​អាគី ម៉ាត​ស៊ូ​ម៉ូតូ​ បាន​ព្រម​ទទួល​យក​សំណើ​របស់​នាយក​រដ្ឋ​មន្ត្រី​លោក​កាន​ឱ្យ​លោក​ធ្វើ​រដ្ឋ​មន្ត្រី​ការ​ប្រទេស​ចាប់​ពី​យប់​ថ្ងៃ​ទី​៨ មីនា​ មក​។
រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​រូប​នេះ​ជា​អតីត​ធនា​គារ​ិក​ និង​មាន​ប្រភព​ពី​គ្រួសារ​អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ហ៊ីរី​ហ្វូមី​ អ៊ី​តូ ដោយ​រហូត​មក​ទល់​ពេល​នេះ​លោក​ជា​សមា​ជិក​សភា​៤​អាណត្តិ​ហើយ ៕