ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចេញ-ចូលផ្លូវជាតិ​លេខ​៣និង​ផ្លូវជាតិ​លេខ​៤ កាន់តែរឹតបន្តឹងខ្លាំង

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ ការ​ត្រួតពិនិត្យ​បិទ​ផ្អាកមនុស្ស​ចេញ-ចូលក្នុង​ខេត្ត​ព្រះ​សីហ​នុ​តាម​ផ្លូវជាតិ​លេខ​៣និង​ផ្លូវជាតិ​លេខ៤ កាន់តែ​រឹត​បន្តឹង ស្រប​ពេល​ដែលមាន​អ្នក​ស្លា.ប់.​ដោយ​ជំងឺ​កូ​វី​ដ​១៩នៅ​រាជធានី​ភ្នំពេញ​​ជា​បន្តបន្ទាប់ ហើយ​អ្នក​ឆ្លង​ជំងឺ​នេះ តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក៏​​នៅ​មាន ។ តាម​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​២៦​ មីនា…

ខេត្ត​ព្រះ​សីហ​នុ​៖ ការ​ត្រួតពិនិត្យ​បិទ​ផ្អាកមនុស្ស​ចេញ-ចូលក្នុង​ខេត្ត​ព្រះ​សីហ​នុ​តាម​ផ្លូវជាតិ​លេខ​៣និង​ផ្លូវជាតិ​លេខ៤ កាន់តែ​រឹត​បន្តឹង ស្រប​ពេល​ដែលមាន​អ្នក​ស្លា.ប់.​ដោយ​ជំងឺ​កូ​វី​ដ​១៩នៅ​រាជធានី​ភ្នំពេញ​​ជា​បន្តបន្ទាប់ ហើយ​អ្នក​ឆ្លង​ជំងឺ​នេះ តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក៏​​នៅ​មាន ។

តាម​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​២៦​ មីនា ​២០២១​ នេះ សកម្មភាព​ត្រួតពិនិត្យ​តាម​ផ្លូវ នៅ​ធ្វើ​បន្តជាមួយនឹង​ការ​ពង្រឹង​ហ្មត់ចត់ និង​​​សកម្មភាព​នេះ​នឹង​ធ្វើ​បន្ត​រហូត​ដល់ទប់ស្កាត់​បាន​ជំងឺ​កូ​វី​ដ​១៩នេះបាន​ ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល​បាន​បញ្ជាក់កាលពី​​ថ្ងៃ​ទី​២៥ ​មីនា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែម​ចំនួន​៥៥​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​២៣​នាក់ ។ ក្រសួង​បាន​ឲ្យ​ដឹង​ថា​ រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន៥៥​នាក់ ​ភាគច្រើន​ស្ថិត​ក្នុង​ភ្នំពេញ នឹង​ខេត្តកណ្តាល​ ធ្វើ​ឲ្យ​អ្នក​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ សរុប​កើន​ដល់ ១៣៤៨​នាក់ ។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ