ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឌុ​បទើប​​ជួសជុលបែន​​រួច​ បើក​សាកចុះឡើងៗ​ទាក់​ខ្សែភ្លើង​ផ្អើល​ផ្លូវ​៥០ម៉ែត្រ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​យី​ឌុ​ប​១​គ្រឿង​បាន​ខូច​បែន​មិន​ដំណើរការ​មិន​អាច​ដឹក​ដី​បាន​ ត្រូវ​​ម្ចាស់​បើក​យក​ទៅ​ធ្វើការ​ជួសជុល​បែន​​នៅ​ក្នុង​យានដ្ឋាន​មួយ​កន្លែង ហើយ​ក្រោយ​ពេល​ជាង​ធ្វើការ​ជួសជុល​ឲ្យ​ដំណើរការ​ឡើង​វិញ ម្ចាស់​បាន​ប្រើ​​អ្នកបើកបរ​ឲ្យ​ទៅ​បើក​ចេញពី​យានដ្ឋាន​ទៅ​កាន់​ដី​វាល​មួយ​​កន្លែង ដើម្បី​សាកល្បង​លើក​បែន​ឡើង​និង​ដាក់ចុះ​វិញ​ ចុះឡើង​ៗ​ច្រើន​ដង ។​ លុះ​ចុង​ក្រោយ​លើក​ឡើង​ហើយ​ទំនងជា​ភ្លេច​ទម្លាក់​ចុះ​វិញ​…

​រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​យី​ឌុ​ប​១​គ្រឿង​បាន​ខូច​បែន​មិន​ដំណើរការ​មិន​អាច​ដឹក​ដី​បាន​ ត្រូវ​​ម្ចាស់​បើក​យក​ទៅ​ធ្វើការ​ជួសជុល​បែន​​នៅ​ក្នុង​យានដ្ឋាន​មួយ​កន្លែង ហើយ​ក្រោយ​ពេល​ជាង​ធ្វើការ​ជួសជុល​ឲ្យ​ដំណើរការ​ឡើង​វិញ ម្ចាស់​បាន​ប្រើ​​អ្នកបើកបរ​ឲ្យ​ទៅ​បើក​ចេញពី​យានដ្ឋាន​ទៅ​កាន់​ដី​វាល​មួយ​​កន្លែង ដើម្បី​សាកល្បង​លើក​បែន​ឡើង​និង​ដាក់ចុះ​វិញ​ ចុះឡើង​ៗ​ច្រើន​ដង ។​ លុះ​ចុង​ក្រោយ​លើក​ឡើង​ហើយ​ទំនងជា​ភ្លេច​ទម្លាក់​ចុះ​វិញ​ ក៏​បាន​ទាក់​ខ្សែ​កា​ប្លិ៍​ ​បណ្ដាល​ឲ្យ​បាក់​បង្គោល​អស់​២​ដើម​ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ទុ​ស្សេ​ឬ​ឆក់​បង្ក​គ្រោះថ្នាក់​ដល់មនុស្សណាម្នាក់​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា​ឆ្នាំ​២០២១ នៅ​ចំណុច​ដី​វាល​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ក្នុងភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

​រថយន្ត​បង្ក​​មួយគ្រឿង​ខាងលើ​​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង​ ពាក់​ស្លាក​លេខ ភព​3-0032 បើកបរ​ដោយ​បុរស​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​នេះ​បាន​ខូច​បែន​លើក​ឡើង​ចុះ​ពុំ​បាន​អត់​ដំណើរការ​សោះ ក្រោយមក​ត្រូវ​បាន​ម្ចាស់​យក​ចូល​យានដ្ឋាន​មួយ​កន្លែង​ដើម្បី​ធ្វើការ​ជួសជុល​បែន​ឲ្យ​ដំណើរការ​ឡើង​វិញ ហើយ​បន្ទាប់​ពី​ជួសជុល​រួចរាល់ ម្ចាស់​បាន​ឲ្យ​​អ្នកបើកបរម្នាក់​បើ​ក​រថយន្ត​នេះ​ចេញពី​យានដ្ឋាន​ទៅ​កាន់​ដី​វាល​ខាងលើ​ ដើម្បី​សាកល្បង​បញ្ជា​បែន​ឡើង​ចុះ​ឲ្យ​ដឹង​ថា​វា​ដំណើរការ​ល្អ​ដូច​ដើម​ហើយ​ឬ​នៅ​ ។ ​ខណៈនោះ​អ្នកបើកបរ​បាន​លើក​បែន​ឡើង​ចុះ​ជា​ច្រើន​ដង ហើយ​បន្ទាប់​ពី​ឃើញ​ថា​វា​ដំណើរការ​ស្រួល​ហើយ​ក៏​បាន​បើករថយន្ត​ចេញពី​ដី​វាល​នោះ​ក្នុង​ល្បឿន​លឿន​ហើយ​សង្ស័យ​ចុង​ក្រោយ​ភ្លេច​ទម្លាក់​បែន​ចុះ​ក៏​បាន​ទាក់​ខ្សែ​កា​ប្លិ៍​ ​បណ្ដាល​ឲ្យ​បាក់​ប​ង្គោ​ល​ភ្លើង​ថ្ម​អស់​២​ដើម​និង​ធ្លាក់​ខ្សែ​ភ្លើង​រាយ​ប៉ាយ​ពេញ​ដី​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​សំណាង​ខ្លាំង​ណាស់​ដែល​ខ្សែភ្លើង​អត់​ដាច់​ទើប​ពុំ​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ទុ​ស្សេ​ឬ​ឆក់​អ្នកបើកបរ​រថយន្ត​នោះ​ឡើយ ហើយ​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស​និង​នគរបាល​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​កាន់​ទីតាំង​កន្លែង​កើតហេតុ​រួច​ទំនាក់ទំនង​ទៅ​កាន់​មន្ត្រី​អគ្គិសនី​ឲ្យ​ទៅ​ពិនិត្យ​ជាក់ស្ដែង​និង​ជួប​ជាមួយ​ភាគី​ម្ចាស់​រថយន្ត​បង្ក​ដើម្បី​ដោះស្រាយ​គ្នា​បញ្ចប់រឿង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ