ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគូរប្លង់ម្នាក់កំពុងចុចទូរស័ព្ទសុខៗ ស្រាប់​តែ​៣នាក់មកជិតធ្វើសកម្មភាព​ផ្អើល​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ ចេញ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​នៅ​តាម​ផ្លូវ​សាធារណៈ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​មុខ​ផ្ទះ​មួយ​កន្លែង​ឃើញ​យុវជន​ម្នាក់​កំពុង​អង្គុយ​មើល​ទូរស័ព្ទ​ស៊េរី​ទំនើប ក៏​បាន​ធ្វើ​សកម្មភាព​ឆក់យ​កបាន​សម្រេច​ រួច​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ ​ប៉ុន្តែ​ខណៈ​នោះ​ត្រូវ​យុវជន​ដែល​ជា​ម្ចាស់​ទូរស័ព្ទ​រត់​ដេញ​តាម​ និង​ស្រែ​កថា​ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​នាំ​គ្នា​ជួយ​ស្រែក​បន្ទរ​ម្នាក់​១​ម៉ាត់​ៗ​ថែម​ទៀត​ ព្រមទាំង​ជួយ​ដេញ​តាម​…

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ ចេញ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​នៅ​តាម​ផ្លូវ​សាធារណៈ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​មុខ​ផ្ទះ​មួយ​កន្លែង​ឃើញ​យុវជន​ម្នាក់​កំពុង​អង្គុយ​មើល​ទូរស័ព្ទ​ស៊េរី​ទំនើប ក៏​បាន​ធ្វើ​សកម្មភាព​ឆក់យ​កបាន​សម្រេច​ រួច​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ ​ប៉ុន្តែ​ខណៈ​នោះ​ត្រូវ​យុវជន​ដែល​ជា​ម្ចាស់​ទូរស័ព្ទ​រត់​ដេញ​តាម​ និង​ស្រែ​កថា​ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​នាំ​គ្នា​ជួយ​ស្រែក​បន្ទរ​ម្នាក់​១​ម៉ាត់​ៗ​ថែម​ទៀត​ ព្រមទាំង​ជួយ​ដេញ​តាម​ ​ស្រប​ពេល​នោះ​ក៏៏​មាន​​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ល្បាត​នៅ​តាម​ផ្លូវ​នោះ​ផង​ ក៏​ជួយ​អន្តរាគមន៍​ដេញ​តាម​ឃាត់ខ្លួន​បាន​១​នាក់ ចំណែក​២​នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ហាង​បេ​ប៊ី​ម៉ាត ផ្ទះ​លេខ​០២៨ ផ្លូវ​១០៥K ស្ថិត​ក្នុង​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ លី សុខ អាយុ​១៨​ឆ្នាំ​មុខរបរ​មិន ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ចំណែក​បក្សពួក​២​ទៀត ​ក្នុង​នោះ​ម្នាក់​​ឈ្មោះ អា​វីត និង​​ម្នាក់ទៀត​ឈ្មោះ​អា​ឡុ​ញ រត់គេច​ខ្លួន​រួច ​។ ​ក្រុម​ជនសង្ស័យ​បាន​ឆក់​ទូរស័ព្ទ​ដៃ​១​គ្រឿងពី​យុវជន​ម្នាក់​​ឈ្មោះ​ខៀវ គឹ​ម​ហុង អាយុ​២៤​ឆ្នាំ​ មុខរបរ​ជាអ្នក​គូរ​ប្លង់ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។

ន​គរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​នៅ​មុខ​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ទៅ​ជិត ​រួច​បាន​ធ្វើ​សកម្មភាព​ឆក់យ​កបាន​សម្រេច​ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ ។ ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​រត់​តាម​បណ្ដើរ​ និង​ស្រែ​ក ចោរ​ៗ​បណ្ដើរ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​បាន​ជួយ​ដេញ​តាម​ចាប់ ហើយ​ស្រប​ពេល​នោះ​ដែរ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ល្បាត​នៅ​តាម​ផ្លូវ​នោះ​ស្រាប់​ ក៏​បាន​ជួយ​អន្តរាគមន៍​ឃាត់​បាន​១​នាក់​ភ្លាម​ៗ ​ចំណែក​២​នាក់​ទៀត​រត់គេច​ខ្លួន បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ព្រមទាំង​បន្ត​តាម​ចាប់ខ្លួន​បក្ខ​ពួក​ដែល​កំពុង​រត់គេច​ខ្លួន​នោះ​ថែម​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ